• 2016-07-05 15:43:11
  • ព័ត៌មាន
Suzy អៀន​ប្រៀន​ថ្ងៃ​បង្ហាញ​កំពូល​រឿង​ភាគ​ថ្មី Suzy អៀន​ប្រៀន​ថ្ងៃ​បង្ហាញ​កំពូល​រឿង​ភាគ​ថ្មី
  • 2016-07-05 15:43:11
  • ព័ត៌មាន

តារា​ចម្រៀង​និង​សម្ដែង​កូរ៉េ​ល្បី​ឈ្មោះ Suzy បាន​បង្អួត​​សម្រស់​ស្អាត​ដូច​ព្រះនាង​ក្នុង​ថ្ងៃ​បង្ហាញ​មុខ​រឿង​ភាគ "Uncontrollably Fond”។     រសៀល​ថ្ងៃ​ទី ៤​ខែ​កក្កដា ក្រុម​ការងារ​របស់​រឿង​ភាគ "Uncontrollably Fond” បាន​ជុំ​គ្នា​មាន​វត្តមាន​ក្នុង​សន្និសីទ​កាសែត​មួយ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​សណ្ឋាគារ Seoul Grand Hyatt នា​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ។ តួឯក​ទាំង​៤​របស់​ខ្សែ​ភាពយន្ត​នេះ រួម​មាន Suzy, Kim Woobin, Im Joohwan និង Lim Joo Eun សុទ្ធ​តែ​មាន​មុខ​គ្រប់​ទាំង​អស់។ "Uncontrollably Fond” គឺជា​អាវុធ​សម្ងាត់​ទី​២​របស់ ប៉ុស្តិ៍ KBS ដែល​នឹង​ត្រូវ​បញ្ចេញ​នៅ​ឆមាស​ទី​២​របស់​ឆ្នាំ ២០១៦ ក្រោយ​ពេល "Descendants of the Sun” ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​កាល​ពី​ដើម​ឆ្នាំ។ រឿង​មាន​ប្រវែង​១៦​ភាគ​នេះ​នឹង​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ៦​ខែ​កក្កដា​នេះ៕               ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ zing

  • 2016-05-24 13:10:17
  • ព័ត៌មាន
ក្រុម​ចម្រៀងKPOP ខ្លាំង​ៗ​៥​ក្រុម ដែល​បាត់បង់​សមាជិក​ក្នុង​ដើម​ឆ្នាំ​២០១៦ ក្រុម​ចម្រៀងKPOP ខ្លាំង​ៗ​៥​ក្រុម ដែល​បាត់បង់​សមាជិក​ក្នុង​ដើម​ឆ្នាំ​២...
  • 2016-05-24 13:10:17
  • ព័ត៌មាន

គិត​ត្រឹម​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦​នេះ មាន​ក្រុម​ចម្រៀង​ប៉ុប​កូរ៉េ​ជើង​ខ្លាំង​ចំនួន ៥​ក្រុម​បាន​ជួប​ប្រទះ​បញ្ហា​សមាជិក​ចាកចេញ​ពី​ក្រុម ដែល​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​ពួក​គេ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ ក្នុង​នោះ​មាន​ដូច​ជា៖   ៥. KARA     បន្ទាប់​ពី​ដើរ​លើ​ផ្លូវ​រួម​គ្នា​បាន​៩​ឆ្នាំ សមាជិក KARA ក៏​បាន​រំសាយ​ក្រុម​ទាំង​មូល​ចោល​កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ។   ៤. Day6 បាត់បង់​សមាជិក Junhyeok     ទើប​តែ​បង្ហាញ​ខ្លួន​និង​ទទួល​ការ​គាំទ្រ​បាន​មួយ​រយៈ​ខ្លី​ ក្រុម​ចម្រៀង​ថ្មី​របស់ JYP Entertainment បាន​ជួប​បញ្ហា​បាត់បង់​សមាជិក​មួយ​រូប គឺ Junhyeok ​ក្រោយ​ផ្ទុះ​ព័ត៌មាន​អាស្រូវ​ជាមួយ​អ្នក​គាំទ្រ​ម្នាក់។   ៣. BEAST បាត់បង់​សមាជិក Jang Hyunseung​     Hyunseung បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ខូច​ចិត្ត ក្រោយ​​សម្រេច​ដើរ​ចេញ​ពី​ BEAST ក្រុម​ចម្រៀង​ជើង​ខ្លាំង​របស់ CUBE Entertainment បន្ទាប់​ពី​រួម​ដំណើរ​ជាមួយ​គ្នា​អស់​៧​ឆ្នាំ។   ចុចអាន៖Cube ប្រកាស Hyunseung ចាក​ចេញ​ពី BEAST ជា​ផ្លូវការ   ២. 2NE1 បាត់បង់​សមាជិក Minzy     ខណៈ​ដែល CL ឡើង​កូដ​កាន់​តែ​ខ្លាំង​ឡើង​ៗ Minzy ក៏​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម​និង​ផលិតកម្ម ក្រោយ​ពី​គ្មាន​ឱកាស​ចេញ​មុខ​អ្វី​ទាំង​អស់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ដំណឹង​នេះ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​ក្នុង​ចំណោម​អ្នក​គាំទ្រ​បទ​ចម្រៀង​ KPOP។​   ចុចអាន៖YG ប្រកាស Minzy ចាក​ចេញ​​ផ្លូវការ ឯ 2NE1 នឹង​បន្ត​​ដោយ​​សមាជិក​៣រូប​   ១. miss A បាត់​បង់​សមាជិក Jia     ចុង​ក្រោយ​នេះ​គឺ​សមាជិក Jia របស់​ក្រុម miss A ដែល​បាន​សម្រេច​ចិត្ត​ឈប់​ពី​ក្រុម​និង​ផលិតកម្ម JYP តែ​ម្ដង ក្រោយ​ផុត​កំណត់​កុងត្រា។   ចុចអាន៖ធ្លាយ​ដំណឹង​សមាជិក miss A ម្នាក់​ចាក​​ចេញ​ពី​ក្រុម​និង JYP នៅ​ថ្ងៃ​នេះ   តើ​ការ​ចាកចេញរបស់​តារា​រូប​ណា​ធ្វើ​ឲ្យ​ប្រិយមិត្ត​សោកស្ដាយ​ជាង​គេ?   ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ sbs

  • 2016-05-20 16:54:18
  • ព័ត៌មាន
ធ្លាយ​ដំណឹង​សមាជិក miss A ម្នាក់​ចាក​​ចេញ​ពី​ក្រុម​និង JYP នៅ​ថ្ងៃ​នេះ ធ្លាយ​ដំណឹង​សមាជិក miss A ម្នាក់​ចាក​​ចេញ​ពី​ក្រុម​និង JYP នៅ​ថ្ងៃ​នេះ
  • 2016-05-20 16:54:18
  • ព័ត៌មាន

នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា​នេះ ផលិតកម្ម JYP បាន​ទម្លាយ​ថា សមាជិក​ម្នាក់​របស់​ក្រុម​ចម្រៀង​នារី miss A បាន​សម្រេច​ចិត្ត​ចាកចេញ​ហើយ នោះ​គឺ Jia។ សេចក្ដីថ្លែងការណ៍​របស់ JYP មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម៖   “សូម​ជម្រាប​ថា​កុងត្រា​របស់​សមាជិក miss A ពីរ​រូប​គឺ Jia និង Fei ជាមួយ​ផលិតកម្ម JYP ត្រូវ​បញ្ចប់​ក្នុង​ថ្ងៃ​ទី​២០ ខែ​ឧសភា​នេះ​ហើយ។ ពួក​យើង​នៅ​តែ​គាំទ្រ Jia ដែល​បាន​ចំណាយ​ពេល​ជា​យូរ​ឆ្នាំ​ជាមួយ JYP Entertainment និង​សង្ឃឹម​ថា​អនាគត​របស់​នាង​នឹង​កាន់​តែ​ភ្លឺ​ស្វាង។ ចំណែក​ Fei បាន​សម្រេច​បន្ត​កុងត្រា​ថ្មី​ជាមួយ​ផលិតកម្ម ហើយ​នឹង​បន្ត​សកម្មភាព​ទាំង​ក្នុង​ប្រទេស​កូរ៉េ​និង​ចិន។ ពួក​យើង​គាំទ្រ​នាង​យ៉ាង​ពេញ​ទំហឹង។ ពី​ពេល​នេះ​ទៅ​ miss A នឹង​ផ្ដោត​លើ​សកម្មភាព​របស់​សមាជិក​ម្នាក់​ៗ​វិញ"។   ដោយ​ឡែក​កុងត្រា​របស់​សមាជិក​ពីរ​រូប​ទៀត​គឺ Min និង Suzy នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ។     ប្រិយមិត្ត​មាន​អារម្មណ៍​បែប​ណា​សម្រាប់​ការ​ចាកចេញ​របស់ Jia ពី​ក្រុម miss A និង​ផលិតកម្ម JYP?   ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi

  • 2016-01-07 18:30:08
  • Road Safety
Hyeri ទម្លាក់​តំណែង Suzy ក្លាយ​ជា​រាជិនី​ពាណិជ្ជកម្ម Hyeri ទម្លាក់​តំណែង Suzy ក្លាយ​ជា​រាជិនី​ពាណិជ្ជកម្ម
  • 2016-01-07 18:30:08
  • Road Safety

ជាមួយ​នឹង​ប្រជាប្រិយ​ភាព​របស់​រឿង​ភាគ "Reply 1988” សមាជិក​ក្រុម​ចម្រៀង Girls' Day Hyeri ត្រូវ​បាន​ក្រុមហ៊ុន​ជា​ច្រើន​ជ្រើស​យក​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ម៉ាក​យីហោ​របស់​ខ្លួន។   កំឡុង​ពេល​ពី​ឆ្នាំ ២០១២ ដល់ ២០១៤ ប្អូន​ពៅ​របស់​ក្រុម​ចម្រៀង Miss A Suzy គឺ​ជា​តារា​ស្រី​ដែល​រក្សា​តំណែង​តារា​ស្រី​ដែល​មាន​ចំនួន​ពាណិជ្ជកម្ម​ច្រើន​ជាង​គេ​ នៅ​ពេល​នាង​បាន​ចុះ​កុងត្រា​ថត​ស្ប៉ត​ផ្សព្វផ្សាយ​​បាន​រហូត​ដល់​ទៅ ២៥ ដោយ​ក្នុង​នោះ​រួម​មាន​ផលិតផល​ជា​ច្រើន​ដូច​ជា គ្រឿង​សម្អាង ខោអាវ ទូរសព្ទ​ជា​ដើម។ បើ​ទោះ​បី​ជា​ឥលូវ តារា​ចម្រៀង​អាយុ ២១ ឆ្នាំ ថត​ស្ប៉ត​បាន​ត្រឹម​តែ ៧ ក៏​ដោយ​ តែ​នាង​នៅ​តែ​មាន​មុខ​ក្នុង​តារាង​តារា​ដែល​ថត​ផ្សព្វផ្សាយ​បាន​ច្រើន​ជាង​គេ​ដដែល។   ផ្ទុយ​មក​វិញ ដោយ​ទទួល​បាន​ប្រជាប្រិយ​ភាព​ពី​កម្មវិធី "Real Men” និង​ចុង​ក្រោយ​នេះ​គឺ​រឿង​ភាគ "Reply 1988” សមាជិក​ប្អូន​ពៅ​របស់ Girls' Day នាង Hyeri បាន​ក្ដាប់​តំណែង​តារា​ស្រី​ដែល​មាន​ស្ប៉ត​ពាណិជ្ជកម្ម​ច្រើន​ជាង​គេ ដោយ​ក្នុង​នោះ​បច្ចុប្បន្ន​នាង​មាន​ស្ប៉ត​ចំនួន ១៥ ហើយ​នៅ​មាន​ស្ប៉ត ១០ ទៀត​ដែល​ត្រូវ​ថត​នៅ​ពេល​ខាង​មុខ៕   ចុចអាន៖ហួស​ចិត្ត​នឹង​សក់​ដែល​ខូច​ខ្ទេច​របស់​តារា​​ប្រុស​ស្រី​កូរ៉េ   ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖koreaboo

  • 2016-07-05 15:43:11
  • ព័ត៌មាន
Suzy អៀន​ប្រៀន​ថ្ងៃ​បង្ហាញ​កំពូល​រឿង​ភាគ​ថ្មី

តារា​ចម្រៀង​និង​សម្ដែង​កូរ៉េ​ល្បី​ឈ្មោះ Suzy បាន​បង្អួត​​សម្រស់​ស្អាត​ដូច​ព្រះនាង​ក្នុង​ថ្ងៃ​បង្ហាញ​មុខ​រឿង​ភាគ "Uncontrollably Fond”។     រសៀល​ថ្ងៃ​ទី ៤​ខែ​កក្កដា ក្រុម​ការងារ​របស់​រឿង​ភាគ "Uncontrollably Fond” បាន​ជុំ​គ្នា​មាន​វត្តមាន​ក្នុង​សន្និសីទ​កាសែត​មួយ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​សណ្ឋាគារ Seoul Grand Hyatt នា​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ។ តួឯក​ទាំង​៤​របស់​ខ្សែ​ភាពយន្ត​នេះ រួម​មាន Suzy, Kim Woobin, Im Joohwan និង Lim Joo Eun សុទ្ធ​តែ​មាន​មុខ​គ្រប់​ទាំង​អស់។ "Uncontrollably Fond” គឺជា​អាវុធ​សម្ងាត់​ទី​២​របស់ ប៉ុស្តិ៍ KBS ដែល​នឹង​ត្រូវ​បញ្ចេញ​នៅ​ឆមាស​ទី​២​របស់​ឆ្នាំ ២០១៦ ក្រោយ​ពេល "Descendants of the Sun” ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​កាល​ពី​ដើម​ឆ្នាំ។ រឿង​មាន​ប្រវែង​១៦​ភាគ​នេះ​នឹង​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ៦​ខែ​កក្កដា​នេះ៕               ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ zing