• 2016-07-26 17:21:36
  • Road Safety
មាស សុខសោភា ទៅ​ច្រៀង​នៅ​សៀមរាប​​មិន​យក​កម្រៃ​មួយ​រៀល មាស សុខសោភា ទៅ​ច្រៀង​នៅ​សៀមរាប​​មិន​យក​កម្រៃ​មួយ​រៀល
  • 2016-07-26 17:21:36
  • Road Safety

មាស សុខសោភា នឹង​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​សប្បុរសធម៌​មួយ​នៅ​ខេត្ត​សៀមរាប​ដោយ​មិន​យក​កម្រៃមួយ​រៀល ដើម្បី​រក​លុយ​ជួយ​ដល់​កុមារ​កំព្រា ៣០ នាក់​កំពុង​រស់​នៅ​អង្គការ​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ។     កម្មវិធី​សប្បុរសធម៌​នេះ​គ្រោង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី៦​សីហា​ខាង​មុខ​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​សៀមរាប។ បើ​តាម ឌីជេ ក្ដឹប ដែល​ជា​អ្នក​ចូលរួម​ផ្ដួចផ្ដើម​កម្មវិធី​ផង​នោះ​ប្រាប់ Sabayថា វត្តមាន​របស់ មាស សុខសោភា មិន​មាន​គិត​កម្រៃ​ហើយ ថែម​ទាំង​ចំណាយ​លុយ​ទិញ​សំបុត្រ​ចូលរួម​បរិច្ចាគ​ដល់​សមាគម​ទៀត​ផង។   “ដោយ​សារ​ខ្ញុំ​អត់​ដែល​មាន​កម្មវិធី​ផ្ទាល់​ខ្លួន​អី​សោះ​កន្លង​មក ហើយ​លើក​នេះ​ក៏​អញ្ជើញ​បង ភា គាត់​ក៏​ចូលរួម​ដោយ​រីករាយ ព្រោះ​ជួយ​គ្នា​ម្ដង​ម្នាក់។ ក្ដឹប ថ្លែង​មក​កាន់ Sabay។ តារា​ចម្រៀង Rap ដដែល​បន្ត​ថា ក្រៅ​ពី មាស សុខសោភា ក៏​មាន​តារា​ចម្រៀង​មួយ​ចំនួន​ផ្សេង​ទៀត​ចូលរួម​ផង​ដែរដូច​ជា​លោក យឹង យន និង​សម្ព័ន្ធ​ឌីជេ​កម្ពុជា​របស់​លោក Deny Black រួម​ទាំង​អង្គការ​ហ្វា​បន្លឺ​សិល្បៈជា​ដើម​ ដែល​ពួក​គេ​សុទ្ធសឹងតែ​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត​ដូច​គ្នា។     ឌីជេ ក្ដឹប រំលឹក​បន្ថែម​ថា អង្គការ​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មិន​មាន​ចំណូល​អ្វី​ក្រៅ​ពី​ការ​ដាំ​បន្លែ​លក់​លើ​ទីផ្សារ​សម្រាប់​ចិញ្ចឹម​កុមារ​ទាំង ៣០ នាក់​នោះ​ទេ។ បច្ចុប្បន្ន​កំពុងជួប​ការ​​ខ្វះខាត​ថវិកា​មួយ​ចំនួន​ដើម្បី​ពង្រីក​កសិដ្ឋាន​បណ្ដុះ​ផ្សិត ហើយ​កម្មវិធី​សប្បុរសធម៌​កើត​ឡើង​លើក​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​ប្រធាន​អង្គការ។ ទោះបី​ជា​យ៉ាង​ណា លោក​ទើប​លក់​សំបុត្រ​បាន​មួយ​ចំនួន​ប៉ុណ្ណោះ មិន​ទាន់​គ្រប់​ចំនួន​នោះ​ទេ។   Sabay មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ​ពី​តារា​ចម្រៀង មាស សុខសោភា ​ដោយ​ទូរសព្ទ​មិន​មាន​អ្នក​ទទួល។ បើ​តាម​ប្រធាន​សម្ព័ន្ធ​ឌីជេ​កម្ពុជា Deny Black បាន​បញ្ជាក់​ថា សមាជិក​របស់​លោក​មួយ​ចំនួន​បាន​ចូលរួម​ទិញ​សំបុត្រ​សម្រាប់​កម្មវិធី​សប្បុរសធម៌​នោះ​រួច​ហើយ។ លោក​អះអាង​ថា នឹង​ផ្សព្វផ្សាយ​ដំណឹង​នេះ​បន្ត​ទៀត ដើម្បី​ស្វែងរកសប្បុរសជន​ដែល​ចង់ជួយ៕   អត្ថបទ សំ ជំនាញ

  • 2016-06-28 13:07:00
  • ព័ត៌មាន
ឌីជេ ក្ដឹប ផលិត​វីដេអូ​សំណើច យ៉ាង​ម៉េច​ដែរ? ឌីជេ ក្ដឹប ផលិត​វីដេអូ​សំណើច យ៉ាង​ម៉េច​ដែរ?
  • 2016-06-28 13:07:00
  • ព័ត៌មាន

បន្ថែម​លើ​ការ​ផលិត​បទ​ចម្រៀង ពេល​នេះ ឌីជេ ក្ដឹប បាន​ងាក​ផលិត​វីដេអូ​សំណើច​ខ្លីៗ​វិញ​ម្ដង ក្នុង​គោលបំណង​បង្កើន​ភាព​សប្បាយ​រីករាយ​សម្រាប់​ទស្សនិកជន។     អ្នក​ចម្រៀង Rap រូប​នេះ​បាន​ប្រាប់ Sabayថា រូប​គេ​ទើប​ចាប់​ផ្ដើម​ផលិត​កាល​ពី​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ ដោយ​ចូលរួម​ជាមួយ​ក្រុម Prahok TV ក្នុង​នាម​ជា​តួ​សម្ដែង​ផង និង​ជា​អ្នក​សម្របសម្រួល​អត្ថបទ និង​និពន្ធ​អត្ថបទ​រឿង​ខ្លីៗ​ទាំង​នោះ​ផង​ដែរ។   “ខ្ញុំ​ឃើញ​ខាង​គេ​ធ្វើ​បាន​ល្អ​គួរ​សម​ទាំង​ប្លង់​ថត ទាំង​សាច់​រឿង​អី​ហ្នឹង ក៏​ចូលរួម​ជា​មួយ​ទៅ ហើយ​ក៏​ចង់​លើក​ស្ទួយ​វិស័យ​វីដេអូ​កំប្លែង​ឱ្យ​បងប្អូន​យើង​កាន់​តែ​សប្បាយ​រីករាយ"។ ក្ដឹប ថ្លែង​មក​កាន់ Sabay។ តារា​សម្ដែង​មាន​អតីត​ជា​អ្នក​ទូល​នំ​លក់​ដដែល​បន្ថែម​ថា ដោយ​សារ​មើល​ឃើញ​ពី​ភាព​ហ្មត់ចត់​របស់​ក្រុម​ការងារ Prahok TV ទើប​សម្រេច​ចិត្ត​ចូលរួម​តែ​ម្ដង។   ក្ដឹប អះអាង​ថា គោល​បំណង​របស់​លោក​នោះ គឺ​ចង់​ឃើញ​វិស័យ​ភាពយន្ត ក៏​ដូច​ជា​ការ​ឈុត​ឆាក​កំប្លែង​ខ្លី​មាន​គុណ​ភាព​សម្រាប់​ទស្សនិកជន៕     អត្ថបទ៖ សំ ជំនាញ

  • 2016-05-21 19:55:15
  • ជីវិតតារា
ឌីជេ ក្ដឹប នាំ​មិត្ត​ភក្ដិ​យក​ថវិកា​ជួន​អតីត​តន្ត្រីករ អ៊ុំ ដរ៉ា ឌីជេ ក្ដឹប នាំ​មិត្ត​ភក្ដិ​យក​ថវិកា​ជួន​អតីត​តន្ត្រីករ អ៊ុំ ដរ៉ា
  • 2016-05-21 19:55:15
  • ជីវិតតារា

