• 2016-10-27 18:09:20
  • ភាពយន្ត
ម្ដាយ គង់ វង្សយ៉ាទី ទម្លាយ​រឿង​កូន​ស្រីមាន​លុយ​ទិញ​ឡានថ្មី ម្ដាយ គង់ វង្សយ៉ាទី ទម្លាយ​រឿង​កូន​ស្រីមាន​លុយ​ទិញ​ឡានថ្មី
  • 2016-10-27 18:09:20
  • ភាពយន្ត

គង់ វង្សយ៉ាទី ដែលទើប​តែ​ទិញ​រថយន្តLexus GX 470 ថែម​១គ្រឿង​ទៀត លើ​រថយន្ត​Lexus RX 300 ត្រូវ​បាន​ម្ដាយ​របស់​​ខ្លួន​​​ទម្លាយ​ឲ្យ​ដឹង​ថា រថយន្ត​ទិញ​​នោះ នាង​​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ឡើយ គឺ​ជា​ការ​​ទិញ​បង់​រំលោះ។     មាន​វ័យ​ជាង​៤០​ឆ្នាំ​អ្នក​ស្រី ហាស់ សាវី ត្រូវ​ជា​ម្ដាយ​បង្កើត របស់ ​កញ្ញា គង់ វង្សយ៉ាទី បាន​រៀប​រាប់​ឲ្យ​ដឹង​ថា Lexus GX 470 ថ្លៃ​ខ្ទង់​៤ម៉ឺន​ដុល្លារ​នេះ គឺ​កូន​ស្រី​របស់​ខ្លួន​មាន​ប្រាក់​ប្រហែល​ជាង​ពាក់​កណ្ដាល ហើយ​នៅ​​សល់​គឺ​ត្រូវ​បង់​រំលោះ​ក្នុង​មួយ​ខែ​ត្រូវ​បង់​ជាង​៥០០ ដុល្លារ។ ម្តា​យ​ យ៉ាទី​ថ្លែង៖ " កូន​​អើយ​ភ័យ​ខ្លះ​ដែរ​ខ្លាច​រក​មិន​ទាន់​​បង់​ឲ្យ​គេ ប៉ុន្តែ​ឥឡូវមី​អូន​វា​មាន​ការងារ​ច្រើន​ថត​រហូត បាន​ហ៊ាន​ទិញ​​ហ្នឹង ហើយ​បើ​បង់ទៅ​សល់​តែ​​ទៅ៦ខែអីទៀត​ មិន​ដឹង​ជា​អរ​យ៉ាង​ណា​ទេ"។ អ្នក​ស្រី ហាស់ សាវី លើក​ឡើង។     ម្ដាយ​របស់​តារា​ស្រី​ខាង​លើ​បាន​បន្ត​ថា បង​រំលោះ​ជិត​កន្លះ​ឆ្នាំ​ហើយ បច្ចុប្បន្ន​យ៉ាទី ខំ​ប្រឹង​រក​​ប្រាក់​មិន​ស្គាល់​ថ្ងៃ​ឬ​​យប់​ឡើយ ដើម្បី​ទប់ទល់​​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​ក៏​ដូច​ជា​បង់​រំ​លោះ​លើ​រថយន្ត​​ខាង​លើ។   តាម​ការ​ប៉ាន់ប្រមាណ​អ្នក​ស្រី ហាស់ សាវី ប្រាប់​ថា ប្រហែល​ខ្ទង់​ជាង​១​ឆ្នាំ​ទៀត ទើប ​យ៉ាទី ​អាចរួច​ផុត​ពី​បំណុល​នៃ​​ការ​ទិញ​រថយន្ត​ថ្មី​នេះ៕   អត្ថបទ៖ ខុត សីហា

  • 2016-10-25 16:45:40
  • ជីវិតតារា
គង់ វង្សយ៉ាទី ទិញ​ឡាន​ថ្មីថែម ១គ្រឿង​ទៀត គង់ វង្សយ៉ាទី ទិញ​ឡាន​ថ្មីថែម ១គ្រឿង​ទៀត
  • 2016-10-25 16:45:40
  • ជីវិតតារា

តារា​សម្ដែង និង ជា​ពិធី​ការិនី គង់ វង្សយ៉ាទី ទើប​តែ​ទិញ​រថយន្ត Lexus GX 470 ថែម​១គ្រឿង​ទៀត លើរថយន្ត​Lexus RX 300 នាង​ថា ​រថយន្ត​នេះ ទិញ​ច្រើន​ខែ​ហើយ ប៉ុន្តែ​អត់​​មាន​អ្នក​ចាប់​អារម្មណ៍។     ថ្លែង​ប្រាប់ Sabay កាល​ពី​ព្រឹក​មិញ តារា​ស្រី​រូប​នេះ​ប្រាប់​ថា Lexus GX 470 ដែល​នាង​ទិញ​ស៊េរី​ឆ្នាំ២០០៥ ថ្លៃ​ខ្ទង់​៤ម៉ឺន​ដុល្លារ ដោយ​នាង​​ទិញ​ជិត​៥ខែ​មក​ហើយ។   យ៉ាទី​បាន​បន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​នាង​សម្រេច​ចិត្ត​ទិញ​រថយន្ត​១គ្រឿង​ថែម​ទៀត ​លើ​រថយន្ត​ដែល​មាន​ស្រាប់​នេះ ក៏​ព្រោះ​Lexus RX 300 ដែល​នាង​ធ្លាប់​ជិះ​​នោះ​វា​កាន់​តែ​ចាស់ ហើយ​នាង​បាន​​ផ្ទេរ​​រថយន្ត​នោះ ជូន​​ទៅ​ឪពុក​របស់​នាង។ យ៉ាទី មិន​ខ្វល់​រឿង​អ្នក​​និយាយ​​ថា រថយន្ត​ដែល​នាង​ទិញ​នេះ​មាន​អ្នក​នេះ​អ្នក​នោះ ទិញ​ឲ្យ​ឡើយ ដោយ​នាង​លើក​ឡើង​ថា កើត​ចេញ​ញើស​ឈាម​ខ្លួន​ផ្ទាល់​តែ​ម្ដង។   ស្តាប់​ការ​រៀប​រាប់​បន្ថែម​ពី យ៉ាទី​ ក្នុង​វីដេអូ​ខាង​ក្រោម៖   https://www.youtube.com/embed/Zc8AJp4dIq8   ចាប់​​តាំង​ពី​ចូល​សិល្បៈ​មក​បើ​បូក​ទាំង​ Lexus GX 470​នេះ កញ្ញា គង់ វង្សយ៉ាទី ថានាង​បាន​ប្ដូរ​រថយន្ត​៣គ្រឿង​មក​ហើយ រថយន្ត​ដែល​នាង​ជិះ​ដំបូង​គេ គឺ​កាមេរីឆ្លាម៕   អត្ថបទ៖ ខុត សីហា

  • 2016-03-02 16:06:03
  • ភាពយន្ត
ម្តាយ​ គង់ វង្ស​យ៉ាទី​ តាម​លាប​ឡេ​ឲ្យ​កូនដល់​កន្លែង​ថត​ហ្មង ម្តាយ​ គង់ វង្ស​យ៉ាទី​ តាម​លាប​ឡេ​ឲ្យ​កូនដល់​កន្លែង​ថត​ហ្មង
  • 2016-03-02 16:06:03
  • ភាពយន្ត

គ្រប់​សកម្មភាព​នៅ​ក្នុង​សិល្បៈ​មិន​ថា​ទៅ​ដល់​ទី​ណា គង់ វង្សយ៉ាទី​ តែង​មាន​អ្នក​ម្ដាយ​ទៅ​តាម​ជានិច្ច មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ជួយ​រៀប​ចំ​សំលៀក​បំពាក់​ ពិសេស​នោះ គឺ​​ចាំ​លាប​ឡេ​​​ឲ្យ​ទៀត​ផង​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ យ៉ាទី ថ្ងៃ​ថត ​MV ឲ្យ​សាន់​ដេ។   ​នេះ​ជា​វីដេអូ​​សកម្មភាព ម្តាយ​ យ៉ាទី លាប​ឡេ​ឲ្យ​នាង​៖   https://youtu.be/LpqxryyH_RM   ពិធីការនី​​ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត​​បន្ត​ឲ្យ​ដឹង​​ទៀត​ថា​​ កាល​ពី​មុន​ មិន​ត្រឹម​តែ​កម្ម​វិធី​នៅ​ក្នុង​រង្វង់​សិល្បៈ​ប៉ុណ្ណោះ​ទេ សូម្បី​ទៅ​ជាមួយ​មិត្ត​ភក្តិ​ ក៏​មាន​វត្តមាន​អ្នក​ម្ដាយ​ដែរ​ប៉ុន្តែ​ឥឡូវ​ខុស​ប្លែក​គ្នា​បន្តិច​ ដោយសារ​តែ​ម្ដាយ​តាម​តែ​ក្នុង​សិល្បៈ​ប៉ុណ្ណោះ​។     “កាល​មុន​ម៉ាក់​​តែង​ទៅ​តាម​ខ្ញុំ​គ្រប់​ពេល​បង មិន​ថា​សិល្បៈ​ ឬ​មាន​កម្មវិធី​ជាមួយ​មិត្ត​ភក្តិ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ធំ​ហើយ​ គាត់​ទៅ​តាម​តែ​កម្មវិធី​សិល្បៈ​ប៉ុណ្ណោះ ជប់​លៀង​ជាមួយ​មិត្ត​ភក្តិ​អី​គាត់​លែង​ទៅតាម​ហើយ"។   អត្ថបទ៖ ថា ម៉ាលីដា

  • 2016-02-17 16:42:46
  • ជីវិតតារា
គង់ វង្សយ៉ាទី សម្ពោធ​ឈុត​រំលោភ​យប់​មិញ គង់ វង្សយ៉ាទី សម្ពោធ​ឈុត​រំលោភ​យប់​មិញ
  • 2016-02-17 16:42:46
  • ជីវិតតារា

រឿង “ខ្មោច​ប្រពន្ធ​ស្ដេច​ល្បែង" ដែល​បង្កប់​ឈុត​រំលោភ​របស់ គង់ វង្ស​យ៉ាទី បាន​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ​ហើយ​ដែល​មាន​តារា​កិត្តិយស​ចូល​រួម​ដូចជា​លោក ប៉ែន ចំរ៉ុង លោក Makara Cool  លោក ផាប់ ឃីស និង​លោក បញ្ញា​សិទ្ធ ជាដើម។     រឿង “ខ្មោច​ប្រពន្ធ​ស្ដេច​ល្បែង" នេះ​ជា​រឿង​ដុំ​លើក​ដំបូង​របស់ យ៉ាទី ហើយ​កញ្ញា​ក៏​បាន​គ្រង​តំណែង​ជា​តួឯក​ក្នុង​រឿង​នេះ​ផង​ដែរ។ "ឈុត​ដែល​ពិបាក​ជាង​គេ​នោះ​បង​គឺ​ឈុត​ដែល​គេ​ចាប់​រំលោភ​ខ្ញុំ មុន​ពេល​ដែល​គេ​សម្លាប់ គឺ​ថា​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​គួរ​សម​ដែរ ព្រោះ​ថា ខ្ញុំ និង​តួ​ប្រុស​ទើប​តែ​ប៉ះ​គ្នា​លើក​ដំបូង។ អញ្ចឹង​ហើយ​ភ្លាម​ៗ​ពេក គឺ​យើង​ត្រៀម​អត់​ទាន់ ណា​មួយ​ខ្ញុំ​ក៏​អៀន​ខាង​ប្រុស ក៏​អត់​ទាន់​ស៊ាំ" យ៉ាទី ថ្លែង។   កញ្ញា បន្ត​ថា​ទោះ​បី​ជា​រឿង​នេះ​ទៅ​ថត​រហូត​ដល់ ហុងកុង ក៏​ដោយ​ប៉ុន្តែ​វា​ហាក់​បី​ដូច​ជា​គ្មាន​បញ្ហា​​ចោទ​ឡើយ ព្រោះ​ថា​កំឡុង​ពេល​ថត​អ្វីៗ​គ្រប់​យ៉ាង​គឺ​ដំណើរ​ការ​ទៅ​យ៉ាង​​រលូន​។     រឿង "ខ្មោច​ប្រពន្ធ​ស្ដេច​ល្បែង" ដែល​ជា​វណ្ណកម្ម​ដំបូង​របស់​ផលិតកម្ម “H2O Production” និង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​១៨ ខែ កុម្ភៈ ខាង​មុខ​នេះ​ហើយ តាម​បណ្ដា​រោង​ភាពយន្ត​ទំនើប​ក្នុង​ប្រទេស​កម្ពុជា៕         អត្ថបទ៖ SAMEDY

  • 2016-10-27 18:09:20
  • ភាពយន្ត
ម្ដាយ គង់ វង្សយ៉ាទី ទម្លាយ​រឿង​កូន​ស្រីមាន​លុយ​ទិញ​ឡានថ្មី

គង់ វង្សយ៉ាទី ដែលទើប​តែ​ទិញ​រថយន្តLexus GX 470 ថែម​១គ្រឿង​ទៀត លើ​រថយន្ត​Lexus RX 300 ត្រូវ​បាន​ម្ដាយ​របស់​​ខ្លួន​​​ទម្លាយ​ឲ្យ​ដឹង​ថា រថយន្ត​ទិញ​​នោះ នាង​​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ឡើយ គឺ​ជា​ការ​​ទិញ​បង់​រំលោះ។     មាន​វ័យ​ជាង​៤០​ឆ្នាំ​អ្នក​ស្រី ហាស់ សាវី ត្រូវ​ជា​ម្ដាយ​បង្កើត របស់ ​កញ្ញា គង់ វង្សយ៉ាទី បាន​រៀប​រាប់​ឲ្យ​ដឹង​ថា Lexus GX 470 ថ្លៃ​ខ្ទង់​៤ម៉ឺន​ដុល្លារ​នេះ គឺ​កូន​ស្រី​របស់​ខ្លួន​មាន​ប្រាក់​ប្រហែល​ជាង​ពាក់​កណ្ដាល ហើយ​នៅ​​សល់​គឺ​ត្រូវ​បង់​រំលោះ​ក្នុង​មួយ​ខែ​ត្រូវ​បង់​ជាង​៥០០ ដុល្លារ។ ម្តា​យ​ យ៉ាទី​ថ្លែង៖ " កូន​​អើយ​ភ័យ​ខ្លះ​ដែរ​ខ្លាច​រក​មិន​ទាន់​​បង់​ឲ្យ​គេ ប៉ុន្តែ​ឥឡូវមី​អូន​វា​មាន​ការងារ​ច្រើន​ថត​រហូត បាន​ហ៊ាន​ទិញ​​ហ្នឹង ហើយ​បើ​បង់ទៅ​សល់​តែ​​ទៅ៦ខែអីទៀត​ មិន​ដឹង​ជា​អរ​យ៉ាង​ណា​ទេ"។ អ្នក​ស្រី ហាស់ សាវី លើក​ឡើង។     ម្ដាយ​របស់​តារា​ស្រី​ខាង​លើ​បាន​បន្ត​ថា បង​រំលោះ​ជិត​កន្លះ​ឆ្នាំ​ហើយ បច្ចុប្បន្ន​យ៉ាទី ខំ​ប្រឹង​រក​​ប្រាក់​មិន​ស្គាល់​ថ្ងៃ​ឬ​​យប់​ឡើយ ដើម្បី​ទប់ទល់​​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​ក៏​ដូច​ជា​បង់​រំ​លោះ​លើ​រថយន្ត​​ខាង​លើ។   តាម​ការ​ប៉ាន់ប្រមាណ​អ្នក​ស្រី ហាស់ សាវី ប្រាប់​ថា ប្រហែល​ខ្ទង់​ជាង​១​ឆ្នាំ​ទៀត ទើប ​យ៉ាទី ​អាចរួច​ផុត​ពី​បំណុល​នៃ​​ការ​ទិញ​រថយន្ត​ថ្មី​នេះ៕   អត្ថបទ៖ ខុត សីហា

  • 2016-10-25 16:45:40
  • ជីវិតតារា
គង់ វង្សយ៉ាទី ទិញ​ឡាន​ថ្មីថែម ១គ្រឿង​ទៀត

តារា​សម្ដែង និង ជា​ពិធី​ការិនី គង់ វង្សយ៉ាទី ទើប​តែ​ទិញ​រថយន្ត Lexus GX 470 ថែម​១គ្រឿង​ទៀត លើរថយន្ត​Lexus RX 300 នាង​ថា ​រថយន្ត​នេះ ទិញ​ច្រើន​ខែ​ហើយ ប៉ុន្តែ​អត់​​មាន​អ្នក​ចាប់​អារម្មណ៍។     ថ្លែង​ប្រាប់ Sabay កាល​ពី​ព្រឹក​មិញ តារា​ស្រី​រូប​នេះ​ប្រាប់​ថា Lexus GX 470 ដែល​នាង​ទិញ​ស៊េរី​ឆ្នាំ២០០៥ ថ្លៃ​ខ្ទង់​៤ម៉ឺន​ដុល្លារ ដោយ​នាង​​ទិញ​ជិត​៥ខែ​មក​ហើយ។   យ៉ាទី​បាន​បន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​នាង​សម្រេច​ចិត្ត​ទិញ​រថយន្ត​១គ្រឿង​ថែម​ទៀត ​លើ​រថយន្ត​ដែល​មាន​ស្រាប់​នេះ ក៏​ព្រោះ​Lexus RX 300 ដែល​នាង​ធ្លាប់​ជិះ​​នោះ​វា​កាន់​តែ​ចាស់ ហើយ​នាង​បាន​​ផ្ទេរ​​រថយន្ត​នោះ ជូន​​ទៅ​ឪពុក​របស់​នាង។ យ៉ាទី មិន​ខ្វល់​រឿង​អ្នក​​និយាយ​​ថា រថយន្ត​ដែល​នាង​ទិញ​នេះ​មាន​អ្នក​នេះ​អ្នក​នោះ ទិញ​ឲ្យ​ឡើយ ដោយ​នាង​លើក​ឡើង​ថា កើត​ចេញ​ញើស​ឈាម​ខ្លួន​ផ្ទាល់​តែ​ម្ដង។   ស្តាប់​ការ​រៀប​រាប់​បន្ថែម​ពី យ៉ាទី​ ក្នុង​វីដេអូ​ខាង​ក្រោម៖   https://www.youtube.com/embed/Zc8AJp4dIq8   ចាប់​​តាំង​ពី​ចូល​សិល្បៈ​មក​បើ​បូក​ទាំង​ Lexus GX 470​នេះ កញ្ញា គង់ វង្សយ៉ាទី ថានាង​បាន​ប្ដូរ​រថយន្ត​៣គ្រឿង​មក​ហើយ រថយន្ត​ដែល​នាង​ជិះ​ដំបូង​គេ គឺ​កាមេរីឆ្លាម៕   អត្ថបទ៖ ខុត សីហា

  • 2016-03-02 16:06:03
  • ភាពយន្ត
ម្តាយ​ គង់ វង្ស​យ៉ាទី​ តាម​លាប​ឡេ​ឲ្យ​កូនដល់​កន្លែង​ថត​ហ្មង

គ្រប់​សកម្មភាព​នៅ​ក្នុង​សិល្បៈ​មិន​ថា​ទៅ​ដល់​ទី​ណា គង់ វង្សយ៉ាទី​ តែង​មាន​អ្នក​ម្ដាយ​ទៅ​តាម​ជានិច្ច មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ជួយ​រៀប​ចំ​សំលៀក​បំពាក់​ ពិសេស​នោះ គឺ​​ចាំ​លាប​ឡេ​​​ឲ្យ​ទៀត​ផង​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ យ៉ាទី ថ្ងៃ​ថត ​MV ឲ្យ​សាន់​ដេ។   ​នេះ​ជា​វីដេអូ​​សកម្មភាព ម្តាយ​ យ៉ាទី លាប​ឡេ​ឲ្យ​នាង​៖   https://youtu.be/LpqxryyH_RM   ពិធីការនី​​ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត​​បន្ត​ឲ្យ​ដឹង​​ទៀត​ថា​​ កាល​ពី​មុន​ មិន​ត្រឹម​តែ​កម្ម​វិធី​នៅ​ក្នុង​រង្វង់​សិល្បៈ​ប៉ុណ្ណោះ​ទេ សូម្បី​ទៅ​ជាមួយ​មិត្ត​ភក្តិ​ ក៏​មាន​វត្តមាន​អ្នក​ម្ដាយ​ដែរ​ប៉ុន្តែ​ឥឡូវ​ខុស​ប្លែក​គ្នា​បន្តិច​ ដោយសារ​តែ​ម្ដាយ​តាម​តែ​ក្នុង​សិល្បៈ​ប៉ុណ្ណោះ​។     “កាល​មុន​ម៉ាក់​​តែង​ទៅ​តាម​ខ្ញុំ​គ្រប់​ពេល​បង មិន​ថា​សិល្បៈ​ ឬ​មាន​កម្មវិធី​ជាមួយ​មិត្ត​ភក្តិ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ធំ​ហើយ​ គាត់​ទៅ​តាម​តែ​កម្មវិធី​សិល្បៈ​ប៉ុណ្ណោះ ជប់​លៀង​ជាមួយ​មិត្ត​ភក្តិ​អី​គាត់​លែង​ទៅតាម​ហើយ"។   អត្ថបទ៖ ថា ម៉ាលីដា

  • 2016-02-17 16:42:46
  • ជីវិតតារា
គង់ វង្សយ៉ាទី សម្ពោធ​ឈុត​រំលោភ​យប់​មិញ