_medium.jpg)
- 2018-03-01 05:30:00
- ជីវិតតារា
អាណិតណាស់! ម្ដងនេះ ចំរើន សុភ័ក្រ បង់ទាំងសម្រស់ ខាតអស់ទាំងលុយ
- 2018-03-01 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិតណាស់! ម្ដងនេះ ចំរើន សុភ័ក្រ បង់ទាំងសម្រស់ ខាតអស់ទាំងលុយ
ចន្លោះមិនឃើញ
តារាចម្រៀងសម្រែកបាន ចំរើន សុភ័ក្រ បានបង្ហាញរូបថតមុខឡើងកន្ទួលអុតស្វាយគួរឲ្យអាណិត។ បញ្ហានេះ បាននាំឲ្យតារាស្រីខាងលើប្រឈមទាំងបញ្ហាសម្រស់ និងហិរញ្ញវត្ថុ។
នាងបានឲ្យដឹងថាខ្លួនឡើងអុតស្វាយរយៈពេលប្រមាណ២-៣ថ្ងៃហើយ តែមិនទាន់ទៅពេទ្យពិនិត្យនៅឡើយទេ។ បញ្ហានេះធ្វើឲ្យនាងបាក់សម្រស់ និងភ័យមិនស្ទើរដែរ ព្រោះខ្លាចវាបន្សល់ទុកស្លាកស្នាមលើផ្ទៃមុខ។ "ភ័យខ្លាចសល់ស្នាមដែរ តែមិនអីទេ ចាំមើលទៅពិនិត្យពេទ្យ និងលាបអី កុំឲ្យវានៅមានស្នាម"។ សុភ័ក្រ បន្ថែម។
ក្រៅពីអន់សម្រស់បន្តិចផង ស្រីស្អាត ប្រាប់ថាខ្លួនខាតចំណូលមិនតិចទេ។ ដោយមិនបញ្ជាក់ពីតម្លៃ នាងបានឲ្យដឹងថាថ្មីៗនេះនាងខាតអស់២រោងធំៗហើយ។
"ថ្ងៃសៅរ៍ ថ្ងៃអាទិត្យនេះត្រូវឡើងខនសឺត តែខ្ញុំក៏ Cancel គេវិញ ព្រោះទៅច្រៀងមិនកើត តែមិនជាបញ្ហាធំទេ ព្រោះជាការងារក្រុមហ៊ុនគេអាចយោគយល់។ ឯ១ទៀតគឺភ្លេងការ កូនកំលោះកូនក្រមុំកំពុងតែអន់ចិត្តហើយអត់ជឿ ទាល់តែខ្ញុំថតរូបឲ្យមើលទើបគាត់ជឿវិញ"។ អតីតបេក្ខភាព The Cambodia បញ្ជាក់៕