- 2018-01-02 07:57:02
- ជីវិតតារា
ចូលឆ្នាំថ្មីភ្លាម ម៉េង ប៊ុនឡូ កំណត់ពេលចូលរោងការ
- 2018-01-02 07:57:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំថ្មីភ្លាម ម៉េង ប៊ុនឡូ កំណត់ពេលចូលរោងការ
ចន្លោះមិនឃើញ
តារាសម្ដែង និងចម្រៀង លោក ម៉េង ប៊ុនឡូ បានកំណត់ពេលយ៉ាងច្បាស់លាស់ថា លោកនឹងចូលរោងការក្នុងឆ្នាំ២០២០ ខាងមុខ។
បុរសសង្ហា ម៉េង ប៊ុនឡូ ដែលមានវ័យច្រើនដែរទៅហើយបានដាក់គោលដៅដើរពីភាពនៅលីវរបស់ខ្លួនហើយ គឺមិនឲ្យលើសពីឆ្នាំ២០២០ ឬ ២០១៩ខាងមុខឡើយ។
ម្ចាស់ក្រុមហ៊ុន រៀបចំឆាក និង ភ្លើង រូបនេះប្រាប់ Sabay ថា នៅពេលនេះលោកកំពុងរវល់នឹងការងារច្រើនគួរសម តែលោកក៏មិនភ្លេចគិតពីរឿងកសាងគ្រួសារដែរ។ លោកបន្តថានៅពេលនេះមានអាយុ ច្រើនឆ្នាំទៅហើយ ដូច្នេះលោកត្រូវតែគិតពីរឿងជីវិតគូរ និងការកសាងជីវភាពគ្រួសារ។
លោកម៉េង ប៊ុនឡូ « និយាយទៅ រឿងគូរអនាគតនេះ ដូចពពកអីចឹងឥឡូវ តែបងកំណត់ហើយឆ្នាំ២០១៨ខាង នេះបងមកចាប់ផ្តើមមើលចិត្តគ្នា រួច២០១៩ កំណត់ពេលចូលរោងតែម្តង បងគិតថាក្នុងឆ្នាំ២០២០បងចូលរោងតែម្តង»។
តារាវ័យ៣៩រូបនេះបង្ហើបថា ពេលនេះលោកមើលឃើញនារីម្នាក់ហើយ ដែលលោកគ្រោងចាប់ដៃចូលរោងការ ។ តាមលោកម៉េងប៊ុនឡូបញ្ជាក់ នារីក្នុងដួងចិត្តលោក គឺជាអ្នករកស៊ីមា្នក់ដែលមិនមានអាជីពក្នុងរង្វង់សិល្បៈនោះទេ៕