• 2018-02-13 04:20:00
  • ព័ត៌មាន

​ អម្ពរ ទេវី ប្រាប់​គន្លឹះ​​តុបតែង​មុខ​​​ទសវត្សរ៍ ​៩០ ​ធានា​ថា​តារា​ស្រី​សម័យ​ឥឡូវ​មិន​មាន​ប្រើ

  • 2018-02-13 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​ជីវិត​ជា​អ្នក​សិល្បៈ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​​អ្នកនាង អម្ពរ ទេវី បាន​ជួប​​ប្រទះ​ទាំង​រឿង​ល្អ​ និង​រឿង​អាក្រក់​រាប់​​​ជា​ច្រើន​។ ប៉ុន្តែ​រឿង​មួយ​​​ដែល​ធ្វើ​ឲ្យ​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​បំភ្លេច​​​​មិន​បាន​គឺ​សម្ភារៈ​តុប​តែង​មុខ​​​ក្នុង​ឆ្នាំ​៩០​ តែ​ម្ដង​។

សម្ភារៈ​តុប​តែង​ខ្លួន​​​ដែល​អ្នក​នាង អម្ពរ ទេវី​​ ប្រើ​ពេល​ចេញ​ថត​​​រឿង​ម្ដង​ៗ​​គឺ​យក​ធ្យូង​មក​ធ្វើ​ជា​ម្សៅ​ផាត់​មុខ​ក្នុង​សាច់​រឿង​​​​ ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទស្សនិកជន​​ពេញ​ចិត្ត​ នឹង​ចាប់​អារម្មណ៍​ ទោះ​បី​ជា​រមាស់​យ៉ាង​ណា​​​ក៏​​ខ្លួន​ស៊ូ​ទ្រាំ​ជា​និច្ច​​​ដើម្បី​ថត​រឿង​ ឲ្យ​ចប់​មួយ​រឿង​ ព្រោះ​​អ្នក​សិល្បៈ​ក្នុង​សម័យ​​​នោះ​មិន​មាន​គ្រឿង​សម្អាង​​​លម្អ​ខ្លួន​ដូច​​បច្ចុប្បន្ន​ឡើយ​។

ទោះ​បី​ជា​ជួប​រឿង​​លំបាក​​​ខ្លះ​​ក្ដី​នៅ​ពេល​សម្ដែង​​​អ្នកនាង អម្ពរ ទេវី មិន​បាន​​​បោះ​បង់​សិល្បៈ​ចោល​នោះ​​​ទេ​ ខ្លួន​បាន​រិះ​រក​អ្វី​ដែល​ថ្មី​ដើម្បី​បំពេញ​ចិត្ត​ពុក​ម៉ែ​បង​ប្អូន​ ហើយ​រឿង​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ក្នុង​​អំឡុង​ពេល​​នោះ​គឺ​រឿង "ពស់​កេង​កង​"​ "ស្នេហ៍​រហែក​ជ្រែក​វិញ្ញាណ​" និង​ រឿង "ជីវិត​អ្នក​ចម្រៀង​"។

គួរ​រម្លឹក​ថា​ក្រោយ​ពី​ផ្អាក​សិល្បៈ​អស់​មួយ​រយៈ​អ្នកនាង អម្ពរ ទេវី បាន​ចូល​ប្រឡូក​​វិញ​ក្នុង​រឿង​ខ្នាត​ធំ​​ "ទឹក​ចិត្ត​ម្ដាយ​សម័យ"​ ឲ្យ​ផលិតកម្ម​ថោន​​ក្នុង​ឆ្នាំ​ ២០១៦ ដោយ​ឡែក​​សម្រាប់​ឆ្នាំ​ ២០១៧ នេះ​អ្នកនាង បាន​បង្ហាញ​វត្តមាន​​​ក្នុង​ខ្សែភាពយន្ត​ភាគ​ថ្មី​មួយ​ទៀត​គឺ​រឿង "ឆន្ទា​" ឲ្យ​ផលិតកម្ម​ Red Picture កំពុង​តែ​ដំណើរ​ការ​ថត​៕​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី