
- 2017-12-20 10:05:56
- ព័ត៌មាន
ព្រះកាយច័ន្ទ រំពឹងខ្ពស់លើទីផ្សារចម្រៀងទោះបាក់បែកក្រុម
- 2017-12-20 10:05:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះកាយច័ន្ទ រំពឹងខ្ពស់លើទីផ្សារចម្រៀងទោះបាក់បែកក្រុម
ចន្លោះមិនឃើញ
តារាសម្ដែង និងជាតារាចម្រៀងកញ្ញា ព្រះកាយច័ន្ទ ប្រាប់ថា នឹងមិនបោះបង់ទីផ្សារចម្រៀងចោលនោះទេ បើទោះជាពេលថ្មីៗ កញ្ញាបានចែកផ្លូវគ្នាជាមួយក្រុមតារាចម្រៀង បន្ទាប់ពីគ្មានពេលវេលាគ្រប់គ្រាន់តែដើម្បីហ្វឹកហាត់រួមគ្នា។
ទន្ទឹមនឹងការចែកផ្លូវគ្នាជាមួយក្រុមចម្រៀង កញ្ញាបានងាកមកធ្វើចម្រៀងដោយខ្លួនឯង ហើយការធ្វើអ្វីៗតែម្នាក់ឯងនេះ កញ្ញារំពឹងខ្ពស់ថាអាចនឹងជួយពង្រឹងទីផ្សារចម្រៀងបានមួយកម្រិតទៀត។
តារាសម្ដែងរូបនេះ បន្តថាហេតុផលដ៏ចម្បងបំផុតធ្វើឱ្យកញ្ញាមិនអាចបោះបង់ទីផ្សារចម្រៀងបាន បើទោះជាបាក់បែកក្រុម ក៏ព្រោះតែទីផ្សារចម្រៀងនេះ អាចរកចំណូលបានច្រើនជាងសម្ដែង ហើយពេលបច្ចុប្បន្នទៀតសោត ទីផ្សារចម្រៀងកំពុងទទួលការគាំទ្រពីទស្សនិកជន។ ព្រះកាយច័ន្ទ ប្រាប់ថា បច្ចុប្បន្នកញ្ញាកំពុងធ្វើបទចម្រៀងថ្មីៗ ដោយខ្លួនឯងជាច្រើនទៀត ត្រៀមចេញលើកបណ្ដាញសង្គម Facebook និង Youtube នាពេលដ៏ខ្លីខាងមុខ។
ការចេញបទចម្រៀងថ្មីកញ្ញា ជឿជាក់ថាអាចនឹងធ្វើឱ្យទីផ្សារសិល្បៈរបស់ខ្លួន អាចមានការប្រែប្រួលថែមទៀត បើទោះជាមិនច្រើនដូចជាតារាចម្រៀងអាជីពមួយចំនួនក៏ដោយ។ តារាវ័យក្មេងរូបនេះ ចង់ឱ្យអាជីពចម្រៀងដែលខ្លួនខិតខំតែម្នាក់ឯងនេះ អាចដើរទន្ទឹមនឹងទីផ្សារសម្ដែង កំពុងមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។
បច្ចុប្បន្នកញ្ញា ព្រះកាយច័ន្ទ មានបទចម្រៀងថ្មីជាច្រើនបទរួចមកហើយចេញលក់លើទីផ្សារ និងកំពុងត្រៀមចម្រៀងជាច្រើនបទទៀតសម្រាប់បម្រើទស្សនិកជន។ ក្រៅតែពីទីផ្សារចម្រៀងទីផ្សារសម្ដែងឯណោះក៏កញ្ញាកំពុងពង្រឹងខ្លាំងដូចគ្នា ដោយពេលថ្មីៗកញ្ញាបានកុងត្រាផ្ដាច់មុខថតរឿងឱ្យស្ថានីយទូរទស្សន៍ ឱ្យអាជីពចម្រៀងដែលខ្លួនខិតខំតែម្នាក់ឯងនេះ អាចដើរទន្ទឹមនឹងទីផ្សារសម្ដែង កំពុងមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន៕