• 2015-08-31 16:02:20
  • ជីវិតតារា
ដឹង​អត់ ម៉េង ប៊ុនឡូ បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ​ទៅ​ណា​វិញ? ដឹង​អត់ ម៉េង ប៊ុនឡូ បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ​ទៅ​ណា​វិញ?
  • 2015-08-31 16:02:20
  • ជីវិតតារា

“ទោះ​ជា​មិន​បាន​ចេញមុខ​តាម​ទូរទស្សន៍​អស់​រយៈពេល​ជិត ១០ ឆ្នាំ​មក​ហើយ​ក៏​ដោយ ក៏​ខ្ញុំ​មិន​បាន​ទៅ​ឆ្ងាយ​ពី​សិល្បៈ​ដែរ ដោយ​រាល់ថ្ងៃ​ខ្ញុំ​មាន​តួនាទី​ជា​អ្នក​ផលិត​កម្មវិធី​​នៅ​ស្ថានីយ៍ទូរទស្សន៍មួយ​។” នេះ​ជា​ការ​លើកឡើង​របស់​ លោក ម៉េង ប៊ុនឡូ ប្រាប់​ Sabay កាល​ពីពេល​ថ្មីៗ​នេះ។     តារា​ចម្រៀង សម្ដែង និង​ ជា​ដៃគូ​ដ៏​សក្ដិសម​របស់​អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុង​រឿង "ចៅ​ពស់​កេងកង” លោក ម៉េង ប៊ុនឡូ​បាន​ឲ្យដឹង​ថា​ រាល់ថ្ងៃ​លោក​មាន​ភាព​មមាញឹក​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​កម្មវិធី​របស់​ស្ថានីយ​ទូរទស្សន៍​បុស្ដិ៍​លេខ ១១ ដោយ​កាន់​បី​កម្មវិធី។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ក៏​មាន​មុខរបរ​មួយ​ផ្សេង​ទៀត ​ដែល​មិន​ឆ្ងាយ​ពី​សិល្បៈ​ដដែល គឺ​អ្នក​ទទួល​រៀបចំ​គ្រប់​គ្រង​​កម្មវិធី​ប្រគំតន្ត្រី។   “ខ្ញុំ​រវល់​ខ្លាំង​ជាមួយ​មុខងារ​ជា​អ្នក​ផលិត​កម្មវិធី និង​ មាន​ជំនួញ​ផ្ទាល់​ខ្លួន​ដូចជា​អ្នក​រៀបចំ​ភ្លើង មាន​ស្ទូឌីយោ​ថត​បទ​ចម្រៀង អ្នក​និពន្ធ​ទំនុក​ភ្លេង និង​ចម្រៀង​តាម​អតិថិជន​ត្រូវការ ជាដើម។” ឆ្លើយតប​នឹង​សំណួរ​ថា ហេតុអ្វី​បាន​ជា​លោក​បាន​មុខ​មិន​ឃើញ​ក្នុង​កម្មវិធី​អ្នក​សិល្បៈ​រួម​អាជីព​សោះ​អីចឹង ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ?  លោក​បាន​បកស្រាយ​ថា ​មក​ពី​មាន​ការងារ​ច្រើន​ពេក​ទើប​មិន​អាច​​មាន​ពេល​គ្រប់គ្រាន់​ ដោយ​ថ្ងៃ​​ដែល​ អ្នក​សិល្បៈ​មាន​កម្មវិធី​អ្វី​មួយ​ខ្ញុំ​បែរ​ជា​ជាប់​នៅ​តាម​បណ្ដារ​ខេត្ត ព្រោះ​ក្នុង​នាម​​អ្នក​ជាទទួល​រៀបចំ​គ្រប់​កម្មវិធី​ប្រគំតន្ត្រី ដូចនេះ​ហើយ​មិន​អាច​ដក​ឃ្លា​រួច។ ទម្រាំ​តែ​ដល់​ខេត្ត​វស្សា​តារា​ៗ​ក៏​គេ​លែង​សូវ​មាន​កម្មវិធី​ដែរ​ហើយ។"       តារា​ប្រុស​វ័យ ៣៦ ឆ្នាំ រូប​នេះ​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ មួយ​រយៈនេះ ​លោក​បញ្ចប់​ពីរ​កម្មវិធី ដូចនេះ​លោក​មាន​ពេល​ទំនេរ​ច្រើន និង ​អាច​ទទួល​ថត​ខ្សែភាពយន្ត​ឡើងវិញ​ពេញដៃ​ពេញ​ជើង​បាន​ហើយ ហើយ ប៊ុនឡូ ក៏​ទើប​ទទួល​បាន​ដំណឹង​ល្អ​ពី​លោក ហ្វៃ សំអាង ពី​ការ​ថត​ខ្សែ​ភាពយន្ត​ដែរ។ "ពី​មុន​ទទួល​ថត​បាន​តែ​អ្នក​ស្គាល់​ជិតស្និទ្ធ​ទេ​ព្រោះ​ពួកគាត់​យោគយល់​ថត​បាន​ត្រឹម​ថ្ងៃ សៅរ៍ អាទិត្យ​ទេ តែ​ឥឡូវ​អាច​បាន​ច្រើន​ថ្ងៃ​ជាង​មុន។”   សូម​រំលឹក​ពី​ស្នាដៃ ម៉េង ប៊ុនឡូ តិច​កាលពី​ជិត ១០ ឆ្នាំ​មុន គឺ​លោក​ធ្លាប់​បាន​​សម្ដែង​ ដូចជា​រឿង "ចៅ​ពស់​កេងកង រឿង​ភាគ រលក​សំឡេង និង​ មាន​រឿង​ជាច្រើន​ទៀត​ ដែល​ធ្វើឲ្យ​គេ​ ប៊ុនឡូ ទទួល​បាន​ភាព​ល្បីល្បាញ​ពេញ​ផ្ទៃ​ប្រទេស៕”           អត្ថបទ៖ទ្រី រ៉ាវី រូបថត៖ Facebook

  • 2015-08-31 16:02:20
  • ជីវិតតារា
ដឹង​អត់ ម៉េង ប៊ុនឡូ បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ​ទៅ​ណា​វិញ?

អត្ថបទពេញនិយម
អត្ថបទថ្មី