• 2017-01-18 10:08:09
  • ព័ត៌មាន

ព័ត៌មាន​ក្ដៅៗ Andy Lau ធ្លាក់​ពី​លើ​ខ្នង​សេះ​​របួស​រហែក​ត្រង់​ត្រគាក​នៅ​ថៃ

  • 2017-01-18 10:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ហុងកុង Andy Lau ដែល​ប្រពន្ធ​ទើប​សម្រាល​កូន​កាល​ពី​ខែ កញ្ញា​ឆ្នាំ​មុន​​ បាន​រង​របួស​ត្រគាក​ បន្ទាប់​ពី​ធ្លាក់លើ​ខ្នង​សេះ​ ពេល​កំពុង​ថត​​ពាណិជ្ជកម្ម​មួយ​ក្នុង​តំបន់​​ជនបទ​ក្នុង​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី  Apple Daily។

រូបភាពផ្ដល់​ដោយ​ Reuters

ក្រុមហ៊ុន​ផលិត​ពាណិជ្ជកម្ម​របស់ The Heavenly King បាន​ចេញ​ប្រកាស​​នៅ​ថ្ងៃ​នេះ​ថា៖ "Andy Lau បាន​កំពុង​ថត​ពាណិជ្ជកម្ម​មួយ​ក្នុង​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី ១៧ ខែ មករា ឆ្នាំ ២០១៧ ពេល​នោះ​ លោក​ក៏​បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​ពី​លើ​ខ្នង​សេះ​ ហើយ​ក៏​របួស​រហែកត្រង់​ត្រគាក។ ក្រុម​គ្រូពេទ្យ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​លោក​ ហើយ​អ្វី​ៗ​នៅ​ពេល​នេះ​ល្អ​ទេ។ សូម​កុំ​បារម្ភ"។

បើ​តាម Apple Dailyឲ្យ​ដឹង​ថា​ តារា​វ័យ​៥៥​ឆ្នាំ​រូប​នេះ​ បាន​ថត​ឈុត​ជិះ​សេះ​នៅ​​ភូមិ Khao Lak ប្រទេស​ថៃ​ ដោយ​សារ​សេះ​បាត់​បង់​ម្ចាស់​ការ ក៏​បង្ក​ឲ្យ Andy ធ្លាក់​តែ​ម្ដង។ គ្រោះថ្នាក់​នេះ​បាន​ធ្វើ​ឲ្យ​ការ​ថត​ត្រូវ​ផ្អាក​ ហើយ​គេ​ក៏​បញ្ជូន Andy Lau ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ប៉ុន្តែ​បន្ទាប់​មក​ គេ​បាន​បញ្ជូន​​លោក​ឲ្យ​ត្រលប់​ទៅ​ហុងកុង​វិញ​តាម​យន្តហោះ​ពេទ្យ​ដើម្បី​​ពិនិត្យ​ព្យាបាល​បន្ថែម៕

​​

ប្រភព៖ Straits Times ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម