• 2020-04-02 01:46:46
  • ព័ត៌មាន

នៅមិននៅ ទៅថាឆ្លងកូវីដ១៩ បំភ័ន្ត Fan ថ្ងៃ April Fool's Day ឥឡូវ Jaejoong ត្រូវវ័ណ្ឌក

  • 2020-04-02 01:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ Jaejoong (ក្រុម JYJ) បានបង្ហោះសារមួយលើគណនី Instagram ថាលោកមានផ្ទុកមេរោគ COVID-19 រហូតធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ទាំងមិនដឹងថាតាមពិតជាការលេងសើច សម្រាប់ថ្ងៃ April Fool's Day ប៉ុណ្ណោះ។

ដោយសារតែចំនួននៃមហាជនចាប់ផ្ដើមចាប់អារម្មណ៍ និងមើលទៅដូចជាមិនស្រួល Jaejoong ក៏បានលុប Post នោះចោល និងចេញមុខបញ្ជាក់ម្ដងទៀតថា តាមពិតវាគ្រាន់តែជាកាលេងសើចប៉ុណ្ណោះ និងសុំទោសចំពោះការបំភ័ន្តមួយនេះ។ ម្យ៉ាងបំណងរបស់លោកគ្រាន់តែចង់ដាស់តឿនឲ្យអ្នកគ្រប់គ្នាចេះញប្រយ័ត្ន និងបង្ការខ្លួនឲ្យមែនទែន ជុំវិញស្ថានភាពនាពេលបច្ចុប្បន្ននេះ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម