• 2017-06-07 02:56:34
  • ព័ត៌មាន

ចុង​ក្រោយនេះ លី តឺហួរ សម្រេច​លុប​ចោល​ការងារ​ទាំង​អស់ ដោយ​អត់​ស្ដាយ...!

  • 2017-06-07 02:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ហុងកុង​ដ៏​ល្បី​ Andy Lau នឹង​មាន​ដំណឹង​ល្អ​សម្រាប់​អ្នក​គាំទ្រ​ខ្លួន​ ក្រោយ​សម្រាក​ព្យាបាល​មួយ​រយៈ​ ដោយសារ​ឧប្បត្តិហេតុ​ធ្លាក់​ពីលើ​ខ្នង​សេះ។

បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បណ្ដាល​ឲ្យ​ប៉ះពាល់​ខ្នង​ខ្លាំង​ Andy Lau ឫ​ លី តឺហួរ​ បាន​សម្រេច​លុប​ចោល​ការ​សម្ដែង​របស់​ខ្លួន​ទាំង​អស់​ទាំង​នៅ​ក្នុង​ទីក្រុង​ហុងកុង និង​ប្រទេស​ចិន ដើម្បី​យក​ពេល​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។

បច្ចុប្បន្ន​សុខភាព​ និង​កម្លាំង​ពលំ​បាន​វិល​មក​សភាព​ល្អ​ប្រសើរ​វិញ​ហើយ​ នេះ​ក៏​ដោយសារ​ការ​ថែ​ទាំ និង​យកចិត្តទុកដាក់​ពី​សំណាក់​គ្រួសារ​ ព្រមទាំង​មិត្តភ័ក្ដិ​ទាំង​អស់​របស់​លោក។ ថ្វី​ត្បិត​ លីតឺហួរ​ បាន​ជា​សះស្បើយ​ និង​អាច​ចាប់​ផ្ដើម​ការ​ប្រគំតន្ត្រី​បាន​ឡើង​វិញក៏​ពិត​មែន​ ប៉ុន្តែ​វេជ្ជបណ្ឌិត​សំណូម​ពរ​ឲ្យ​លោក​ បន្ត​សម្រាក​ពេញ​មួយ​ឆ្នាំ​តែ​ម្ដង។

ដោយ​ឡែក​បើ​តាម​វិបសាយ​ Jayne Stars បាន​រាយការណ៍​ថា​ តារា​ប្រុស​វ័យ​ ៥៥​ឆ្នាំ​រូប​នេះ​ នឹង​មាន​ការ​ប្រគំតន្ត្រី​ទេសចរណ៍​មួយ​នៅ​ប្រទេស​ចិន​ ក្នុង​ឆ្នាំ​ ២០១៨។ ក្នុង​នោះ​លោក​ក៏​បាន​ជម្រាប​ទៅ​កាន់​អ្នក​គាំទ្រ​ឲ្យ​មាន​ការ​អត់ធ្មត់​បន្តិច​ចំពោះ​ការ​រង់ចាំ​ការ​វិល​ត្រលប់​ជា​ថ្មី​របស់​ខ្លួន៕

*ចុចអាន៖

-ធ្លាក់​ពី​ខ្នង​សេះ​ថ្ងៃ​មុន Andy Lau ទទួល​បាន​សំណង​ស្មើ​ Bugattiថ្មី​៤​​គ្រឿង

-តារាហុងកុង Andy Lau ​លុបចោលការប្រគំតន្ត្រីភ្លាមៗ

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម