- 2018-01-24 05:50:00
- ជីវិតតារា
នារីកូនកាត់គូស្នេហ៍ អ៊ូ ដានីញ៉ែល ជានរណា?
- 2018-01-24 05:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីកូនកាត់គូស្នេហ៍ អ៊ូ ដានីញ៉ែល ជានរណា?
ចន្លោះមិនឃើញ
ថ្មីៗនេះកូនប្រុសនាយក្រឹម អ៊ូ ដានីញ៉ែល បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបង្ហាញមុខគូស្នេហ៍ជាសាធារណៈ។ ប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាងនេះទៅទៀតនោះ មិត្តស្រីលោកគឺជាកូនកាត់ខ្មែរបរទេស។
ទាក់ទងរឿងរ៉ាវគូស្នេហ៍ ដានីញ៉ែល ជាកូនកាត់សាសន៍អ្វីនេះដែរ ត្រូវបានកញ្ញា គង់ សុភា ជាសាមីខ្លួនបានបកស្រាយថា រូបនាង គឺជាកូនកាត់ខ្មែរ-បារាំង ទើបទម្រង់មុខមើលទៅស្រដៀងជាតិសាសន៍មួយចំនួនរស់នៅប៉ែកអឺរ៉ុបដូច្នេះហើយពេលទៅកម្សាន្តកន្លែងណាមួយនៅប្រទេសកម្ពុជា បើមិននិយាយស្ដីចេញមកទេ មហាជនច្បាស់ជាគិតថា នាងជាភ្ញៀវបរទេសមកដើរលំហែកាយក្នុងស្រុកខ្មែរ។
និស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងពាណិជ្ជកម្មរូបនេះថា៖" ខ្ញុំមានជីតាជាជនជាតិបារាំង ហើយបានមករៀបការជាមួយយាយ ខ្ញុំជាជនជាតិខ្មែរ បន្ទាប់ពីរៀបការរួចគាត់ទទួលបានម៉ាក់ខ្ញុំ ជាចំណងដៃ។ ម៉ាក់ខ្ញុំក៏មានឈ្មោះជាកូនកាត់ខ្មែរបារាំង តែម៉ាក់ខ្ញុំគាត់បានរៀបការ និងប៉ាខ្ញុំជាជនជាតិខ្មែរ ហើយដល់មកខ្ញុំកូនកាត់បារាំងដែរ តែរាងឆ្ងាយជាងម៉ាក់ខ្ញុំ"។
គង់ សុភា និង ដានីញ៉ែល មានទំនាក់ទំនងស្នេហ៍ជាមួយគ្នាបានជិត២ ឆ្នាំហើយមកដល់ពេលនេះ ។ ចំពោះចំណុចពិសេសដែលធ្វើឲ្យនាងធ្លាក់ក្នុងអន្លង់ស្នេហ៍ ដានីញ៉ែល ដោយសារតែកូនប្រុសពៅ នាយ ក្រឹម រូបនេះស្រលាញ់នាងស្មោះជាមនុស្សមិនចេះវាយឫក មិនប្រកាន់ច្រើន មានហេតុផលច្បាស់លាស់ និងចំណុចល្អមួយចំនួនទៀតដែលមិនអាចរៀបរាប់បាន។
គូស្នេហ៍ ដានីញ៉ែល មាន អាយុ ២៤ ឆ្នាំ ជាអ្នកខេត្តកំពង់ធំ មានបងប្អូន ៤ នាក់ ស្រីទាំង៤ សុភាគឺជាកូនពៅនៅក្នុងគ្រួសារមួយមានជីវភាពមធ្យម ហើយនាងក៏ជាអ្នកសិល្បៈមួយរូបដែរ កន្លងមកធ្លាប់ថតដើរម៉ូដ និងថតMV បទចម្រៀងមួយចំនួន៕