• 2018-01-25 06:28:56
  • ព័ត៌មាន

គង់ វង្សយ៉ាទី ចែក​​អំណោយ​​ទាំង​​ថ្ងៃត្រង់​រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក

  • 2018-01-25 06:28:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេលា​ថ្ងៃ​ត្រង់​នេះ ពិធីការិនី​សាច់​ស​ខ្ចី គង់ វង្សយ៉ាទី បាន​ចែក​អំណោយ​​ដល់​លោក​តា លោកអ៊ំ ពូ ដែល​អ្នក​ធាក់​ស៊ីក្លូ ចំនួន​៤០​នាក់ នៅ​មុខ​វត្ត​ឧណ្ណាឡោម ទាំងអារម្មណ៍រំភើបសឹងស្រក់ទឹកភ្នែក។

ពិធិការិនី​ថ្ពាល់​ខួច​រូប​នេះ​ឲ្យ​ដឹង​ថា កម្មវិធី​ចែក​អំណោយ​នេះ​នាង​មិន​បាន​ព្រាង​ទុក​អ្វី​ច្រើន​ឡើយ គ្រាន់​តែ​នាង​ទំនេរការងារសិល្បៈ១ថ្ងៃពីរក៏ដើរទិញសម្ភារៈ និងគ្រឿងឧបភោគបរិភោគ មកវេចខ្ចប់តែម្តង។

ចំពោះគោលបំណងនៃការធ្វើទាននេះ យ៉ាទី បញ្ជាក់ថា ក្នុងនាមជាតារានាងត្រូវតែផ្តល់គំរូដល់អ្នកដទៃ ម្យ៉ាងទៀត ការធ្វើបុណ្យឲ្យបានច្រើន ជួយមនុស្សល្អកាន់តែច្រើន និងជួបមនុស្សល្អកាន់តែច្រើន។

អំណោយដែលជាទឹកចិត្តស្មោះសរបស់ កញ្ញា គង់ វង្សយ៉ាទី និងក្រុមគ្រួសារ ផ្តល់ជូនអ្នកធ្លាក់ស៊ីក្លូរួមមាន ក្រមា​ មី​ ប្រេងកូឡា​ ត្រីខ​ ទឹកគោជល់ និងទឹកប្រាក់ម្នាក់១ម៉ឺនរៀល។

អត្ថបទ៖ ដេត ធន្នី

រូបភាពៈ ហ្វេសប៊ុក គង់ វង្សយ៉ាទី

មតិយោបល់