
- 2020-06-19 01:20:00
- ព័ត៌មាន
មកស្គាល់ក្រុម K-Pop ទាំង ៨ដែលសម្រេចរួមដំណើរគ្នា ដោយគ្មានមេក្រុមដូចគេ
- 2020-06-19 01:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ក្រុម K-Pop ទាំង ៨ដែលសម្រេចរួមដំណើរគ្នា ដោយគ្មានមេក្រុមដូចគេ
ចន្លោះមិនឃើញ
ក្រុម K-Pop ស្ទើរតែទាំងអស់បង្កើតឡើងសុទ្ធតែមាន Leader ប្រចាំក្រុមនីមួយៗ។ ការជ្រើសមេក្រុម ជាទូទៅខ្លះ គេសម្លឹងមើលលើសមត្ថភាព ខ្លះផ្អែកលើអាយុ និងខ្លះមើលលើអត្តចរិតបែបចាស់ទុំដែលអាចដោះស្រាយបញ្ហាដែលជួបប្រទះ។
ទោះជាយ៉ាងណាក៏ដោយបើក្រឡេកមើលក្រុមចម្រៀងទាំង ៥នេះវិញ ពួកគេបង្កើតឡើងដោយគ្មានមេក្រុមដូចគេនោះទេ មានតែតួនាទីទូទៅប្រចាំក្រុមដូចជា អ្នកច្រៀងនាំមុខ អ្នករាំ រ៉េប និង Maknae (សមាជិកក្មេងជាងគេ)ប្រចាំក្រុមប៉ុណ្ណោះ។ ក្រុមទាំងនោះរួមមាន៖
១. ក្រុម BLACKPINK
ក្រុមនេះចំណាយពេលហ្វឹកហាត់ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ និងបានក្លាយជាបងប្អូនល្អនឹងគ្នាទៀតផង។ រហូតដល់ពេលត្រូវចេញមុខ ពួកគេសម្រេចមិនមានមេក្រុម ព្រោះសមាជិកទាំង ៤ គិតថាជារឿងល្អប្រសើរជាង។
២. ក្រុម K.A.R.D
សមាជិកក្រុមនេះវិញក៏បានគិតគូរគ្នាហ្មត់ចត់ថា មិនលើកអ្នកណាជាមេក្រុមដូចគ្នា។ ហេតុផលចម្បង ក៏ព្រោះសមាជិកទាំងអស់សុទ្ធតែមានភាពជាអ្នកដឹកនាំ ពួកគេអាចមើលថែខ្លួនឯងបានយ៉ាងល្អ ដូចនេះជ្រើសអ្នកណាជាមេក្រុម គ្មានអ្វីសំខាន់ទេ។
៣. ក្រុម 2PM
ពិតណាស់ពេល 2PM បង្កើតដំបូង Jay Park គឺជាមេក្រុម ប៉ុន្តែនៅពេលលោកចាកចេញពីក្រុម 2PM ក៏មិនបានសម្រេចលើកអ្នកណាមកធ្វើជាមេក្រុមជំនួស Jay Park ដែរ។
៤. ក្រុម JYJ
សមាជិកដែលចេញពី TVXQ ទាំង ៣នាក់នេះ សុទ្ធតែសម្រេចកាន់ដៃគ្នាចេញពី SM ដូចគ្នា និងចាប់ផ្ដើមវិថីថ្មីជាក្រុមមួយផ្សេងទៀតឈ្មោះ JYJ តែមិនលើកអ្នកណាជាមេក្រុមតំណាងទេ។
៥. ក្រុម iKON
មេក្រុមដើមគឺ B.I ប៉ុន្តែដោយសារលោកសម្រេចចាកចេញពីក្រុម កាលពីឆ្នាំ ២០១៩ ទើប iKON ក្លាយជាក្រុម K-Pop មួយទៀតដែលគ្មាន Leader ដូចគ្នា។
៦. ក្រុម miss A
បច្ចុប្បន្នក្រុមនេះបានបំបែកទៅហើយ ប៉ុន្តែពួកគេនៅតែជាក្រុម K-POP ដែលដក់ជាប់ក្នុងបេះដូងអ្នកដែលធ្លាប់ស្រឡាញ់គាំទ្រ ហើយក្រុមនេះក៏បានក្លាយជាក្រុម K-Pop ដំបូងដែលបង្កើតឡើងដោយគ្មាន Leader ដែរ ដោយសារទំនាក់ទំនងពួកគេល្អនឹងគ្នា ហើយសមាជិកម្នាក់ៗមានភាពម្ចាស់ការរៀងខ្លួនស្រាប់ហើយ។
៧. ក្រុម AKMU
សមាជិក ២នាក់របស់ក្រុមនេះគឺជាបងប្អូនបង្កើតនឹងគ្នា ដូចនេះវាក៏មិនមែនជារឿងសំខាន់ក្នុងការលើកអ្នកណាម្នាក់ក្នុងចំណោមអ្នកទាំង ២ធ្វើជាមេក្រុម។
៨. ក្រុម Secret Number
ក្រុមនារីថ្មីមួយនេះក៏បានធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការភ្ញាក់ផ្អើលដូចគ្នា ពេលប្រកាសថាពួកគេមិនមានLeader ប្រចាំក្រុម៕