មុន​នេះ​បន្តិច ឌីជេ ក្ដឹប បាន​នាំ​​មិត្ត​ភក្ដិ​​ជា​តន្ត្រីករ​មួយ​ក្រុម យក​ថវិកា​មួយ​ចំនួនប្រគល់​ជួន​អតីត​តន្ត្រីករ អ៊ុំ ដរ៉ា ដែល​កំពុង​មាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​ផ្ទះ។   ក្ដឹប ប្រគល់ថវិកាជួន​លោក អ៊ុំ ដរ៉ា "ការ​ពិត​ទៅ ពួក​ខ្ញុំ​ក៏​អត់​ដែរ ប៉ុន្តែ​ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ ទាន់​គាត់​នៅ​អាច​មើល​ឃើញ យើង​ជា​អ្នក​ជំនាន់​ក្រោយ​ត្រូវ​តែ​ដឹង​គុណ​គាត់"។ ក្ដឹប ថ្លែង​មក​កាន់ Sabay។ លោក​បន្ត​ទៀត​ថា ពួក​គេ​មាន​គម្រោង​ជា​យូរ​មក​ហើយ​ដែរ ប៉ុន្តែ​ដោយ​សារ​មមាញឹក​ក្នុង​ការងារ​ទើប​ពន្យារ​រហូត​មក​ដល់​ពេល​នេះ។ តារា​ចម្រៀង Rap រូប​នេះ​បន្ថែម​ថា ក្នុង​នាម​ជា​អ្នក​ជំនាន់​ក្រោយ គឺ​ត្រូវ​គោរព​រៀមច្បង​ជំនាន់​មុន ជាក់​ស្ដែង​ដូច​ជា​សកម្មភាព​ព្រឹក​នេះ​ជា​ដើម។   ក្ដឹប មិន​បាន​បញ្ជាក់​ពី​ចំនួន​ថវិកា ដែល​នាំ​យក​ទៅ​ប្រគល់​ជួន​លោក អ៊ុ ដរ៉ា នោះ​ទេ ​ដោយ​បាន​លើក​ហេតុផល​ថា ពួកគេ​ម្នាក់ៗ​ធ្វើ​តាម​លទ្ធភាព​រៀង​ខ្លួន។ ប៉ុន្តែ​ក្នុង​នាម​ជា​សិល្បករ​មួយ​រូប លោក​ស្នើ​ឱ្យ​សិល្បករ​ដូច​គ្នា និង​សប្បុរសជន​នានា ធ្វើ​យ៉ាង​ណា​គិត​គួរ​ដល់​អតីត​អ្នក​និពន្ធ និង​តន្ត្រីករ ដែល​កំពុង​មាន​ជំងឺ​រូប​នេះ។   ប្រសិន​បើ​សប្បុរសជន​ និង​សិល្បករ​ចង់​ឧបត្ថម្ភ​ដល់​​អតីត​តន្រ្តីករ អ៊ុំ ដរ៉ា អាច​ទាក់​ទង​ទៅ​កាន់​គ្រួសារ​របស់​គាត់​តាម​រយៈ​លេខ ០៩៦ ៤៧១ ៣៤៦ ៧។   ​​   អត្ថបទ៖ សំ ជំនាញ

  • 2016-05-10 16:02:12
  • ព័ត៌មាន
ឌីជេ ក្ដឹប អត់​​ទាន់​ច្បាស់​​រឿង​ដៃ​គូ​ថ្មី! ឌីជេ ក្ដឹប អត់​​ទាន់​ច្បាស់​​រឿង​ដៃ​គូ​ថ្មី!
  • 2016-05-10 16:02:12
  • ព័ត៌មាន

ឌីជេ ក្ដឹប បាន​ថ្លែង​មក​កាន់​ Sabay ថា​ លោក​មិន​ទាន់​ច្បាស់​រឿង​ដៃ​គូ​ថ្មី​សម្រាប់​គម្រោង​បទ​ចម្រៀង​ថ្មីៗ​របស់​លោក​នៅ​ឡើយ​ទេ​ បន្ទាប់​ពី​សហការ​ជាមួយ​កញ្ញា មាស សុខសោភា ​លើ​អាល់ប៊ុម​ទី​១ទទួល​ជោគជ័យ​រួច​​មក។     “ខ្ញុំ​មាន​បទ​ចម្រៀង​ប្រមាណ​ជា​៥០​បទ​នៅ​ក្នុង​ដៃ ​ដែល​សុទ្ធ​សឹង​តែ​ជា​ Original Songs ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ប្រាកដ​ថា​ ដៃ​គូ​ចម្រៀង​ថ្មី​នោះ​ជា​តារា​រូប​ណា​ទេ" ឌីជេ ក្ដឹប លើក​ឡើង។ តារា​ចម្រៀង​ឯករាជ្យ​រូប​នេះ​ បាន​បន្ត​ថា​ សម្រាប់​ចម្រៀង​ថ្មី​ទាំង​នោះ​មាន​ច្រើន​រស​ជាតិ​ និង​មាន​អ្វីៗ​ដែល​ប្លែក​ជា​ច្រើន។     (Original អាល់ប៊ុម ទី១)   បន្ទាប់​ពី​អាល់ប៊ុម​ទី​១ "ស្រលាញ់​គ្នា​បាន​ទេ" ជា​មួយ​កញ្ញា មាស សុខសោភា​ ដែល​ជា​អាល់ប៊ុម​ដំបូង​របស់ Camtrax Music មក​ដល់​ពេល​នេះ ឌីជេ ក្ដឹប លោក​មិន​ទាន់​បាន​បញ្ចេញ​ការងារ​ថ្មីៗ​ទៀត​នោះ​ទេ តែ​លោក ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ លោក​នឹង​ត្រឡប់​មក​ជាមួយ​នឹង​បទ​ចម្រៀង​និពន្ធ​ថ្មី​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​៕   អត្ថបទ៖ SAMEDY

  • 2015-09-28 23:23:19
  • ជីវិតតារា
តារា​ចម្រៀង​ល្បី ៣ រូប​នាំ​យក​ថវិកា​ជាង ១០ ០០០ ដុល្លារ​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា តារា​ចម្រៀង​ល្បី ៣ រូប​នាំ​យក​ថវិកា​ជាង ១០ ០០០ ដុល្លារ​ជួយ​មន្ទីរ​ពេទ្...
  • 2015-09-28 23:23:19
  • ជីវិតតារា

​តារា​ចម្រៀង មាស សុខសោភា ឆាយ វីរៈយុទ្ធ និង​ឌីជេ ក្ដឹប បាន​នាំ​យក​ថវិកា​ចំនួន ១៣ ០០០ ដុល្លារ​អាមេរិក ប្រគល់​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​កុមារ​កំពុង​សម្រាក​ព្យាបាល​នៅ​ទី​នោះ។     ជួស​មុខ​ឱ្យ​តារា​ចម្រៀង​ផ្សេង​ទៀត ឌីជេ ក្ដឹប បាន​និយាយ​ថា ថវិកា​ទាំង​អស់​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​រៀប​ចំ​ឡើង​ដោយ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ដែល​ពួក​គេ​បាន​ទៅ​ចូលរួម​សម្ដែង​ច្រៀង​កាល​ពី​សប្ដាហ៍​មុន​នេះ។ ក្រៅ​ពី​នេះ ក៏​មាន​ការ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ ពី​សប្បុរសជន​តំណាង​ក្រុមហ៊ុន នៅ​ប្រទេស​កូរ៉េ​ផង​ដែរ។   តារា​ចម្រៀង Rap ដដែល​រំលឹក​បន្ត​ថា នេះ​ជា​ការ​រៀបចំ​លើក​ដំបូង​របស់​ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ភាគ​ច្រើន​ស្ថិត​ក្នុង​ផ្នែក​ឧស្សាហកម្ម ដែល​ទៅ​ពី​គ្រប់​ទិសទី។ “ខ្ញុំ​សោកស្ដាយ! ប្រសិន​បើ​មាន​កន្លែង​សម្រាប់​ទទួល​បង​ប្អូន​ពលករ​យើង ប្រហែល​ជា​អាច​បាន​ថវិកា​ច្រើន​ជាង​នេះ​ទៀត ដើម្បី​ជួយ​មន្ទីរ​ពេទ្យ គន្ធបុប្ផា"។ នាយ ក្ដឹប បញ្ជាក់​មក​កាន់ Sabay មុន​នេះ​បន្តិច។   តារា​ចម្រៀង​មាន​ប្រវត្តិ​ជា​កូន​ក្រ​ខ្សត់​រូប​នេះ បាន​អះអាង​ថា មាន​ពលករ​កូរ៉េ​ចូលរួម​ទស្សនា​ប្រមាណ ២៥% ប៉ុណ្ណោះ​បាន​ទិញ​សំបុត្រ និង​មាន​កន្លែង​ទទួល​ត្រឹមត្រូវ ខណៈ​ពលករ​ប្រមាណ​ជាង ៧០% ផ្សេង​ទៀត ​មិន​មាន​កន្លែង​សម្រាប់​ទទួល​ពួក​គេ​ទេ ហើយ​ចូលរួម​ទស្សនា​ដោយ​សេរី។ ប៉ុន្តែ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​ខ្លះ​បាន​ចំណាយ​ថវិកា​ទិញ​សំបុត្រ ទោះ​បី​ជា​មិន​បាន​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​យ៉ាង​ណា​ក៏​ដោយ។   ក្ដឹប អះអាង​ថា តារា​ចម្រៀង​ទាំង​អស់​ពី​កម្ពុជា មាន​មោទនភាព ដោយ​ឃើញ​ពលករ​នៅ​ទី​នោះ មាន​ចិត្ត​ជួយ​ពលរដ្ឋ​កំពុង​រស់នៅ និង​ជួប​ការ​លំបាក​នៅ​ស្រុក​កំណើត​ដូច្នេះ។ លោក​សង្ឃឹម​ថា នឹង​មាន​​ឱកាស​សម្ដែង​នៅ​ប្រទេស​កូរ៉េ ឬ​ប្រទេស​ផ្សេង​ម្ដង​ទៀត ដើម្បី​ស្វែង​រក​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​មួយ​នេះ ឬ​ប្រជាពលរដ្ឋ​ក្រីក្រ​ផ្សេង​ទៀត កំពុង​ជួប​ការ​លំបាក៕   អាន​អត្ថបទ៖  ស្រី​ស្អាត សូ លីហ្សា ក្ដាប់​បាន​តំណែង​តួ​ឯក​លើក​ដំបូង អាន​អត្ថបទ៖  លាង ឧត្ដម ក្លាយ​ជា​អ្នក​ចាត់​ការ​លើ​​មុខ​ជំនួញ​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ     អត្ថបទ៖ សំ ជំនាញ រូប​ថត​៖ ផ្ដល់​ឱ្យ

  • 2016-07-26 17:21:36
  • Road Safety
មាស សុខសោភា ទៅ​ច្រៀង​នៅ​សៀមរាប​​មិន​យក​កម្រៃ​មួយ​រៀល

មាស សុខសោភា នឹង​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​សប្បុរសធម៌​មួយ​នៅ​ខេត្ត​សៀមរាប​ដោយ​មិន​យក​កម្រៃមួយ​រៀល ដើម្បី​រក​លុយ​ជួយ​ដល់​កុមារ​កំព្រា ៣០ នាក់​កំពុង​រស់​នៅ​អង្គការ​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ។     កម្មវិធី​សប្បុរសធម៌​នេះ​គ្រោង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី៦​សីហា​ខាង​មុខ​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​សៀមរាប។ បើ​តាម ឌីជេ ក្ដឹប ដែល​ជា​អ្នក​ចូលរួម​ផ្ដួចផ្ដើម​កម្មវិធី​ផង​នោះ​ប្រាប់ Sabayថា វត្តមាន​របស់ មាស សុខសោភា មិន​មាន​គិត​កម្រៃ​ហើយ ថែម​ទាំង​ចំណាយ​លុយ​ទិញ​សំបុត្រ​ចូលរួម​បរិច្ចាគ​ដល់​សមាគម​ទៀត​ផង។   “ដោយ​សារ​ខ្ញុំ​អត់​ដែល​មាន​កម្មវិធី​ផ្ទាល់​ខ្លួន​អី​សោះ​កន្លង​មក ហើយ​លើក​នេះ​ក៏​អញ្ជើញ​បង ភា គាត់​ក៏​ចូលរួម​ដោយ​រីករាយ ព្រោះ​ជួយ​គ្នា​ម្ដង​ម្នាក់។ ក្ដឹប ថ្លែង​មក​កាន់ Sabay។ តារា​ចម្រៀង Rap ដដែល​បន្ត​ថា ក្រៅ​ពី មាស សុខសោភា ក៏​មាន​តារា​ចម្រៀង​មួយ​ចំនួន​ផ្សេង​ទៀត​ចូលរួម​ផង​ដែរដូច​ជា​លោក យឹង យន និង​សម្ព័ន្ធ​ឌីជេ​កម្ពុជា​របស់​លោក Deny Black រួម​ទាំង​អង្គការ​ហ្វា​បន្លឺ​សិល្បៈជា​ដើម​ ដែល​ពួក​គេ​សុទ្ធសឹងតែ​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត​ដូច​គ្នា។     ឌីជេ ក្ដឹប រំលឹក​បន្ថែម​ថា អង្គការ​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មិន​មាន​ចំណូល​អ្វី​ក្រៅ​ពី​ការ​ដាំ​បន្លែ​លក់​លើ​ទីផ្សារ​សម្រាប់​ចិញ្ចឹម​កុមារ​ទាំង ៣០ នាក់​នោះ​ទេ។ បច្ចុប្បន្ន​កំពុងជួប​ការ​​ខ្វះខាត​ថវិកា​មួយ​ចំនួន​ដើម្បី​ពង្រីក​កសិដ្ឋាន​បណ្ដុះ​ផ្សិត ហើយ​កម្មវិធី​សប្បុរសធម៌​កើត​ឡើង​លើក​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​ប្រធាន​អង្គការ។ ទោះបី​ជា​យ៉ាង​ណា លោក​ទើប​លក់​សំបុត្រ​បាន​មួយ​ចំនួន​ប៉ុណ្ណោះ មិន​ទាន់​គ្រប់​ចំនួន​នោះ​ទេ។   Sabay មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ​ពី​តារា​ចម្រៀង មាស សុខសោភា ​ដោយ​ទូរសព្ទ​មិន​មាន​អ្នក​ទទួល។ បើ​តាម​ប្រធាន​សម្ព័ន្ធ​ឌីជេ​កម្ពុជា Deny Black បាន​បញ្ជាក់​ថា សមាជិក​របស់​លោក​មួយ​ចំនួន​បាន​ចូលរួម​ទិញ​សំបុត្រ​សម្រាប់​កម្មវិធី​សប្បុរសធម៌​នោះ​រួច​ហើយ។ លោក​អះអាង​ថា នឹង​ផ្សព្វផ្សាយ​ដំណឹង​នេះ​បន្ត​ទៀត ដើម្បី​ស្វែងរកសប្បុរសជន​ដែល​ចង់ជួយ៕   អត្ថបទ សំ ជំនាញ

  • 2016-06-28 13:07:00
  • ព័ត៌មាន
ឌីជេ ក្ដឹប ផលិត​វីដេអូ​សំណើច យ៉ាង​ម៉េច​ដែរ?

បន្ថែម​លើ​ការ​ផលិត​បទ​ចម្រៀង ពេល​នេះ ឌីជេ ក្ដឹប បាន​ងាក​ផលិត​វីដេអូ​សំណើច​ខ្លីៗ​វិញ​ម្ដង ក្នុង​គោលបំណង​បង្កើន​ភាព​សប្បាយ​រីករាយ​សម្រាប់​ទស្សនិកជន។     អ្នក​ចម្រៀង Rap រូប​នេះ​បាន​ប្រាប់ Sabayថា រូប​គេ​ទើប​ចាប់​ផ្ដើម​ផលិត​កាល​ពី​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ ដោយ​ចូលរួម​ជាមួយ​ក្រុម Prahok TV ក្នុង​នាម​ជា​តួ​សម្ដែង​ផង និង​ជា​អ្នក​សម្របសម្រួល​អត្ថបទ និង​និពន្ធ​អត្ថបទ​រឿង​ខ្លីៗ​ទាំង​នោះ​ផង​ដែរ។   “ខ្ញុំ​ឃើញ​ខាង​គេ​ធ្វើ​បាន​ល្អ​គួរ​សម​ទាំង​ប្លង់​ថត ទាំង​សាច់​រឿង​អី​ហ្នឹង ក៏​ចូលរួម​ជា​មួយ​ទៅ ហើយ​ក៏​ចង់​លើក​ស្ទួយ​វិស័យ​វីដេអូ​កំប្លែង​ឱ្យ​បងប្អូន​យើង​កាន់​តែ​សប្បាយ​រីករាយ"។ ក្ដឹប ថ្លែង​មក​កាន់ Sabay។ តារា​សម្ដែង​មាន​អតីត​ជា​អ្នក​ទូល​នំ​លក់​ដដែល​បន្ថែម​ថា ដោយ​សារ​មើល​ឃើញ​ពី​ភាព​ហ្មត់ចត់​របស់​ក្រុម​ការងារ Prahok TV ទើប​សម្រេច​ចិត្ត​ចូលរួម​តែ​ម្ដង។   ក្ដឹប អះអាង​ថា គោល​បំណង​របស់​លោក​នោះ គឺ​ចង់​ឃើញ​វិស័យ​ភាពយន្ត ក៏​ដូច​ជា​ការ​ឈុត​ឆាក​កំប្លែង​ខ្លី​មាន​គុណ​ភាព​សម្រាប់​ទស្សនិកជន៕     អត្ថបទ៖ សំ ជំនាញ

  • 2016-05-21 19:55:15
  • ជីវិតតារា
ឌីជេ ក្ដឹប នាំ​មិត្ត​ភក្ដិ​យក​ថវិកា​ជួន​អតីត​តន្ត្រីករ អ៊ុំ ដរ៉ា

មុន​នេះ​បន្តិច ឌីជេ ក្ដឹប បាន​នាំ​​មិត្ត​ភក្ដិ​​ជា​តន្ត្រីករ​មួយ​ក្រុម យក​ថវិកា​មួយ​ចំនួនប្រគល់​ជួន​អតីត​តន្ត្រីករ អ៊ុំ ដរ៉ា ដែល​កំពុង​មាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​ផ្ទះ។   ក្ដឹប ប្រគល់ថវិកាជួន​លោក អ៊ុំ ដរ៉ា "ការ​ពិត​ទៅ ពួក​ខ្ញុំ​ក៏​អត់​ដែរ ប៉ុន្តែ​ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ ទាន់​គាត់​នៅ​អាច​មើល​ឃើញ យើង​ជា​អ្នក​ជំនាន់​ក្រោយ​ត្រូវ​តែ​ដឹង​គុណ​គាត់"។ ក្ដឹប ថ្លែង​មក​កាន់ Sabay។ លោក​បន្ត​ទៀត​ថា ពួក​គេ​មាន​គម្រោង​ជា​យូរ​មក​ហើយ​ដែរ ប៉ុន្តែ​ដោយ​សារ​មមាញឹក​ក្នុង​ការងារ​ទើប​ពន្យារ​រហូត​មក​ដល់​ពេល​នេះ។ តារា​ចម្រៀង Rap រូប​នេះ​បន្ថែម​ថា ក្នុង​នាម​ជា​អ្នក​ជំនាន់​ក្រោយ គឺ​ត្រូវ​គោរព​រៀមច្បង​ជំនាន់​មុន ជាក់​ស្ដែង​ដូច​ជា​សកម្មភាព​ព្រឹក​នេះ​ជា​ដើម។   ក្ដឹប មិន​បាន​បញ្ជាក់​ពី​ចំនួន​ថវិកា ដែល​នាំ​យក​ទៅ​ប្រគល់​ជួន​លោក អ៊ុ ដរ៉ា នោះ​ទេ ​ដោយ​បាន​លើក​ហេតុផល​ថា ពួកគេ​ម្នាក់ៗ​ធ្វើ​តាម​លទ្ធភាព​រៀង​ខ្លួន។ ប៉ុន្តែ​ក្នុង​នាម​ជា​សិល្បករ​មួយ​រូប លោក​ស្នើ​ឱ្យ​សិល្បករ​ដូច​គ្នា និង​សប្បុរសជន​នានា ធ្វើ​យ៉ាង​ណា​គិត​គួរ​ដល់​អតីត​អ្នក​និពន្ធ និង​តន្ត្រីករ ដែល​កំពុង​មាន​ជំងឺ​រូប​នេះ។   ប្រសិន​បើ​សប្បុរសជន​ និង​សិល្បករ​ចង់​ឧបត្ថម្ភ​ដល់​​អតីត​តន្រ្តីករ អ៊ុំ ដរ៉ា អាច​ទាក់​ទង​ទៅ​កាន់​គ្រួសារ​របស់​គាត់​តាម​រយៈ​លេខ ០៩៦ ៤៧១ ៣៤៦ ៧។   ​​   អត្ថបទ៖ សំ ជំនាញ

  • 2016-05-10 16:02:12
  • ព័ត៌មាន
ឌីជេ ក្ដឹប អត់​​ទាន់​ច្បាស់​​រឿង​ដៃ​គូ​ថ្មី!