• 2019-02-18 03:45:00
  • ព័ត៌មាន

ឆ្នាំនេះ គង់ វង្សយ៉ាទី យកថ្ងៃកំណើតចែកអំណោយជូនពូស៊ីក្លូ

  • 2019-02-18 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខួប​កំណើត​ឆ្នាំ​នេះ ​របស់​​កញ្ញា ​គង់ វង្ស​យ៉ា​ទី​ ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​​មាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង ​ព្រោះ​ពិធី​កា​រី​នី​រាង​តូច​ច្រឡឹង​រូប​នេះ បាន​យក​ថវិកា​និង​អំ​ណោយ​មួយ​ចំនួន​ចែក​ជូន​ពូ​ៗ​ដែល​ប្រកប​របរ​ធាក់​ស៊ី​ក្លូ​ចំនួន​៣៥​នាក់។

​​តារា​សម្តែង​​រូប​នេះ ​ក៏​បាន​រៀប​ចំ​សម្ភារៈ​មួយ​ចំនួន​ដូច​ជា ភួយ​ ទឹក​ស៊ី​អីវ​ ប្រេង​កូឡា​ ថវិកា​ចែក​ជូន​លោក​តា​ និង​ពូ​ៗ​ដែល​ប្រកប​របរ​ធាក់​ស៊ី​ក្លូ ដែល​ជួប​បញ្ហា​ជីវភាព ​និង​មាន​វ័យ​កាន់​តែ​ចាស់។ នៅ​លើ​បណ្តាញ​សង្គម​ កញ្ញា ​​យ៉ា​ទី បាន​សរសេរ​ថា ៖ ​​​​"ថ្ងៃ​នេះ​ជា​ថ្ងៃ​កំណើត​របស់​ខ្ញុំ​ ខ្ញុំ​បាន​រៀប​ចំ​សម្ភារៈ​ខ្លះ​ៗ​មាន​ភួយ​ ទឹក​ស៊ី​អីវ​ ប្រេង​កូឡា​ ថវិកា​បន្តិច​បន្តួច​ចែក​ជូន​លោក​តា​ និង​ពូ​ៗ​ដែល​ប្រកប​របរ​ធាក់​ស៊ី​ក្លូ​ចំនួន​35​នាក់​ ។ ការ​ដាក់​ទាន​ជា​បុណ្យ​ បុណ្យ​ធ្វើ​ទៅ​តាម​ទឹក​ចិត្ត​ដែល​មាន​ចង់​ចែករំលែក"។

​ក្រៅ​ពី​នេះ ​​ដើម្បី​ជា​ការ​អប​អរ​សាទរ​ជូន​ដល់​​​តារា​បើក​ជំនួញ​ហាង​កាហ្វេ​រូប​នេះ ​មុន​ខួប​កំណើត​មួយ​ថ្ងៃ កញ្ញា ​ម៉ាក សែន​សូ​នី​តា ​បាន​រៀប​ចំ​នំ​ខួប Surprise ​ជូន​ដល់​ស្រី​ស្អាត​រូប​នេះ ​ឡើង​រំភើប​ព្រោះ​មិត្ត​ភ័ក្កិ​ល្អ​ មិន​ភ្លេច​ថ្ងៃ​ពិសេស​របស់​ខ្លួន៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់