• 2018-05-19 06:52:48
  • ជីវិតតារា

ខេមរៈ សិរីមន្ត ធ្វើ​ឲ្យ​ ឌីជេក្ដឹប មាន​ដង្ហើម​ដក​ឡើង​វិញ​

  • 2018-05-19 06:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មួយ​រយៈ​ចុង​​នេះ​ ឌីជេក្ដឹប មាន​ជំងឺ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​លោក​ ឪពុក បាន​បាត់​បង់​ជីវិត ដល់​ថ្នាក់​ធ្វើ​ឲ្យ​អ្នក​និពន្ធ​បទ​"បើក​លុយ​" រូប​នេះ​ប្រកាស​ដក​​ខ្លួន​ចេញ​ពី​វិថី​សិល្បៈ​។ ប៉ុន្តែ​ភាព​អស់​សង្ឃឹម​​ធ្វើ​ឲ្យ​លោក មាន​ចិត្ត​តស៊ូ​ឡើង​វិញ​ ក្រោយ​ពី​ ខេមរៈ សិរីមន្ត​ ចេញ​មុខ​ជួយ។

ជាក់​ស្ដែង​​នៅ​ថ្ងៃ​នេះ​ ឌីជេក្ដឹប បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ថា ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ចំពោះ​កំពូល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត ក្នុង​ការ​ឲ្យ​តម្លៃ និង​កិត្តិយស​ពុំ​អាច​កាត់​ថ្លៃ​បាន​ ទៅ​លើ​ស្នាដៃ​​របស់​លោក មុន​ដំបូង​គេ​បង្អស់។ ខណៈ​ពេល​​ខ្លួន​គ្មាន​សេស​សល់​អ្វី​ ហើយ​អង្គុយ​នៅ​លើ​រទេះ​រុញ។

រូប​ថត​មួយ​សន្លឹក​ អម​​ជាមួយ​ពាក្យ​ពេចន៍​មាន​សង្ឃឹម​ឡើង​វិញ​ថា៖​" បង​និយាយ​ថា បង​នៅ​រង់ចាំ​ប្អូន​​មក​វិញ​​ដោយ​ស្នាម​ញញឹម កុំ​បាក់​ទឹក​ចិត្ត​ ហើយ​កុំ​គិត​ថា​ខ្លួន​ឆ្កួត បង​អត់​ចង់​បាន​ដៃ​គូ​​ស្គម​ ជិះ​រទេះ​រុញ​អ៊ីចឹង​ទេ។ ឯ​ចម្រៀង​​​បង​ប្រគល់​ផ្ដាច់​មុខ​​ជូន​ប្អូន​ជា​អ្នក​សម្រេច តាម​ក្ដី​ប្រាថ្នា​ឲ្យ​តែ​​កុំ​បោះ​បង់។ បង​មន្ត​អើយ​ សម្ដី​របស់​បង​ធ្វើ​ឲ្យ​មនុស្ស​ឆ្កួត​ហូរ​ទៀត​ហើយ"។ ទឹក​ចិត្ត​ ខេមរៈ សិរីមន្ត ក៏​បាន​ធ្វើ​ឲ្យ​ ឌីជេក្ដឹប សម្រេច​បំណង​ឪពុក​ខ្លួន​ កាល​ពី​នៅ​មាន​ដង្ហើម​ទៀត​ផង៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់