• 2018-01-19 01:47:55
  • ជីវិតតារា

Yoochun រង​បណ្ដឹង​ទាមទារ​សំណង​រាប់លាន​ដុល្លារ​ ដោយសារ​ឆ្កែ​ខាំគេ

  • 2018-01-19 01:47:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​មាន​ព័ត៌មាន​មួយ​ផ្ទុះ​ឡើង​ទាក់ទង​នឹង​ Yoochun សមាជិក​ក្រុម​ JYJ ត្រូវ​មនុស្ស​ម្នាក់​ប្ដឹង​ទាមទារ​សំណង​ ដោយសារ​សុនខ​របស់​លោក​ខាំ​គេ​កាល​ពី​ ៧​ឆ្នាំ​មុន។

ផ្អែក​តាម​ប៉ុស្តិ៍​ប៉ូលិស​ Gangnam បាន​ឲ្យ​ដឹង​ថា​ បុគ្គល​ម្នាក់​ដែល​ស្គាល់​គ្នា​ជាមួយ​ Yoochun បាន​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​សំណង​ពី​តារា​ប្រុស​រូប​នេះ ដោយសារ​ឆ្កែ​របស់​ Yoochun ខាំ​ខ្លួន​ឲ្យ​រង​របួស​ កាល​ពី​ឆ្នាំ​ ២០១១។

ទាក់ទង​នឹង​បញ្ហា​នេះ​ ផលិតកម្ម​ C-Jes បាន​និយាយ​ដែរ​ថា៖ "រម្លឹក​កាល​ពី​ឆ្នាំ​ ២០១១ ដើម​បណ្ដឹង​ដែល​ជា​មិត្ត​ភ័ក្ដិ​របស់​អតីត​អ្នក​គ្រប់គ្រង​របស់​ Youchun បាន​ទៅ​លេង​ផ្ទះ​របស់ Yoochun។ ពេលនោះ​បុគ្គល​ម្នាក់​នោះ​បាន​ទៅ​យ៉រ​ ដើម្បី​ទៅ​លេង​ឆ្កែ​របស់​តារា​ចម្រៀង​រូប​នេះ ហើយ​ឆ្កែ​ក៏​ខាំ​តែ​ម្ដង។ ភ្លាមៗ​ទាំង​ Yoochun អតីត​អ្នក​គ្រប់គ្រង​ និង​អ្នក​រង​របួស​ក៏​បាន​ទៅ​មន្ទីរពេទ្យ ហើយ​ម្ចាស់​សុនខ​បង្ក​ហេតុ​ក៏​បាន​សុំទោស​ចំពោះ​ហេតុការណ៍​នេះ ព្រម​ទាំង​បង់​ថ្លៃ​ព្យាបាល​ឲ្យ​ទាំង​អស់​ទៀត។ សប្ដាហ៍​មុន​ ដើម​បណ្ដឹង​ ក៏​បាន​ប្ដឹង​ទារ​សំណង​ពី​ Yoochun ក្នុង​ទឹក​ប្រាក់​ ១,២ពាន់​លានវ៉ុន (ប្រហែល​ ១,១លានដុល្លារ)។ មួយ​វិញ​ទៀត​ ចាប់​ពី​ពេល​នោះ​មក​ បុគ្គល​ម្នាក់​នោះ​ក៏​មិន​បាន​ទាក់ទង​ Yoochun ដែរ​ និង​រក​ដំណោះ​ស្រាយ​ពី​រឿង​នេះ​ដែរ។ រហូត​ថ្មីៗ​នេះ​ ទើប​ខ្លួន​ចង់​បាន​ដំណោះ​ស្រាយ​សមរម្យ​មួយ​ជាមួយ​គ្រួសារ​របស់​ Yoochun។ ករណី​នេះ​ដែរ​ នឹង​ត្រូវ​លើក​យក​មក​ពិនិត្យ​ជាថ្មី​ ដើម្បី​ស្វែង​រក​យុត្តិធម៌​ពិត​ប្រាកដ ហើយ​ប៉ូលិស​នឹង​ធ្វើ​ការ​លើ​រឿង​នេះ"។

តាម​សេចក្ដី​រាយការណ៍​នោះ​ដដែល​បញ្ជាក់​ថា​ ដើមបណ្ដឹង​ម្នាក់​នោះ​ បាន​ទទួល​ការ​ព្យាបាល​របួស​លើ​មុខ​ បណ្ដាល​មក​ពី​ឆ្កែ​ខាំ​អស់​រយៈ​ពេល​ ៧​ឆ្នាំ​ហើយ ហើយ​ក៏​រត់​មក​ដាក់​ពាក្យ​បណ្ដឹង​ បំណង​ចង់​សើរើ​ជា​ថ្មី​ពី​ហេតុការណ៍​នេះ​ បើ​ទោះ​វា​កន្លង​ទោ​អស់​រយៈ​ពេល​ជាយូរក៏ដោយ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម