• 2017-07-14 01:58:53
  • ព័ត៌មាន

លី​ តឺហួរ ​ក្រោយ​ធ្លាក់​ពី​លើ​សេះ​យ៉ាងដំណំ ខកខានការងារ​ជាង ៧​ខែ ពេលនេះ...

  • 2017-07-14 01:58:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ប្រចាំ​ទីក្រុង​ ហុងកុង​ Andy Lau បាន​សម្រាក​នៅ​ផ្ទះ​អស់​រយៈ​ពេល​យូរ​ តាំង​ពី​ចេញ​ពី​មន្ទីរពេទ្យ​នា​ខែ​មីនា ហើយ​ពេលនេះ​លោក​បាន​ជា​សះស្បើយ​ខ្លះ​ហើយ។

ក្រោយ​រង​របួស​ដោយ​ធ្លាក់​ពី​លើ​ខ្នង​សេះ​យ៉ាង​ដំណំ​មក​ តារា​សម្ដែង​Andy Lau ឫ​ លី តឺហួរ​ បាន​សម្រេច​ផ្អាក​ការ​សម្ដែង​របស់​លោក​ទាំង​អស់​ ដើម្បី​សម្រាក​ព្យាបាល​សុខភាព​ ឲ្យ​បាន​ប្រសើរ​ និង​ក៏​ដូចជា​គោរព​តាម​វេជ្ជបញ្ជា​ផង​ដែរ។ ដោយឡែក​ឥឡូវ​នេះ​ តារា​ប្រុស​វ័យ​ ៥៥​ឆ្នាំ​រូប​នេះ​ វិល​មក​ចាប់​ការងារ​របស់​ខ្លួន​វិញ​ហើយ​ ហើយ​ក្នុង​នោះ​លោក​ក៏​បាន​បង្ហាញ​ប្រាប់​អ្នក​គាំទ្រ​ពី​សកម្មភាព​ដែល​កំពុង​បំពេញ​ការងារ​ ក្នុង​បំណង​កុំ​ឲ្យ​អ្នក​គាំទ្រ​ឈប់​មាន​ការ​ព្រួយ​បារម្ភ។

ភ្ជាប់​ជាមួយ​រូបភាព​ដែល​បាន​បង្ហោះ​លើ​វិបសាយ​របស់​លោក​ លី​ តឺហួរ​បាន​សរសេរ​ថា៖ "ខ្ញុំ​បាន​ប្រសើរ​ជាង​មុន​ហើយ​ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​ឈប់​មាន​ការ​ព្រួយ​បារម្ភ​ត​ទៀត​ទៅ។ ជួប​គ្នា​ក្នុង​សុបិន”។ ជាមួយ​គ្នា​នោះ​ លោក​ក៏​បាន​បង្ហាញ​ថា​ ខ្លួន​នៅ​ក្នុង​ស្ទូឌីយ៉ូ​ ​កំពុង​បញ្ចូល​សំឡេង​ក្នុង​រឿង​ "The Adventurers II”។

ក្រោយ​ឃើញ​រូបភាព​អម​ជាមួយ​អារម្មណ៍​ដែល​បាន​បង្ហាញ​ អ្នក​គាំទ្រ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ដដែល​ និង​សូម​ឲ្យ​ថែ​សុខភាព​ឲ្យ​បាន​ល្អ​ផងដែរ។

គួរ​រំឭក​ផង​ដែរ Andy Lau បាន​ជួប​គ្រោះ​ថ្នាក់​ធ្លាក់​ពី​លើ​ខ្នង​សេះ​ បណ្ដាល​ប៉ះពាល់​ឆ្អឹង​ខ្នង​ខ្លាំង​ កាល​ពី​ខែ​មករា​ ក្នុង​ប្រទេស​ថៃ​ រហូត​ត្រូវ​ផ្អាក​ចោល​ការងារ​ទាំង​អស់​មួយ​រយៈ​ធំ​ ជាង​ ៧​ខែ។ ទោះ​បី​ជា​ពេល​នេះ​លោក​បាន​ធូរ​ស្រាល​ ប៉ុន្តែ​លោក​នៅ​តែ​ស្ថិត​ក្នុង​រយៈ​ពេល​នៃ​ការ​ព្យាបាល​ដែរ៕

ចុចអាន៖

ប្រភព៖ entertainment.toggle ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម