• 2018-06-13 04:21:18
  • ព័ត៌មាន

រវល់ជាន់កយ៉ាងណាក៏ Andy Lau ខំ​ជ្រៀតគេឯងមកអបអរកូនក្នុងថ្ងៃបញ្ចប់ការសិក្សាដែរ

  • 2018-06-13 04:21:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជាឪពុក​ពោរពេញ​ទៅ​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​កូន ទោះបី​រវល់​យ៉ាង​ណា​ក៏​ Andy Lau ខំ​ឆ្លៀត​ពេល​ដ៏​សែន​មមាញឹក​ទៅ​អបអរ​កូន​ស្រី​ក្នុង​ថ្ងៃ​បញ្ចប់​ការ​សិក្សា​ដែរ។

កុមារី​ Hanna Lau កូន​ស្រី​របស់​កំពូល​តារា​ហុងកុង​ Andy Lau បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មត្តេយ្យ​ហើយ​កាល​ពី​ថ្ងៃ​ទី​ ០៦ ខែមិថុនា​ ឆ្នាំ​ ២០១៨។ ពិធី​បញ្ចប់​ការ​សិក្សា​នេះ​ ក៏​មាន​ការ​ចូលរួម​ពី​ឪពុក Andy Lau និង​អ្នកម្ដាយ Carol Chu ជាហេតុ​ធ្វើ​ឲ្យ​អាណាព្យាបាល​ផ្សេង​ទៀត​មាន​ការ​ភ្ញាក់​ផ្អើល​គួរសម។

គ្រប់​គ្នា​នៅ​ក្នុង​កម្មវិធី​នោះ​ បាន​ផ្ដោត​ចក្ខុ​មក​លើ​ប្ដី​ប្រពន្ធ​តារា​ល្បី​នេះ​ស្ទើរ​មិន​ចង់​ដក​ភ្នែក​ចេញ​ ហើយ​ថែម​ទាំង​ថត​រូប​ទុក​ និងចែក​ចាយ​ពេញ​បណ្ដាញ​សង្គម។ ចំណែក​ Andy និង​ភរិយា​វិញ​មិន​ខ្វល់​អ្វី​ទេ មាន​តែ​សើច​សប្បាយ​នឹង​ទិវា​ពិសេស​នេះ​ទៅវិញ ពិសេសពេលឃើញកូនខ្លួន។

Andy និង​ភរិយា កំពុង​សម្លឹង​មើល​កូនទទួលសញ្ញាប័ត្រ​

ដល់​ពេល​កូន​ស្រី​សំណព្វ​ចេញ​មក​ទទួល​​សញ្ញាប័ត្រ​ Andy ក៏​បាន​ងើប​ឈរ​ និង​ទះ​ដៃ​អបអរ​ ស្របពេល​ភរិយា​អង្គុយ​ដដែល​ ប៉ុន្តែ​ព្យាយាម​ផ្ដិត​យក​រូបភាព​កូន​ជា​ច្រើន​សន្លឹក។ ឈាន​ដល់​ពេល​ Hanna ចេញ​មក​សម្ដែង​ជាមួយ​មិត្ត​រួម​ថ្នាក់ លោក​ឪពុក​របស់​នាង​ទស្សនា​កូន​ស្រី​ដោយ​ក្ដី​ពេញ​ចិត្ត​ និង​បង្ហាញ​ស្នាមញញឹម​ជាប់​ជានិច្ច៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម