• 2018-05-12 08:21:51
  • ព័ត៌មាន

សួស វីហ្សា យីអ៊ុន​ឡើង​មួយ​ប៉ប្រិច​ភ្នែក​ ក្រោយ​​បាន​កៅអី សុគន្ធ នីសា

  • 2018-05-12 08:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ឈ្មោះ​​​ជា​គ្រូ​បង្វឹក​ជំនួស​តំណែង​ សុគន្ធ នីសា ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក​ THE VOICE KIDS រួច​មក​​ធ្វើ​ឲ្យ​ សួស វីហ្សា យីអ៊ុន​ឡើង​​ស្រើតៗ​​តែម្ដង។

​​ជាក់​ស្ដែង​ថ្មី​ៗ​នេះ​ សួស វីហ្សា បាន​ឡើង​តម្លៃ​ខ្លួន​ច្រៀង​ក្នុង​មួយ​កម្មវិធី​ ២ ០០០ ដុល្លារ​អាមេរិក​ឯណោះ​មិន​ចាញ់​តារា​រៀម​ច្បង​សិល្បៈ​មួយ​ចំនួន​ប៉ុន្មាន​ឡើយ​។ ការ​ឡើង​តម្លៃ​ខ្លួន​នេះ​ដោយ​សារ​តែ នាង​ត្រូវ​ចំណាយ​លុយ​ទៅ​លើ​សម្លៀក​បំពាក់ និង​ក្រុម​រាំ​ច្រើន​​​​ជាង​ឆ្នាំ​មុន ទើប​ទាម​ទារ​តម្លៃ​ខ្លួន​ ថ្លៃ​ជាង​មុន​បន្តិច។ នេះ​បើ​តាម​ប្រភព​ផ្លូវ​ការ​មួយ​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឡើង​ដូច្នេះ។

ប្រភព​ដដែល​អះ​អាង​ថា៖​" អូ​ការ​ឡើង​តម្លៃ​ខ្លួន​នេះ​ មិន​មែន​មក​ពី​គាត់​ជំនួស​តំណែង​ បង​នីសា ទើប​ឡើង​​តម្លៃ​ខ្លួន​ខ្ពស់​ជាង​មុន​នោះ​ទេ តែ​មក​ពី​គាត់​ឡើង​ចំ​ពេល​ហ្នឹង​ ទើប​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​បែប​ហ្នឹង​ទៅ​បង"។

ការ​លើក​ឡើង​ខាង​លើ​នេះ​សាមី​ខ្លួន សួស​ វីហ្សា មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ ទូរស័ព្ទ​​​ហៅ​ចូល​តែ​មិន​មាន​អ្នក​ទទួល​៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី