
- អាទិត្យ, 14 មករា 2018 03:08
- ព័ត៌មាន
រកឯណាបានឱកាសល្អបែបនេះ! ឈ្នះទាំងប្រាក់រង្វាន់ និងក្លាយខ្លួនជាតារាសម្តែងទៀត (វីដេអូ)
- អាទិត្យ, 14 មករា 2018 03:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឯណាបានឱកាសល្អបែបនេះ! ឈ្នះទាំងប្រាក់រង្វាន់ និងក្លាយខ្លួនជាតារាសម្តែងទៀត (វីដេអូ)
ចន្លោះមិនឃើញ
ធ្លាប់មានក្ដីសុបិនចង់ក្លាយជាតួសម្ដែងមែនទេ? បើដូច្នោះមែន ក្ដីប្រាថ្នារបស់អ្នកត្រូវបានបញ្ចប់។ ប្រិយមិត្តនឹងមានឱកាសសម្ដែងក្នុងភាពយន្តបែបយុវវ័យ ដឹកនាំដោយផលិតករល្បី ពោរពេញដោយរសនិយមប្លែកៗ ហើយថែមទាំងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនថែមទៀត។
Come Together Films សហការជាមួយ Soyo ដែលជាកម្មវិធីមើលវីដេអូអនឡាន កំពុងជ្រើសរើសបេក្ខភាពដែលមានទេពកោសល្យផលិតចម្រៀងស្នាដៃថ្មី ដើម្បីចូលរួមសម្តែងក្នុងភាពយន្តរឿង”Music Magic Love” ដែលនឹងចាប់ផ្ដើមនៅខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ។
នេះគឺជាឱកាសល្អបំផុតសម្រាប់យុវជនដែលមានទេពកោសល្យ និងសមត្ថភាព និពន្ធបទភ្លេង ចម្រៀង ច្រៀង និង សម្ដែងដោយខ្លួនឯង ដើម្បីប្រកួតយកជយលាភី ព្រមទាំងបង្ហាញស្នាដៃទៅកាន់មហាជន និងគណៈកម្មការជាតិ និងអន្តរជាតិ។ បេក្ខជន បេក្ខនារី ដែលឈ្នះពីការប្រកួត នឹងទទួលបានទឹកប្រាក់ចំនួន ១០០០ ដុល្លារអាមេរិក ហើយក្លាយជាតួសម្ដែងក្នុងរឿងភាគថ្មី។
ស្ដាប់ Sam Rocker ប្រាប់ពីរបៀបចូលរួមប្រកួត
លក្ខខណ្ឌចូលរួម៖
បេក្ខភាពទាំងអស់ត្រូវមានសញ្ជាតិខ្មែរ មានអាយុចាប់ពី២០ ដល់៣០ឆ្នាំ
អាចចូលរួមជាលក្ខណៈទោល និងក្រុម (ការចូលរួមជាក្រុមមានសិទ្ធិអាទិភាព)
ពុំមានជាប់កុងត្រាជាមួយផលិតកម្មនានា
អាចច្រៀងជាមួយហ្គីតា ឬច្រៀងគោកក៏បាន
បទចម្រៀងថ្មីមិនចម្លងពីគេ។ បទចម្រៀង Cover មិនអនុញ្ញាតឲ្យចូលរួមទេ
របៀបចូលរួម៖
បេក្ខជនទាំងអស់ត្រូវផ្ញើវីដេអូស្នាដៃចម្រៀងជាក្រុម ឬទោល ដែលមានរយៈពេលពី២ ទៅ៣នាទី មកកាន់អ៊ីម៉ែល cometogtherfilms.kh@gmail.com។ ផុតកំណត់ទទួលស្នាដៃត្រឹមថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៨។ វីដេអូអាចថតតាមទូរស័ព្ទក៏បាន តែត្រូវប្រាកដថា សំឡេងច្បាស់ល្អ។ បេក្ខជនដែលមានទេពកោសល្យខ្ពស់ ជាងគេនឹងត្រូវបានទាក់ទងមកធ្វើតេស្ដសាកល្បងសមត្ថភាពផ្ទាល់។
នៅសល់តែ១ថ្ងៃទៀតទេ!!! រកឯណាបាន មានឱកាសឈ្នះទាំងប្រាក់រង្វាន់ និងអាចក្លាយជាអនាគតតួសម្ដែងល្បីប្រចាំប្រទេសទៀត៕