• 2022-01-20 04:10:46
  • ចម្រៀង

ស្គាល់​តួសំខាន់ៗ ក្នុងMV “ជីវិតក្មេងវត្ត” ស្រង់ពីរឿងពិតរបស់សម្ដេចតេជោ កាលពីកុមារភាព

  • 2022-01-20 04:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដឹកនាំសម្ដែងចាស់វស្សា ហ្វៃ សំអាង និងតារាសម្ដែងជើងចាស់ ចន ច័ន្ទលក្ខិណា កំពុងសម្រិតសម្រាំងលើការថត MV បទ “ជីវិតក្មេងវត្ដ”ដែលសម្រាយរឿងពិតរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីកុមារភាព។ ប្រិយមិត្ដភាគច្រើន ប្រាកដជាចង់ដឹងថាតើក្នុងMV ដ៏អស្ចារ្យមួយនេះមានតួអង្គល្បីៗណាខ្លះចូលរួមសម្ដែង ខណៈដែលម្នាក់ៗទន្ទឹងរង់ចាំទស្សនាMVពេញ ហើយចេញជាផ្លូវការ។

បើតាមការបញ្ជាក់របស់អ្នកដឹកនាំសម្ដែង ហ្វៃ សំអាង តាមរយៈ Sabay នៅថ្ងៃទី២០ ខែមករា MV “ជីវិតក្មេងវត្ដ” ដែលគ្រោងផលិតរយៈពេល ៥នាទីនេះ បានដាក់តួបម្រុង និងសម្ដែងដោយផ្ទាល់ជិត៨០នាក់ ក្នុងនោះមានតួអង្គសំខាន់ៗចំនួន៨នាក់៖

១/លោក ប៉ាន់ ខែមម៉ានូ សម្ដែងជាតួអង្គសម្ដេចកាលនៅក្មេងវត្ដ។
២/លោក មុត ឧត្ដម ដើរជាតួឯក(ពេលសម្ដេចនៅកុមារា)
៣/អ្នកស្រី ឌី សាវ៉េត ដើរជាតួអង្គជីដូនរបស់សម្ដេច។
៤/អ្នកនាង ដួង ហ្សូរីដា ដើរជាតួអង្គម្ដាយរបស់សម្ដេច។
៥/ លោក ឆឹម សក្កដា ដើរជាតួអង្គឪពុករបស់សម្ដេច។
៦/លោក ម៉េង ប៊ុនឡូ ដើរជាតួអង្គព្រះសង្ឃ និងជាព្រះគ្រូចៅអធិការវត្ដដែលសម្ដេចស្នាក់នៅ។
៧/លោក សេង សុភក្ដិ ហៅចន ស៊ីណូរ៉ា ដើរជាតួអង្គរៀមច្បងនៃក្មេងរស់នៅក្នុងវត្ដ។
៨/ កញ្ញា នីតា វរវង្ស ដើរជាតួអង្គកូនស្រីអ្នកមាន ហើយជាមិត្ដរួមថ្នាក់របស់សម្ដេច។

លោក ហ្វៃ សំអាង៖ “យើងមានតួច្រើនណាស់ទៀត សម្រាប់MV មួយនេះ តែសព្វថ្ងៃយើងពិបាករកតាំងថតណាស់…ឥឡូវប្រទេសយើងរីកចម្រើន អគារខ្ពស់ៗ អីចឹងយើងត្រូវរកទីតាំង សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់អីឲ្យត្រូវដូចយុគ្គសម័យហ្នឹង”។

លោក ហ្វៃ សំអាង រំលឹឹកថា កាលពីជាង២០ឆ្នាំមុន លោកក៏ធ្លាប់ផលិតបទ“ជីវិតក្មេងវត្ដ”ជូនសម្ដេចម្ដងហើយ ប៉ុន្ដែកាលណោះការផលិតរត់ទៅតាមទីផ្សារដោយ១ថ្ងៃលោកត្រូវថតចំនួន៣ បទ។ បច្ចុប្បន្នលោកបានប្រើពេល១សប្ដាហ៍ពេញ សម្រាប់តែការបទ“ជីវិតក្មេងវត្ដ”ដែលនិយាពីប្រវត្ដិពិតរបស់សម្ដេចតេជោ។ បច្ចុប្បន្នMV “ជីវិតក្មេងវត្ដ” ថតបាន៥០%ហើយ ហើយគ្រោងនឹងថតបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២២៕

មតិយោបល់
អត្ថបទពេញនិយម