• 2023-09-25 01:00:00
  • ស្ទីលតារា

ហេតុអ្វី​បាន​ជាពណ៌សក់ក្រហមជាពណ៌យ៉ាប់ជាងគេសម្រាប់តារា K-Pop?

  • 2023-09-25 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការសង្កេត ជាទូទៅ តារា K-Pop ភាគច្រើន​ចូលចិត្តលេងពណ៌សក់ចាំងៗ និងលេចធ្លោ ហើយពណ៌ដែលពេញនិយមជាងគេ​គឺ ពណ៌ក្រហម។ ទោះជាយ៉ាងណា នេះ​ក៏ជា​ដើមចមនៃបញ្ហា​ដែរ សម្រាប់តារាដែលលេងពណ៌សក់ក្រហម។ ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នកជំនាញផ្នែកសក់ ២ នាក់ប្រចាំ​ K-Pop បាន​លើកឡើង និងពន្យល់មូលហេតុ​នៅក្នុង​បទសម្ភាស​មួយ។

ជា​ច្រើន​កន្លងផុតហើយ ដែលអ្នក​ជំនាញផ្នែកម៉ូដសក់ Goya និង Aeri បាន​ធ្វើការ​ជាមួយនឹង​តារា​ K-Pop រាប់មិនអស់ ហើយម៉ូយរបស់ពួកគេរួមមានតាំងពីសមាជិក Wanna One, Super Junior, NU’EST, Fiestar, EXID, VIXX និង​ជា​ច្រើនទៀត។

តារា K-Pop ជាច្រើនបានសាកល្បង Trend សក់ក្រហមក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ទោះជាយ៉ាងណាក៏ដោយ និយាយក្នុងបទសម្ភាសន៍ "Comment Defender" របស់ Goya និង Aeri ជាមួយ AYO នៅលើ YouTube អ្នកជំនាញផ្នែកម៉ូដសក់ទាំងពីរលើកឡើងពីបញ្ហាសំខាន់មួយ ជាមួយនឹងសក់ក្រហមគឺការចេញពណ៌។

គ្រាន់តែតារាដែលលាបសក់ក្រហមនោះ បញ្ចេញកម្លាំងហាត់សមតែមួយដង នោះនឹងធ្វើឱ្យញើសរបស់អ្នកមានឈាម ទោះមិនមែនជាឈាមពិតពិតប្រាកដ ប៉ុន្តែវាពិតជាស្រដៀងគ្នាណាស់។ Aeri បានបន្តពន្យល់ថាក្នុងចំណោមជម្រើសថ្នាំលាបសក់ទាំងអស់ ការជ្រលក់ពណ៌ក្រហមហាក់ដូចជាពេញនិយមជាងគេ។ ដូច្នេះ នៅពេលដែល Idol បែកញើសពេលសម្តែង សារធាតុពណ៌លាយចូលគ្នា ដើម្បីបង្កើតរូបរាងដូចស្រក់ឈាម។

AYO ដែលជាម្ចាស់កម្មវិធី បានលើកយកករណីរបស់ Baekhyun (EXO) ដែលធ្លាប់លាបពណ៌សក់ក្រហមមុនការសម្តែង។ ពេល​លោក​ចាប់​ផ្តើម​បែក​ញើស​ភ្លាម ពណ៌​ក៏​ហៀរ​ចេញ​ដូច​ឈាម។

អ្នកជំនាញម្នាក់ទៀតក៏បានចែករំលែកពីបទពិសោធមួយទៀត ដោយមានពេលមួយ នាងកំពុងធ្វើការជាមួយ Hani (EXID) ដែលពេលនោះនៅសក់វែង។ បន្ទាប់​ពី​លាប​សក់​​ពណ៌​ក្រហម​រួច សក់​របស់​នាង​បាន​ហូរ​ឈាម​ចេញ​មក​ប្រឡាក់​អាវ​របស់​នាង ធ្វើ​ឲ្យ​ខូចខ្ទេច។

លើសពីនេះ ទន្ទឹមនឹងការចេញញើសពណ៌ក្រហម និងបង្កជាការប្រឡាក់សម្លៀកបំពាក់ ការដែលលាបពណ៌សក់ក្រហម មានន័យថា Stylist ត្រូវលាបពណ៌ម្តងហើយម្តងទៀត ដើម្បីរក្សាភាពរស់រវើក៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម