• 2018-03-02 05:00:00
  • ជីវិតតារា

កូន​ស្រី​ភ្លោះ នាយ​ក្រឹម និង ស្រីលាភ ឈ្មោះ​សុទ្ធ​តែ​ដូច​បរទេស ហើយ​ពីរោះ​កប់

  • 2018-03-02 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​ពេល​នេះ នាយ​ក្រឹម​ និង​ ស្រីលាភ ទទួល​បាន​សមាជិក​គ្រួសារ​ថ្មី​តូចៗ​២​រូប​​រយៈ ពេល​ជាង​៣​ខែ​ហើយ ដែល​ជា​ទារិកា​គួរ​ស្រលាញ់​ទាំង​នោះ​ជា​កូន​បង្កើត​ផ្ទាល់​របស់​​របស់​ពួក​គេ។

តាំង​ពី​ចាប់​កំណើត​មក​ប្រិយមិត្ត​ភាគ​ច្រើន​ចាប់​អារម្មណ៍ និង​ភ្ញាក់​ផ្អើល​ជុំវិញ​តែ​រឿង​រ៉ាវ​ស្នេហា​របស់​អ្នក​ទាំង​២​ប៉ុណ្ណោះ មិន​ទាន់​បាន​ច្បាស់​ពី​នាម​ខ្លួន​របស់​នាង​តូច​ដែល​ជា​បុត្រ​​ឡើយ។ តាម​រយៈ​អ្នក​ជិត​ស្និទ្ធ​នឹង​គ្រួសារ​តារា​កំប្លែង​នេះ បាន​ឲ្យ​ដឹង​ថា ទារិកា​មុខ​ស្រស់​របស់​អ្នក​ទាំង​ទ្វេ​មាន​ឈ្មោះ​ថា អ៊ូ អេ​ល​លី​ណា និង អ៊ូ អេ​លី​សា ដែល​ទាំង​នេះ​សុទ្ធ​តែ​ជា​ឈ្មោះ​ស្រដៀង​បរទេស។

ក្រៅ​ពី​កូន​ភ្លោះ​១​គូ​នេះ នាយ​ក្រឹម​នៅ​មាន​កូន​៤​នាក់​ទៀត​ ដោយ​ក្នុង​​ចំណោម​នោះ​មាន​ស្រី​ម្នាក់​បាន​រៀប​អាពាហ៍ពិពាហ៍​រួច​ទៅ​​ហើយ ឯ​ក្រៅ​ពី​នោះ​សុទ្ធ​តែ​ជា​បុរស​ភេទ៕

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី