- 2018-02-02 00:30:00
- ជីវិតតារា
ចូលមើលភូមិគ្រឹះ Louis Tomlinson ដាក់លក់ក្នុងតម្លៃជិត ១៤លានដុល្លារ
- 2018-02-02 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលមើលភូមិគ្រឹះ Louis Tomlinson ដាក់លក់ក្នុងតម្លៃជិត ១៤លានដុល្លារ
ចន្លោះមិនឃើញ
តារាចម្រៀងសមាជិកក្រុម One Direction លោក Louis Tomlinson ទើបតែដាក់លក់ភូមិគ្រឹះខ្លួននៅ រដ្ឋខាលីហ្វ័រញ៉ា នៅតំបន់ចន្លោះភ្នំរវាង Malibu និង Calabasas ក្នុងតម្លៃ ១៣,៩៩៩លានដុល្លារ។
តារាចម្រៀងល្បីឈ្មោះពីកម្មវិធី "X-Factor” បានទិញ ភូមិគ្រឹះដែលធ្លាប់ជាកម្មសិទ្ធិរបស់តារាល្បីៗដូចជា Oasis និង Arctic Monkeys ជាដើម។ Louis បានទិញភូមិគ្រឹះនេះនៅក្នុងតម្លៃ ១០លានដុល្លារកាលពីឆ្នាំ ២០១៥ ហើយនៅខែមិនាឆ្នាំ ២០១៧ ដោយសារតែលោកបានទិញផ្ទះជាច្រើននៅតំបន់ Hollywood ពេលនោះលោកបានដាក់ជួលក្នុងតម្លៃ ៤ម៉ឺនដុល្លារក្នុងមួយខែ។
ភូមិគ្រឹះនេះមានទម្រង់លក្ខណៈបែប អេស្ប៉ាញ (Santa Barbara) ជាមួយនឹងបន្ទប់ដេក៥ និងបន្ទប់ទឹក៨ ដោយប្រកបទៅដោយការតុបតែងយ៉ាងល្អប្រណិត។
តោះ! អីចឹងមកមើលពីទិដ្ឋភាពភូមិគ្រឹះនេះទាំងស្រុង៖
អានអត្ថបទ៖