• 2023-08-17 08:26:38
  • ស្ទីលតារា

កំពុងចចារកុងត្រាថតភាពយន្ដថ្មី ព្រីម លីហ្សា ផ្ដោតខ្លាំងលើការងារ Fashion

  • 2023-08-17 08:26:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាស្រីដើមទ្រូងស្អាត សាច់សខ្ចី ព្រីម លីហ្សា ចាប់ផ្ដើមប្រឡូកក្នុងអាជីពសិល្បៈពេញដៃពេញជើងឡើងវិញហើយ បន្ទាប់ពីបាត់មុខមួយរយៈធំ ដោយសារគ្រោះថ្នាក់បាក់ជើង។ ចេញមុខលើកនេះ លីហ្សា ផ្ដោចខ្លាំងលើការងារ Fashion រីឯការងារសម្ដែងកំពុងត្រូវបានគេទាក់ទងមកបណ្ដើៗ។

តាមរយៈជំនួយការផ្ទាល់របស់ ព្រីម លីហ្សា បានប្រាប់Sabay នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នេះថា សព្វថ្ងៃ លីហ្សា រវល់គួរសមក្នុងការថតម៉ូដែល ហើយក្រុមហ៊ុនមួយបានទាក់ទងមកដើម្បីថតខ្សែភាពយន្ដ ប៉ុន្ដែថានឹងចាប់ផ្ដើមថតនៅពេលណា គឺវាស្ថិតនៅដំណាក់កាលចចារនៅឡើយ។

បើតាមជំនួយការដដែល បញ្ជាក់ថា បច្ចុប្បន្នរបួសជើងបាក់ ដោយសារដួលបាក់នោះ គឺជាសះស្បើយ អាចសម្ដែងវិញបានធម្មតាហើយ។ ទន្ទឹមគ្នានេះ គេក៏ឃើញ ស្រីស្អត ព្រីម លីហ្សា បញ្ចេញរូបថតជាមួយឈុតស្អាតបង្ហាញអ្នកគាំទ្រឡើងវិញ។

ព្រីម លីហ្សា ផ្ទាល់ក៏បានបញ្ជាក់ជំហរថាខ្លួននឹងពង្រឹងលើវិស័យដើរម៉ូត ឬFashion ច្រើនជាងការងារដទៃទៀតដែរ។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ព្រីម លីហ្សា និយាយថា៖ “សម្រាប់រូបនាងពាក្យថាប្រឡូកនៅក្នុងវិស័យFashion មិនមែនត្រឹមតែជាពាក្យធ្វើឲ្យអ្នកទាំងអស់គ្នាមើលមកនាងថាជាមនុស្សពូកែក្នុងវិស័យFashion ទេ ប៉ុន្ដែវាសុទ្ធតែជាការស្វែងយល់ និងការស្រឡាញ់ដែលនាងខំព្យាយាមធ្វើឲ្យគេឯងយល់កាន់តែច្បាស់លើវិស័យនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម