
- សុក្រ, 16 មីនា 2018 04:30
- ព័ត៌មាន
Andy Lau បង្ហាញមុខដោយកម្រជាមួយប្រពន្ធកូន នៅទីសាធារណៈ
- សុក្រ, 16 មីនា 2018 04:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Andy Lau បង្ហាញមុខដោយកម្រជាមួយប្រពន្ធកូន នៅទីសាធារណៈ
តារាហុងកុង Andy Liu ជាតារាមានកេរ្តិ៍ឈ្មោះល្បីសុសសាយពេញទ្វីបអាស៊ី ហើយតែងបង្ហាញពីអ្វីដែលលោកកំពុងធ្វើ ពិសេសគម្រោងផ្សេងៗទាក់ទងនឹងសមិទ្ធផលថ្មី ប៉ុន្តែសម្រាប់ជីវិតគ្រួសារ លោកកម្របង្ហាញណាស់។
ដើម្បីបញ្ចៀសពីការតាមដានរបស់មហាជន កន្លងមក Andy និងប្រពន្ធតែងធ្វើដំណើរផ្សេងគ្នា ដោយឲ្យអង្គរក្សនៅតាមការពារប្រពន្ធកូនជាប់។
រឿងភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីពេលថ្មីៗ នៅពេលមានអ្នកប្រទះឃើញតារាប្រុសវ័យ ៥៦ឆ្នាំរូបនេះ និងភរិយា ព្រមទាំងកូនស្រីអាយុ ៥ឆ្នាំ ធ្វើដំណើររួមគ្នានៅព្រលានយន្តហោះ។ តាមបណ្ដាញផ្សព្វផ្សាយរបស់តៃវ៉ាន់ បានឲ្យដឹងថា Andy ត្រឡប់ទៅហុងកុងវិញ ក្រោយឈប់សម្រាកនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ទោះបីមិនបានជុំគ្នា ប៉ុន្តែតារាហុងកុងរូបនេះ ដាក់កម្លាំងតាមការពារប្រពន្ធកូន បានដិតដល់ណាស់ ដើម្បីការពារសុវត្ថិភាព។ ចាត់ទុកថានេះជាពេលកម្រមួយដែល អ្នកគាំទ្ររបស់លោកបានជួប ហើយកាន់តែធ្វើឲ្យគ្រប់គ្នារំភើបចិត្តចំពោះទឹកចិត្តជាស្វាមី និងឪពុករបស់លោកណាស់៕
ប្រភព៖ entertainment.toggle ប្រែសម្រួល៖ យី សុធារី