• 2016-06-21 15:38:37
  • ព័ត៌មាន
Yoochun ក្រុម JYJ ប្ដឹង​បក​ទៅ​​អ្នក​ដែល​ចោទ​ខ្លួន​ពី​បទ​រំលោភ​វិញ​ Yoochun ក្រុម JYJ ប្ដឹង​បក​ទៅ​​អ្នក​ដែល​ចោទ​ខ្លួន​ពី​បទ​រំលោភ​វិញ​
  • 2016-06-21 15:38:37
  • ព័ត៌មាន

ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន តារា​ចម្រៀង Park Yoochun បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​នារី​ដែល​ចោទ​ខ្លួន​ពី​បទ​រំលោភ​បើ​ទោះ​បី​ជា​នាង​បាន​ដក​ពាក្យ​បណ្ដឹង​ហើយ​ក៏​ដោយ។     រសៀល​ថ្ងៃ​ទី ២០​ខែ​មិថុនា អ្នក​តំណាង​ផ្នែក​ច្បាប់​របស់​តារា​ចម្រៀង​និង​សម្ដែង​កូរ៉េ Park Yoochun បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​កាន់​នគរបាល​ប៉ូលិស Gangnam ចំពោះ​នារី​ទី​១​ដែល​បាន​ចោទ​តារា​ចម្រៀង​នេះ​ថា​លោក​បាន​រំលោភ​សេពសន្ថវៈ​នាង បើ​ទោះ​បី​ជា​នារី​ខាង​លើ​បាន​ដក​ពាក្យ​បណ្ដឹង​ហើយ​ក៏​ដោយ។   ភាគី​របស់​អតីត​សមាជិក​ក្រុម​ចម្រៀង TVXQ បាន​លើក​ហេតុផល​ថា នារី​ខាង​លើ​បាន​ចោទ​លោក​ទាំង​គ្មាន​ភស្តុតាង​ច្បាស់​លាស់ និង​បាន​គំរាម​លោក​ដើម្បី​លុយ។ ជាមួយ​គ្នា​នេះ​ដែរ តំណាង​របស់​ម្ចាស់​បទ "In Heaven” ក៏​កំពុង​មាន​គម្រោង​ស្រដៀង​គ្នា​ទៅ​លើ​នារី​ទាំង​៣​នាក់​ដែល​បាន​ប្ដឹង Yoochun ពី​បទ​រំលោភ​ពួក​នាង​ផង​ដែរ៕   ចុចអាន៖Yoo Chun ក្រុម​ JYJ ​ត្រូវ​គេ​ប្ដឹង​​ពី​បទ​រំលោភ​នារី​ ៤​ករណី​​ក្នុង​សប្ដាហ៍​តែ​មួយ   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ soompi

  • 2016-06-18 19:20:42
  • ព័ត៌មាន
Yoo Chun ក្រុម​ JYJ ​ត្រូវ​គេ​ប្ដឹង​​ពី​បទ​រំលោភ​នារី​ ៤​ករណី​​ក្នុង​សប្ដាហ៍​តែ​មួយ Yoo Chun ក្រុម​ JYJ ​ត្រូវ​គេ​ប្ដឹង​​ពី​បទ​រំលោភ​នារី​ ៤​ករណី​​ក្នុង​ស...
  • 2016-06-18 19:20:42
  • ព័ត៌មាន

បន្ទាប់​ពី​រឿង​​រ៉ាវ​ចោទ​ប្រកាន់​ តារា​ចម្រៀង Park Yoo Chun ​ទាក់​ទង​នឹង​ករណី​រំលោភ​នារី​​ៗ​ចំនួន​​​​បី​នាក់​ ថ្មី​ៗ​នេះ សមាជិក​​ក្រុម​ចម្រៀង​​កូរ៉េ JYJ ​រូប​នេះ​​​​បាន​រង​​ពាក្យ​បណ្ដឹង​​​​ថ្មី​មួយ​ទៀត​ពី​នារី​ម្នាក់​ ដែល​​ជា​ករណី​​​​​បណ្ដឹង​​ទី​៤​ហើយ​​​ទាក់​ទង​នឹង​ការ​រំលោភ​បំពានផ្លូវភេទ។     តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន All Kpop បណ្ដឹង​​​ពី​នារី​ចុង​ក្រោយ​បាន​ចោទ​ប្រកាន់​លើ​ Yoo Chun ថា​បាន​ចាប់​រំលោភ​នាង​​​នៅ​​ក្នុង​បន្ទប់​ទឹក​កាល​​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ក្នុង​បារ​កម្សាន្ត​មួយ​កន្លែង ខណៈ​ពេល​តារា​រូប​នេះ​កំពុង​ស្រវឹង​ស្រា។   ចំពោះ​រឿង​រ៉ាវ​​បណ្ដឹង​​​​​​​​​​​​​​​​៤​​ករណី​​លើ​​ Yoo Chun​ មាន​៣​ករណី​បាន​​​កើត​​ឡើង​នៅ​ក្នុង​​​កន្លែង​កម្សាន្ត​​យុវវ័យ អំឡុង​ពេល​ដែល​តារា​វ័យ​៣០​ឆ្នាំ​រូប​នេះ​​​​ត្រូវ​បំពេញ​កាតព្វកិច្ច​យោធា។ ចំណែក​ករណី​ទី​៣​​​​Yoo Chun ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​នារី​ម្នាក់​​នៅ​បន្ទប់​ទឹក​ក្នុង​ផ្ទះ​របស់​ខ្លួន ពេល​​តារា​រូប​នេះ​និង​មិត្តភ័ក្ដិ​របស់​គេ​នាំ​នាង​​ពី​កន្លែង​កម្សាន្ត​ទៅ​​បន្ត​ជប់លៀង​នៅ​ផ្ទះ​ខ្លួន។   ចំពោះ​ករណី​​ចោទ​ប្រកាន់​ទី​១​​​របស់​នារី​​វ័យ​​២៤​ឆ្នាំ​ម្នាក់​ឈ្មោះ Lee លើ​តារា​​ Yoo Chun ត្រូវ​​បាន​នាង​ដក​ពាក្យ​បណ្ដឹង​​វិញ​រយៈ​៤​ថ្ងៃ​ ក្រោយ​ថ្ងៃ​ចោទ​ប្រកាន់។​​​     ទោះ​ជា​យ៉ាង​ណា មក​ទល់​​ពេល​នេះ​ប៉ូលិស​​​បាន​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​​បន្ត​ធ្វើ​ការ​លើ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​លើ​​តារា​​សមាជិក​​ក្រុម​ JYJ រូប​នេះ។ ប្រសិន​បើ​​ប៉ូលិស​រក​​ឃើញ​ថា​ ដើម​ចោទ​បាន​ទទួល​ថវិកា​ណា​មួយ​ជា​ការ​ព្រមព្រៀង នោះ​អ្នក​ចោទ​ប្រកាន់​នឹង​ទទួល​​ការ​ផ្ដន្ទាទោស​ផង​ដែរ៕     ចុចអាន៖  Yoo Chun ក្រុម JYJ​ ត្រូវ​​​គេ​ប្ដឹង​រឿង​រំលោភ​មិត្ត​ស្រី​គេ​ក្នុង​បន្ទប់​ទឹក   ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ allkpop​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​

  • 2016-06-14 16:16:48
  • ព័ត៌មាន
Yoo Chun ក្រុម JYJ​ ត្រូវ​​​គេ​ប្ដឹង​រឿង​រំលោភ​មិត្ត​ស្រី​គេ​ក្នុង​បន្ទប់​ទឹក Yoo Chun ក្រុម JYJ​ ត្រូវ​​​គេ​ប្ដឹង​រឿង​រំលោភ​មិត្ត​ស្រី​គេ​ក្នុង​បន្...
  • 2016-06-14 16:16:48
  • ព័ត៌មាន

កាល​ពី​ថ្ងៃ​ទី​ ១០ ខែ មិថុនា Park Yoo Chun ​សមាជិក​ក្រុម​ចម្រៀងកូរ៉េ JYJ បាន​ស្ថិត​ក្រោម​ពាក្យ​បណ្ដឹង ពាក់ព័ន្ធ​នឹង​ការ​​​រំលោភ​នារី​ម្នាក់​នៅ​​បន្ទប់​ទឹក ក្នុង​កន្លែង​កម្សាន្ត​យុវវ័យ​មួយ ។     នារី​ដែល​ចោទ​ Park Yoo Chun រំលោភ​មាន​ឈ្មោះ​ថា Lee អាយុ​២៤​ឆ្នាំ​ជា​អ្នក​​បម្រើការ​ក្នុង​កន្លែង​កម្សាន្ត​យុវវ័យ​​នោះ។ តែ​យ៉ាងណាមិញ មនុស្ស​ដែល​ទៅ​ដាក់​ពាក្យ​បណ្ដឹង​លើ Park Yoo Chun​គឺ​ជា​មិត្ត​ប្រុស​របស់ Lee ។ ក្នុង​ពាក្យ​បណ្ដឹង​មិត្ត​ប្រុស​របស់ Lee បាន​សរសេរ​ថា៖"កាល​ពី​ថ្ងៃ​ទី ៣មិថុនា Yoo Chun បាន​ទៅ​កន្លែង​កម្សាន្ត​​យុវវ័យ​ក្នុង​នាម​ជា​ភ្ញៀវ ហើយ​ Leeត្រូវ​បាន​បង្ខំ​រំលោភ​ក្នុង​បន្ទប់​ទឹក​ដោយ Yoo Chun"។   មិត្ត​ប្រុស​ដែល​មិន​បាន​បង្ហាញ​ឈ្មោះ​​ក៏​បាន​​បញ្ជូន​ខោ​ក្នុង​និង​សំលៀកបំពាក់ ដែល​មិត្ត​​ស្រី​ពាក់​ពេល​កើតហេតុ​ទៅ​ឲ្យ​ប៉ូលិស​​​ ដើម្បី​ធ្វើ​ជា​ភស្តុតាង​។ មន្ត្រី​ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​នៅ​រង​ចាំ​ស្ដាប់​​ពី​អង្គ​ហេតុ​ពី​ភាគី​ទាំង​សងខាង​​សិន​និង​សិក្សា​ពី​ភស្តុតាង​ដែល​ខាង ​ Leeផ្ដល់​ឲ្យ​និង​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​មុន​ពេល​សាកសួរ​ Yoo Chun។ ​​     ភាគី​ខាង Yoo Chunបាន​ចេញ​មក​បដិសេធ​រឿង​ទាំង​នេះ​ថា​៖"នេះ​ជា​ការ​ចោទ​ប្រកាន់​មិន​ពិត​ប្រាកដ ដែល​ភាគី​ម្ខាង​ទៀត​ចង់​កេង​ចំណេញ​​ផ្នែក​ហិរញ្ញវត្ថុ"។ ចំណែក​ខាង​ផលិតកម្ម​របស់ Yoo Chunបាន​ចេញ​មក​និយាយ​ថា៖"ទោះ Yoo Chunត្រូវ​រងគ្រោះ​ដោយ​រូបភាព​បែប​នេះ​ក្ដី ពួក​យើង​មិន​ចង់​ធ្វើ​ការ​ពាក់ព័ន្ធ​រឿង​នេះ​ទេ៕   ចុចអាន៖Junsu ក្រុម JYJ សម្ញែង​​រថយន្ត​​លំដាប់​ទំនើប​ៗ​ដែល​ខ្លួន​ធ្លាប់​ជិះ   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ koreaboo ​​​​​ ​​

  • 2016-06-21 15:38:37
  • ព័ត៌មាន
Yoochun ក្រុម JYJ ប្ដឹង​បក​ទៅ​​អ្នក​ដែល​ចោទ​ខ្លួន​ពី​បទ​រំលោភ​វិញ​

ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន តារា​ចម្រៀង Park Yoochun បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​នារី​ដែល​ចោទ​ខ្លួន​ពី​បទ​រំលោភ​បើ​ទោះ​បី​ជា​នាង​បាន​ដក​ពាក្យ​បណ្ដឹង​ហើយ​ក៏​ដោយ។     រសៀល​ថ្ងៃ​ទី ២០​ខែ​មិថុនា អ្នក​តំណាង​ផ្នែក​ច្បាប់​របស់​តារា​ចម្រៀង​និង​សម្ដែង​កូរ៉េ Park Yoochun បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​កាន់​នគរបាល​ប៉ូលិស Gangnam ចំពោះ​នារី​ទី​១​ដែល​បាន​ចោទ​តារា​ចម្រៀង​នេះ​ថា​លោក​បាន​រំលោភ​សេពសន្ថវៈ​នាង បើ​ទោះ​បី​ជា​នារី​ខាង​លើ​បាន​ដក​ពាក្យ​បណ្ដឹង​ហើយ​ក៏​ដោយ។   ភាគី​របស់​អតីត​សមាជិក​ក្រុម​ចម្រៀង TVXQ បាន​លើក​ហេតុផល​ថា នារី​ខាង​លើ​បាន​ចោទ​លោក​ទាំង​គ្មាន​ភស្តុតាង​ច្បាស់​លាស់ និង​បាន​គំរាម​លោក​ដើម្បី​លុយ។ ជាមួយ​គ្នា​នេះ​ដែរ តំណាង​របស់​ម្ចាស់​បទ "In Heaven” ក៏​កំពុង​មាន​គម្រោង​ស្រដៀង​គ្នា​ទៅ​លើ​នារី​ទាំង​៣​នាក់​ដែល​បាន​ប្ដឹង Yoochun ពី​បទ​រំលោភ​ពួក​នាង​ផង​ដែរ៕   ចុចអាន៖Yoo Chun ក្រុម​ JYJ ​ត្រូវ​គេ​ប្ដឹង​​ពី​បទ​រំលោភ​នារី​ ៤​ករណី​​ក្នុង​សប្ដាហ៍​តែ​មួយ   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ soompi

  • 2016-06-18 19:20:42
  • ព័ត៌មាន
Yoo Chun ក្រុម​ JYJ ​ត្រូវ​គេ​ប្ដឹង​​ពី​បទ​រំលោភ​នារី​ ៤​ករណី​​ក្នុង​សប្ដាហ៍​តែ​មួយ

បន្ទាប់​ពី​រឿង​​រ៉ាវ​ចោទ​ប្រកាន់​ តារា​ចម្រៀង Park Yoo Chun ​ទាក់​ទង​នឹង​ករណី​រំលោភ​នារី​​ៗ​ចំនួន​​​​បី​នាក់​ ថ្មី​ៗ​នេះ សមាជិក​​ក្រុម​ចម្រៀង​​កូរ៉េ JYJ ​រូប​នេះ​​​​បាន​រង​​ពាក្យ​បណ្ដឹង​​​​ថ្មី​មួយ​ទៀត​ពី​នារី​ម្នាក់​ ដែល​​ជា​ករណី​​​​​បណ្ដឹង​​ទី​៤​ហើយ​​​ទាក់​ទង​នឹង​ការ​រំលោភ​បំពានផ្លូវភេទ។     តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន All Kpop បណ្ដឹង​​​ពី​នារី​ចុង​ក្រោយ​បាន​ចោទ​ប្រកាន់​លើ​ Yoo Chun ថា​បាន​ចាប់​រំលោភ​នាង​​​នៅ​​ក្នុង​បន្ទប់​ទឹក​កាល​​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ក្នុង​បារ​កម្សាន្ត​មួយ​កន្លែង ខណៈ​ពេល​តារា​រូប​នេះ​កំពុង​ស្រវឹង​ស្រា។   ចំពោះ​រឿង​រ៉ាវ​​បណ្ដឹង​​​​​​​​​​​​​​​​៤​​ករណី​​លើ​​ Yoo Chun​ មាន​៣​ករណី​បាន​​​កើត​​ឡើង​នៅ​ក្នុង​​​កន្លែង​កម្សាន្ត​​យុវវ័យ អំឡុង​ពេល​ដែល​តារា​វ័យ​៣០​ឆ្នាំ​រូប​នេះ​​​​ត្រូវ​បំពេញ​កាតព្វកិច្ច​យោធា។ ចំណែក​ករណី​ទី​៣​​​​Yoo Chun ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​នារី​ម្នាក់​​នៅ​បន្ទប់​ទឹក​ក្នុង​ផ្ទះ​របស់​ខ្លួន ពេល​​តារា​រូប​នេះ​និង​មិត្តភ័ក្ដិ​របស់​គេ​នាំ​នាង​​ពី​កន្លែង​កម្សាន្ត​ទៅ​​បន្ត​ជប់លៀង​នៅ​ផ្ទះ​ខ្លួន។   ចំពោះ​ករណី​​ចោទ​ប្រកាន់​ទី​១​​​របស់​នារី​​វ័យ​​២៤​ឆ្នាំ​ម្នាក់​ឈ្មោះ Lee លើ​តារា​​ Yoo Chun ត្រូវ​​បាន​នាង​ដក​ពាក្យ​បណ្ដឹង​​វិញ​រយៈ​៤​ថ្ងៃ​ ក្រោយ​ថ្ងៃ​ចោទ​ប្រកាន់។​​​     ទោះ​ជា​យ៉ាង​ណា មក​ទល់​​ពេល​នេះ​ប៉ូលិស​​​បាន​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​​បន្ត​ធ្វើ​ការ​លើ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​លើ​​តារា​​សមាជិក​​ក្រុម​ JYJ រូប​នេះ។ ប្រសិន​បើ​​ប៉ូលិស​រក​​ឃើញ​ថា​ ដើម​ចោទ​បាន​ទទួល​ថវិកា​ណា​មួយ​ជា​ការ​ព្រមព្រៀង នោះ​អ្នក​ចោទ​ប្រកាន់​នឹង​ទទួល​​ការ​ផ្ដន្ទាទោស​ផង​ដែរ៕     ចុចអាន៖  Yoo Chun ក្រុម JYJ​ ត្រូវ​​​គេ​ប្ដឹង​រឿង​រំលោភ​មិត្ត​ស្រី​គេ​ក្នុង​បន្ទប់​ទឹក   ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ allkpop​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​

  • 2016-06-14 16:16:48
  • ព័ត៌មាន
Yoo Chun ក្រុម JYJ​ ត្រូវ​​​គេ​ប្ដឹង​រឿង​រំលោភ​មិត្ត​ស្រី​គេ​ក្នុង​បន្ទប់​ទឹក

អត្ថបទថ្មី