• 2018-12-16 06:52:33
  • ភាពយន្ត

ម៉េង ប៊ុនឡូ​ ភ័យអរបញ្ចេញស្នាដៃរឿងដំបូងដើមឆ្នាំសង្ឃឺមមានអ្នកជួយគាំទ្រ

  • 2018-12-16 06:52:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងសប្បុរស្រអែមខ្មែរអង្គរកំពុងញាប់ដៃជើងក្នុងការបញ្ចេញស្នាដៃថ្មីរបស់ខ្លួននាដើមឆ្នាំ ២០១៩ រឿង "ចិញ្ចៀន "​ ចេញជា Trailer​ ហើយដែលលោកធ្លាប់បានបង្ហើបត្រួសកន្លងមកដែលការចំណាយទុនលើកដំបូងជិត៥មឺន ដុល្លារឯណោះ និងកំណត់ពេលបញ្ចាំងឆាប់នេះហើយ។ ពិសេសសម្រាប់ស្នាដៃថ្មីនេះលោកពិតជាបានសម្រិតសម្រាងទីតាំងល្អៗជាច្រើនក្នុងប្រទេសខ្មែរនឹងរំពឹងស្នាដៃថ្មីមានការចូលរួមគាំទ្រពីសំណាក់អ្នកទស្សនាផងដែរ។

យ៉ាងណាមិញតារាខ្មែរអង្គររូបនេះបានបញ្ចេញអារម្មណ៍ពិតមកកាន់Sabayថា៖ ​សម្រាប់ ​ខ្សែភាពយន្តថ្មីដែលត្រៀមនឹងបញ្ចាំងនាពេលឆាប់ៗខាងមុខនេះលោកក៏មានអារម្មណ៍ភ័យអរខ្លាំងណាស់ដែរ​​ ហើយជាស្នាដៃដំបូងនិពន្ធរឿងដោយលោកផ្ទាល់នឹងដឹកនាំរឿងដោយលោកសៅ យឿនមានការសហការទុនជាមួយមិត្តរួមអាជីពដូចជា កញ្ញា ញឹម​ ចាន់ថន អ្នកនាង ទូច ស្រីលក្ខណ៍ ក្រោមផលិតកម្ម ចក្រវាឡពេជ្យ របស់លោកស្រី ថុង​ ស៊ីវទៀង​ និងចូលរួមសម្តែងពីតារាល្បីៗដូចជាកញ្ញា ដួងម៉ានិច កញ្ញា ញឹម ចាន់ថន អ្នកនាង ទូច ស្រីលក្ខណ៍ លោក លឹម រដ្ឋា លោក គីរីលោក នូ សុរតនៈ តារាកប្លែង ចាប ចៀន លោក ម៉េង ប៊ុនឡូផ្ទាល់និងរួមតារាល្បីៗជាច្រើនផងដែរ។

ជាក់ស្តែងអ្វីដែលពិសេសគឺសម្រាប់ការជូលរួមគាំទ្រទស្សនាក្នុងខ្សែភាពយន្តនេះសូម​បងប្អូន​ទស្សនិកជន​ទាំងអស់ជួយគាំទ្រនៅខ្សែភាពយន្តខ្មែរទាំងអស់គ្នា?￰ធានាថាល្អមេីលមានគ្រប់រស់ជាតិ ក៏មានការចាប់រង្វាន់ចិញ្ចៀនពេជ្រមួយវង់ដែលរង់ចាំម្ចាស់រង្វាន់ចុងក្រោយលោកសូមជូនសំណូមពរជូនគាំទ្រស្នាដៃថ្មីរបស់លោកជូបគ្នាឆាប់ៗ 01/03/2019នេះហើយ៕

ចង់ដឹងទេសភាពក្នុងរឿងប្លែកភ្នែកយ៉ាងទស្សនា​ Trailer​​ ខាងក្រោមទាំំងអស់គ្នា៖

វិដេអូ &​ រូបភាពផ្តល់សិទ្ធដោយ៖ លោក ម៉េង​ ប៊ុនឡូ

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់