• 2015-08-25 21:51:27
  • ស្ទីលតារា

Chris Brown រាំ​ខ្លាំង​ពេក​រហូត​ដល់​រហែក​ខោ​លេច​​លីអូ​ដាក់​គេ​លើ​ឆាក

  • 2015-08-25 21:51:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាមេរិក Chris Brown បាន​ជួប​រឿង​អាម៉ាស់​រហែក​ខោ​លេច​ខោ​ក្នុង​ដាក់​អ្នក​គាំទ្រ​រាប់​រយ​នាក់ ​​អំឡុង​ពេល​​ការ​ប្រគំតន្ត្រី​ក្នុង​ទី​ក្រុង Bridgeport រដ្ឋConnecticut សហរដ្ឋអាមេរិក​​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។

 

អំឡុង​ពេល​អតីត​មិត្ត​ប្រុស Rihanna រូប​នេះ​ និង​ក្រុម​រាំ​កំពុង​​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់រវើក​នៃ​បទ "Hit The Quan” ស្រាប់​តែ​ខោ​ខូវប៊យ​​របស់​គេ​បាន​រហែក​ប្រលោះ​យ៉ាង​ធំ​​ត្រង់​ចំណុច​កណ្ដាល​​នៃ​ខោ ធ្វើឲ្យ​អ្នក​គាំទ្រ​​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង។ យ៉ាងណាក្ដី​ តារា​វ័យ​២៦​ឆ្នាំ​នេះ​ បាន​យក​ដៃ​បិទ​បាំង​កន្លែង​រហែក និង​បន្ត​ការ​សម្ដែង​ជា​ធម្មតា។

 

ខាង​ក្រោម​ជា​វីដេអូ​ Chris Brown រាំ​រហែក​ខោ៖

https://youtu.be/urvBJSMAMJ4

 

ចុចអាន៖ធ្លាយ​ដំណឹង Chris Brown មាន​កូន​មួយ​លួច​លាក់

 

ប្រែសម្រួល៖ ​ហេង សុធារិទ្ធិ ប្រភព៖ dailymail

មតិយោបល់