• 2018-02-22 23:49:00
  • ព័ត៌មាន

មុខ​មាត់​ស្អាត​បាត សិល្បករ​​៥​រូប​នេះ​​ជំនាញ​ផាត់​មុខ​បែប​​អាក្រក់ៗ ឃើញ​លោះ​ព្រលឹង​​

  • 2018-02-22 23:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​៥រូបដែល​សុទ្ធ​សឹង​ជា​អ្នក​ដែល​មាន​ជំនាញ​ខាង​ផ្នែក​ផាត់​មុខ​ ហើយ​សព្វ​ថ្ងៃ​​ពួក​គេ​​​រក​​បាន​កម្រៃ​មិន​អន់​ឡើយ។ ដោយ​អាច​​រក​ចំណូល​ពី​ការ​ផាត់​មុខ​បែបEffectរបួស​នេះ ​ខ្ទង់​ពាន់​ដុល្លារ​​វិស័យ​ភាពយន្ត។

យ៉ាង​ណា​ក្ដី​ ក្រុម​សិល្បករ​​ម្នាក់ៗ​បាន​បញ្ចេញ​មតិ​ពី​ជុំវិញ​ការ​ផាត់​មុខ​នេះ​​ថា​វា​មិនមែន​ងាយ​ស្រួល​ នោះ​ទេ ទម្រាំ​អាច​ធ្វើ​ការ​ងារ​ទាំង​នេះ​បាន វា​អាស្រ័យ​ទេពកោសល្យ​ផ្ទាល់​ខ្លួន​ផង​ ការ​ប្រឹង​ប្រែង​ និង​គំនិត​ច្នៃ​ប្រឌិត។

ការ​សិក្សា​ពី​ជំនាញ​នេះ​ទៀត​សោត គឺ​ផ្ដើម​រៀន​ពី​​ការ​ផាត់​មុខ​បែប​ស្រស់​ស្អាត ​​ស្វែង​រក​​បទ​ពិសោធ​ពី​សិក្ខាសាលា​ផ្នែក​ផាត់​របួស​ស្នាម ​និង​​​តាម​ Youtube ការ​ស្រាវជ្រាវ​ពី​​តាម​មូលដ្ឋាន​គ្រឹះ​ផ្សេងៗ​ពី​ការ​លាយ​ពណ៌ ផាត់​ពណ៌​ និង​សង្កេត​តាម​ស្នាម​ពិតៗ​ទៅ​តាម​សាច់​រឿង​ជាក់​ស្តែង​ពី​ការ​អនុវត្ត​បច្ចេកទេស​បន្ថែម​​ជា​ដើម​។

ចង់ដឹងថាអ្នកទាំង៥រូបដែលជំនាញក្នុងការផាត់មុខបែបEffect របួស​ស្នាម​ មាន​អ្នកណា​ខ្លះ​ទស្សនា រូបភាព​ខាង​ក្រោម៖

១ ស្នាដៃ អ្នកនាង គ្រឿម កុលាប អ្នក​ជំនាញ​គំនូរ និង​អ្នក​ឌីហ្សាញ​លើ​គំនូរ​ជីវចល​ភាពយន្ត

២ ស្នាដៃ កញ្ញា​ សន លក្ខិណា អ្នក​ជំនាញ​ផាត់​មុខ​Beautyនិង​បែបEffectរបួស ក្នុង​ភាពយន្ត​

៣ ស្នាដៃ លោក សុខ​ខេង អ្នក​ជំនាញ​ផាត់​មុខBeauty និងបែបEffect ​ស្នាម​របួស​ក្នុង​ភាពយន្ត

៤ ស្នាដៃអ្នកនាង ថន ថាណែត អ្នក​ជំនាញ​ផាត់​មុខBeauty និង​បែបEffect ស្នាម​របួស​ក្នុង​ភាពយន្ត

៦ ស្នាដៃ កញ្ញា ឌូ ពុធម៉ូលីតា ហៅ Apple ជា​អ្នក​គូរ​សិល្បៈ​នៅ​លើ​មុខ និង​តាម​ដងខ្លួន ហើយ​ក៏​ជា​អ្នក​ផាត់​មុខ​សម្រាប់​កម្មវិធី Pre-Wedding រួម​ជាមួយ​នឹង​ការ​រៀបចំ Cosplay បែបEffect របួស​ស្នាម​ក្នុង​ភាពយន្ត

អត្ថបទ៖ រត្នន៍

មតិយោបល់