/5aec49732a2a9_1525434720_medium.png)
- សុក្រ, 4 ឧសភា 2018 12:12
- ព័ត៌មាន
ស្ងាត់ៗ! តួឯកប្រុសក្នុងរឿង Goblin បង្ហើបចង់ថតរឿងធំមួយជាមួយតារាស្រីម្នាក់
- សុក្រ, 4 ឧសភា 2018 12:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ! តួឯកប្រុសក្នុងរឿង Goblin បង្ហើបចង់ថតរឿងធំមួយជាមួយតារាស្រីម្នាក់
ចន្លោះមិនឃើញ
តារាសម្ដែង Gong Yoo បានឲ្យតម្រុយក្នុងការសម្ដែងរឿងថ្មីជាមួយតារាស្រី Seo Hyunjin នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់លើកទី៥៤ នៃ Baeksang Arts Awards ។
ជាក់ស្ដែង តួឯកប្រុសក្នុងរឿង Goblin រូបនេះ បាននិយាយលើឆាកទៅកាន់តារាស្រី Seo Hyunjin ថា "Seo Hyunjin ខ្ញុំសង្ឃឹមថា ពួកយើងមានឱកាសធ្វើការរួមគ្នាក្នុងគម្រោងធំនៅថ្ងៃណាមួយ"។
ដោយមិនស្ទាក់ស្ទើរយូរ ភាគីខាងស្រីក៏ឆ្លើយយល់ព្រមភ្លាម តែកីមិនភ្លេចសួរថា "ពេលណាបានគំរោងធំនោះ លេចចេញជារូបរាង?”
ចំពោះសំណួររបស់ភាគីខាងស្រី លោក Gong Yoo បានប្រាប់ក្ដែងៗទៅវិញថា "ខ្ញុំកំពុងខិតខំស្វែងរកអាល្អពិសេសមួយ។ សូមរង់ចាំបន្តិចទៀត ខ្ញុំនឹងស្វាគមន៍អ្នកជាមួយនឹងគម្រោងធំអស្ចារ្យមួយនោះ"។
សូមបញ្ជាក់ផងដែរ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់លើកទី៥៤ នៃ Baeksang Arts Awards នេះ តារាសម្ដែង Gong Yoo ទទួលបានពានរង្វាន់តារាប្រុសល្អបំផុតក្នុងកម្មវិធីទូរទស្សន៍៕