- 2018-02-15 06:50:00
- ជីវិតតារា
កូនប្រុសនាយក្រឹម នាំកញ្ញាឯកលេខ១ទៅជួបអ្នកម្ដាយក្នុងថ្ងៃពិសេស
- 2018-02-15 06:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនប្រុសនាយក្រឹម នាំកញ្ញាឯកលេខ១ទៅជួបអ្នកម្ដាយក្នុងថ្ងៃពិសេស
ចន្លោះមិនឃើញ
កូនប្រុសទី៣របស់នាយ ក្រឹម គឺ អ៊ូ អាឡាន បាននាំកញ្ញាឯកជយលាភីលេខ១ រឿន ណាត ទៅជួបអ្នកម្ដាយ កាលពីម្សិលមិញក្នុងឱកាសបុណ្យនៃក្ដីស្រឡាញ់ ដើម្បីបញ្ជាក់ពីទំហំដួងចិត្តដែលខ្លួនមានចំពោះអ្នកមានគុណ និងគូកំណាន់ចិត្ត។
ចំពោះការដឹកដៃ រឿន ណាត ទៅជួបអ្នកម្ដាយនេះដែរ អ៊ូ អាឡាន បានភ្ជាប់សារជាមួយរូបថតពីរសន្លឹកនៅលើ Instagram ថា៖" សប្បាយរីករាយ ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ជាមួយមនុស្សសំខាន់ពីរនាក់ នៅក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំជូនពរឲ្យម៉ាក់មានសុខភាពល្អ អាយុវែងទទួលបានជោគជ័យគ្រប់យ៉ាង ហើយខ្ញុំសូមជូនពរឲ្យ នារី ដែលខ្ញុំស្រឡាញ់កាន់តែមានសម្រស់ស្រស់ស្អាត និងមានសុខភាពល្អផងដែរ @rern_Sinat”។
ទោះបីជាកន្លងមក អ៊ូ អាឡាន ធ្លាប់បង្ហោះពាក្យពេចន៍ និងសារមួយចំនួនផ្អែមល្ហែមពាក់ព័ន្ធ រឿន ណាត ក្ដីតែនាង មិនដែលទទួលស្គាល់ថាខ្លួន និងកូនប្រុសទី ៣ របស់នាយ ក្រឹម មានស្នេហាជាមួយគ្នានោះទេ ទំនាក់ទំនង និងភាពស្និទ្ធស្នាលក្នុងនាមជាមិត្តភ័ក្ដិស្រឡាញ់រាប់អានគ្នាតែប៉ុណ្ណោះ។
ជុំវិញករណីខាងលើនេះ សាមី ខ្លួនទាំងពីរមិនអាចសុំការបកស្រាយបន្ថែមបានទៀតនោះទេ ព្រោះទូរសព្ទ មិនអាចភ្ជាប់ទំនាក់ទំនងបាន៕