• 2019-09-03 04:14:17
  • ចម្រៀង

​វីដេអូ​ Debut ជាប់​លំដាប់​កំពូល​មាន​អ្នក​មើល​ច្រើន​ជាង​គេ​រយៈពេល​ជិត ១០​ឆ្នាំនេះ

  • 2019-09-03 04:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ មាន​បទ​ចម្រៀង​ K-Pop ជា​ច្រើន​បាន​ចេញ​បន្តកន្ទុយ​គ្នា​ជាប់​ឥត​ដាច់​ ប៉ុន្តែ​បើ​គិត​រាប់តាំង​ពី​ឆ្នាំ ២០១០​មក​ដល់ឆ្នាំ ២០១៩ មាន​វីដេអូ​បទ​ចម្រៀង​ K-Pop ស្វាគមន៍​អ្នក​គាំទ្រ​ដំបូង​ (Debut MV) ចំនួន​ ១០​មាន​អ្នក​ពេញ​ចិត្ត​ និង​ចូល​មើល​ច្រើន​បំផុត​ប្រចាំ​ឆ្នាំនីមួយៗ។

១. ឆ្នាំ ២០១០: បទ​ "Bad Girl Good Girl”​ របស់​ Miss A បច្ចុប្បន្ន​មាន​អ្នក​ចូល​មើល​ជាង​ ៦០លានដង

២. ឆ្នាំ ២០១១: បទ​ "Trouble Maker”​ របស់ Trouble Maker បច្ចុប្បន្ន​មាន​អ្នក​ចូល​មើល​ជាង​ ៩០លានដង

៣. ឆ្នាំ ២០១២: បទ​ "FACE”​ របស់ NU'EST បច្ចុប្បន្ន​មាន​អ្នក​ចូល​មើល​ជាង​ ១០៥លានដង

៤. ឆ្នាំ ២០១៣: បទ​ "WOLF”​ របស់ EXO បច្ចុប្បន្ន​មាន​អ្នក​ចូល​មើល​ជាង​ ១៣៣លានដង

(បញ្ជាក់៖ នេះ​ជា​បទ​ Debut សម្រាប់​ក្រុម​ទាំង​មូល​ មាន​ន័យ​ថា​ជា​បទ​ដំបូង​ដែល​ EXO-K និង​ EXO-M សម្ដែង​រួម​គ្នា​ជា​លើក​ដំបូង)

៥. ឆ្នាំ ២០១៤: បទ​ "Good Boy”​ របស់ G-Dragon និង​ Taeyang បច្ចុប្បន្ន​មាន​អ្នក​ចូល​មើល​ជាង​ ២៤៩លានដង

៦. ឆ្នាំ ២០១៥: បទ​ "Like OOH-AHH”​ របស់ TWICE បច្ចុប្បន្ន​មាន​អ្នក​ចូល​មើល​ជាង​ ៣១៩លានដង

៧. ឆ្នាំ ២០១៦: បទ​ "BOOMBAYAH”​ របស់ BLACKPINK បច្ចុប្បន្ន​មាន​អ្នក​ចូល​មើល​ជាង​ ៦៩២លានដង

៨. ឆ្នាំ ២០១៧: បទ​ "ENERGETIC”​ របស់ Wanna One បច្ចុប្បន្ន​មាន​អ្នក​ចូល​មើល​ជាង​ ១១៧លានដង

៩. ឆ្នាំ ២០១៨: បទ​ "SOLO”​ របស់ Jennie បច្ចុប្បន្ន​មាន​អ្នក​ចូល​មើល​ជាង​ ៣៦៦លានដង

១០. ឆ្នាំ ២០១១: បទ​ "DALLA DALLA”​ របស់ ITZY បច្ចុប្បន្ន​មាន​អ្នក​ចូល​មើល​ជាង​ ១៤៧លានដង

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម