• 2016-09-29 17:25:50
  • ជីវិតតារា
ប្រពន្ធ​លី តឺហួរ​សម្រាល​កូន​ប្រុស​ដំបូង​នៅ​អាយុ​៥០​ឆ្នាំ ប្រពន្ធ​លី តឺហួរ​សម្រាល​កូន​ប្រុស​ដំបូង​នៅ​អាយុ​៥០​ឆ្នាំ
  • 2016-09-29 17:25:50
  • ជីវិតតារា

តាម​បណ្ដាញ​ព័ត៌មាន​នានា​របស់​ចិន ប្រពន្ធ​របស់​កំពូល​តារា​សម្ដែង​ហុងកុង Andy Lau បាន​សម្រាល​កូន​កាល​ពី​ខែ​សីហា​មុន​នេះ។     តារា​សម្ដែង និង​ចម្រៀង​ល្បី​ឈ្មោះ Andy Lau គឺ​ជា​សិល្បករ​មួយ​រូប​ដែល​មិន​ចូល​ចិត្ត​បង្ហាញ​ពី​ជីវិត​ផ្ទាល់​ខ្លួន​នៅ​លើ​បណ្ដាញ​ព័ត៌មាន។ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន សារ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា Carol Chu ភរិយា​របស់​តារា​រូប​នេះ​បាន​ពពោះ​កូន​ប្រុស​ដំបូង​របស់​ពួក​គេ​ដោយ​វិធី​សាស្ត្រ​ចាក់បញ្ចូល​មេជីវិត។ ខែ​សីហា​មុន​នេះ នាង​បាន​សម្រាល​កូន​បាន​សម្រេច​ដោយ​ទាំង​ម្ដាយ​និង​កូន​សុទ្ធ​តែ​មាន​សុខភាព​ល្អ។ គ្រប់​ព័ត៌មាន​ទាំង​អស់​ត្រូវ​បាន​លាក់​ជិត មិន​ឲ្យ​បណ្ដាញ​ព័ត៌មាន​បាន​ដឹង។   West Capital News ក៏​បាន​ទម្លាយ​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​ដែល​ត្រូវ​នឹង​ថ្ងៃ​ខួប​លើក​ទី​៥៥​របស់​លី តឺហួរ​នោះ Carol Chu បាន​បង្ហាញ​មុខ​ដោយ​មាន​រូបរាង​ធាត់​ជាង​មុន​ព្រោះ​ទើប​សម្រាល​កូន។ ដើម្បី​រក្សា​សុខភាព នាង​ក៏​មិន​បាន​បី​កូន​ស្រី​ដូច​សព្វ​មួយ​ដង​ដែរ៕     ចុចអាន៖ចិន​ក្ដៅ​ក្រហាយ​ព្រោះ​លី តឺហួរ​​​បាន​ត្រឹម​​តួ​កំប៉ិកកំប៉ុក​ក្នុងរឿង “The Great Wall”   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing

  • 2016-09-27 13:15:03
  • ព័ត៌មាន
Andy Lau ស្រែក​ខ្លាំង​ដាក់​អង្គរក្ស ដើម្បី​ការពារ​អ្នក​គាំទ្រ​របស់​ខ្លួន Andy Lau ស្រែក​ខ្លាំង​ដាក់​អង្គរក្ស ដើម្បី​ការពារ​អ្នក​គាំទ្រ​របស់​ខ្ល...
  • 2016-09-27 13:15:03
  • ព័ត៌មាន

តារា​សម្ដែង​ហុងកុង Andy Lauបាន​អ​ជួយ​ការពារ​អ្នក​គាំទ្រ​ម្នាក់​ដែល​ព្យាយាម​យក​ផ្កា​ឲ្យ​ខ្លួន កំឡុង​ពេល​ផ្សព្វផ្សាយ​ភាពយន្ត “Mission Milano” ជា​មួយ​តួ​សម្ដែង​ប្រុស​ស្រី​ផ្សេង​ៗ។     ពេល​ដែល​​តារា​វ័យ​៥៤​ឆ្នាំ​កំពុង​តែ​សម្ដែង​លើ​ឆាក មាន​អ្នក​គាំទ្រ​ប្រុស​ម្នាក់​​បាន​រត់​មក​ជិត​ឆាក​ ដើម្បី​ហុច​ផ្កា​ទៅ​តារា​ជា​ទី​ស្រឡាញ់​របស់​ខ្លួន Andy ។​ តែ​ភ្លាម​នោះ​កង​អង្គរក្ស​បាន​រត់​ទៅ​បិទ​អ្នក​គាំទ្រ​នោះ​ឲ្យ​ទៅ​ឲ្យ​ឆ្ងាយ។ ប៉ុន្តែ​អង្គរក្ស​មិន​ដឹង​ថា​ ទង្វើ​បែប​នេះ​ធ្វើ​ឲ្យ Lau ខឹង ទេ។   ឃើញ​សកម្មភាព​បែប​នេះ​តារា​ប្រុស​ក្នុង​រឿង “Shaolin” បាន​ឈប់​ច្រៀង​ ហើយស្រែក​ពី​ចម្ងាយ​ទៅ​​​អង្គរក្សកុំ​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់។ បន្ទាប់​មក​គេ​លោត​ចុះ​ទៅ​ក្រោម​ឆាក​ដើម្បី​ការពារ​អ្នក​គាំទ្រ​រូប​នោះ និង​ពេល​ចប់​សម្ដែង​លោក​បាន​​ដើរ​ប្រមូល​ផ្កា​ពី​អ្នក​គាំទ្រ៕         ចុចអាន៖លីតឺហួ ក្លាយ​ជា​អ្នក​ជំនាញ​ដោះ​គ្រាប់បែក​ក្នុង​រឿង​ថ្មី​ជាមួយ Ron Ng   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ thecoverage

  • 2016-08-02 18:14:58
  • ភាពយន្ត
ចិន​ក្ដៅ​ក្រហាយ​ព្រោះ​លី តឺហួរ​​​បាន​ត្រឹម​​តួ​កំប៉ិកកំប៉ុក​ក្នុងរឿង "The Great Wall” ចិន​ក្ដៅ​ក្រហាយ​ព្រោះ​លី តឺហួរ​​​បាន​ត្រឹម​​តួ​កំប៉ិកកំប៉ុក​ក្នុងរឿង "...
  • 2016-08-02 18:14:58
  • ភាពយន្ត

ទស្សនិកជន​ចិន​មាន​អារម្មណ៍​ថា​ខ្លួន​ត្រូវ​គេ​ឆបោក​ក្រោយ​ពេល​តួ​​អង្គ​​របស់​តារា​សម្ដែង Andy Lau ក្នុង​រឿង "The Great Wall" ត្រូវ​បាន​ទម្លាយ​ជា​ផ្លូវ​ការ​មុន​នេះ។     មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Tan Yan បាន​ឲ្យ​ដឹង​ថា​អ្នក​គាំទ្រ​វិស័យ​ភាពយន្ត​ចិន​កំពុង​ផ្ទុះ​កំហឹង​ជា​ខ្លាំង​មុន​ថ្ងៃ​ភាពយន្ត "The Great Wall” ចាក់​បញ្ចាំង។ កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ តួ​អង្គ​របស់​រឿង "The Great Wall” ត្រូវ​បាន​បង្ហាញ​នៅ​លើ​គេហទំព័រ​ផ្លូវ​ការ​របស់​រឿង​នេះ។ ទស្សនិកជនមាន​អារម្មណ៍​ថា​ខ្លួន​ត្រូវ​ក្រុម​ការងារ​ឆបោក​នៅ​ពេល​ឃើញ​តួ​របស់ តារា​សម្ដែង លី តឺហួរ។   ក្នុង​សន្និសីទ​កាល​ពី​ខែ​មិថុនា Zhang Zimou អ្នក​ដឹក​នាំ​រឿង​នេះ​បាន​ឲ្យ​ដឹង​ថា តារា​ហូលីវូដ Matt Damon គឺ​ជា​មេទ័ព​របស់​អឺរ៉ុប​រីឯ​តួ​រឿង "ស្ដេច​ល្បែង" គឺ​ជា​មេទ័ព​របស់​ចិន ពោល​គឺ លី តឺហួរ​គឺ​ជា​តួឯក​ទី​២​ក្រោយ​តែ Matt Damon។ យ៉ាងណាក៏ដោយ នៅ​ពេល​ប្រកាស​ជា​ផ្លូវ​ការ​មុន​នេះ តារា​វ័យ​៥៤​ឆ្នាំ​បែរ​ជា​ឈរ​ឈ្មោះ​នៅ​លំដាប់​ទី៥ ក្រោយ Matt Damon, Pedro Pascal, Jing Tian និង Willem Dafoe ទៅវិញ។     អ្នក​ប្រើ​អ៊ីនធឺណិត​ចិន​កំពុង​កោះ​ហៅ​គ្នា​បោះបង់​ចោល​រឿង​នេះ​ដោយ​មូលហេតុ​២​នោះ​គឺ ក្រុម​ការងារ​ចង់​ឲ្យ Matt Damon ក្លាយ​ជា​អ្នក​សង្គ្រោះ​មហា​កំពែង​ចិន​ដែល​ជា​រឿង​មិន​អាច​ទទួល​យក​បាន។​រីឯ​មូលហេតុ​មួយ​ទៀត​នោះ​គឺ Andy Lau ត្រូវ​បាន​គេ​គាប​សង្កត់​កំឡុង​ពេល​ថត​រឿង។   “នៅ​ក្នុង​សន្និសីទ​មុន​នោះ ពួក​គេ​សុទ្ធ​តែ​បាន​និយាយ​ថា Andy Lau គឺ​ជា​តួឯក​ទី​២​តែ​ឥលូវ​អ្វី​ៗ​បាន​ផ្លាស់​ប្ដូរ​អស់​ហើយ។ លី តឺហួរ​ក្លាយ​ជា​តួ​បន្ទាប់​បន្សំ​វិញ។ ព័ត៌មាន​មិន​ច្បាស់​លាស់​របស់​ក្រុម​ការងារ​បង្ហាញ​ឲ្យ​ឃើញ​ពី​ខ្វះ​ការ​គោរព​ដល់​ទស្សនិកជន" មតិ​របស់​ទស្សនិកជន​ចិន​មួយ​រូប៕   ចុចអាន៖សត្រូវ​សួរ​ពូជ​សំណូម​ពរ​ឲ្យ​ទិន ហ្វី​សូមទោស​ព្រោះ​ហ៊ាន​​ចោទ​ខ្លួន​ថា​ជា​ម៉ាហ្វីយ៉ា   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing