• 2017-03-17 06:24:08
  • ជីវិតតារា

Park Yoo Chun រួចផុត​ពី​ការ​ចោទ​ប្រកាន់ពីបទរំលោភសេពសន្ថវៈហើយ

  • 2017-03-17 06:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ និង​ជា​តារា​សម្ដែង​ Park Yoo Chun បាន​ត្រូវ​រួចផុត​ពី​ការ​ចោទ​ប្រកាន់​ ពី​បទ​រំលោភ​សេពសន្ថវៈ​ និង​ករណី​ផ្សេង​ទៀត​ជាស្ថាពរ​ហើយ​។ នេះ​បើ​តាម​ភ្នាក់ងារ​របស់​លោក​បាន​ផ្ដល់​ព័ត៌មាន​។

តារា​ចម្រៀង​ក្រុម​ JYJ រូប​នេះ​ ត្រូវ​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ខុស​ពី​ការ​ពិត​​លើ​ករណី​ រំលោភ​សេពសន្ថវៈ​ កាល​ពី​ឆ្នាំ​មុន​។ ហើយ​ក្នុង​ពេល​នេះ​ ភ្នាក់​ងារ​របស់​លោក​ក៏​បាន​បញ្ជាក់​ថា​ លោក​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ទេ​។

ការិយាល័យ​មេធាវី​ "The Seoul Central District” បាន​បញ្ចប់​រឿង​ក្ដី​នោះ​ជា​ស្ថាពរ​ហើយ​ កាល​ពី​ថ្ងៃ​ទី​ ១៣​ ខែ​មិនា​កន្លងទៅ​នេះ​។

ផលិតកម្ម​ C-Jes Entertainment ដែល​ជា​ផលិតកម្ម​ផ្ទាល់​របស់​ Park Yoo Chun បាន​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​នា​ពេល​កន្លងមក​ និង​បាន​ថ្លែង​អំណរគុណ​ចំពោះ​អ្នកគាំទ្រ​របស់​តារា​ប្រុស​វ័យ​ ៣០​ឆ្នាំ​រូប​នេះ​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ដែល​ តាមដាន​ចង់​ជ្រាប​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ តាំង​ពី​ដើម​រហូត​ដល់​ចប់​៕

ប្រភព៖ ilovekstars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម