- 2018-01-30 04:18:10
- ជីវិតតារា
អ៊ឹង សូឡាង មានទំនាក់ទំនងជាមួយតារាស្រីម្នាក់ទៀតក្រោយបែកស្នេហ៍ នី មុន្នីនាថ ?
- 2018-01-30 04:18:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ឹង សូឡាង មានទំនាក់ទំនងជាមួយតារាស្រីម្នាក់ទៀតក្រោយបែកស្នេហ៍ នី មុន្នីនាថ ?
ចន្លោះមិនឃើញ
ថ្មីនេះមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថា លោក អ៊ឹង សូឡាង និង ច័ន្ទ ស្រីរ័ត្ន កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា ក្រោយបែកបាក់ស្នេហ៍ពី នី មុន្នីនាថ ។
ពាក់ព័ន្ធរឿងរ៉ាវស្នេហារវាងខ្លួន និង ច័ន្ទ ស្រីរ័ត្ន លោក អ៊ឹង សូឡាង បានចេញមុខបដិសេធថា មិនមែនជាការពិតឡើយ គ្រប់សកម្មភាពស្និទ្ធស្នាលទាំងអស់ គឺក្នុងនាមជាបងប្អូនតែប៉ុណ្ណោះ ព្រោះលោក និងនាង បានស្រលាញ់រាប់អានគ្នារាប់ឆ្នាំមកហើយ ឲ្យឈានដល់ទំនាក់ទំនងស្នេហាប្រុសស្រីទៅមិនរួចនោះទេ។
អតីតគូដណ្ដឹង នី មុន្នីនាថ បន្ថែមថា ខ្លួនបានស្គាល់ និងស្រលាញ់រាប់អានតារាស្រីៗជាច្រើននៅក្នុងស្រុកខ្មែរ មិនមែនតែ ច័ន្ទ ស្រីរ័ត្ន ម្នាក់នោះទេ។ ដូច្នេះកុំយល់ច្រឡំនៅពេលលោកថតរូបជាមួយតារាស្រីណាមួយ ព្រោះយូរៗជួបគ្នាម្ដងត្រូវតែបង្ហាញភាពស្និទ្ធស្នាលសប្បាយរាយ និងការថតរូបជុំគ្នា។
លោក អ៊ឹង សូឡាង ថា៖" មានណាអូនបងឆ្ងល់ណាស់ នៅពេលឃើញព័ត៌មានចុះផ្សាយថា បង និង ច័ន្ទ ស្រីរ័ត្ន ដែលជាមិត្តស្និទ្ធស្នាលមានស្នេហាជាមួយគ្នា ចុះបងថតស្និទ្ធស្នាល និងតារាស្រីផ្សេងទៀតម៉េចមិនសរសេរទៅ ចេះតែមានហ្មង"។
ការត្រលប់មកស្រុកខ្មែរលើកនេះលោក អ៊ឹង សូឡាង មកតស៊ូរឿងក្ដីជាមួយ នី មុន្នីនាថ អតីតគូដណ្ដឹង ដោយមិនកំណត់រយៈពេល លុះត្រាតែរឿងក្ដីរវាងខ្លួន និងអតីតគូដណ្ដឹងត្រូវបានបញ្ចប់៕
ចុចអាន៖អ៊ឹង សូឡាង ត្រៀមហោះពីអាមេរិកមកកម្ពុជាដើម្បីតតាំងក្ដី នី មុន្នីនាថ