• 2021-04-02 02:57:06
  • ព័ត៌មាន

ស្រណោះ ឌីជ ក្ដិប ចេញ​មុខ​មក​និយាយ​ទាំង​ហត់​ខ្លាំង ឯ​សំឡេង​ខ្សាវ​ៗ​ស្ដាប់​មិន​ចង់​លឺ

  • 2021-04-02 02:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​នេះ គេ​បាន​ឃើញ​វីដេអូ​ខ្លី​មួយ​របស់​ឌីជេ ក្ដិប ចេញ​មុខ​តាម​រយៈ​វីដេអូ​ខ្លី​មួយ មក​ប្រាប់​រឿងរ៉ាវ​អំពី​អាការ​របស់​ខ្លួន ក្រោយ​សង្ស័យ​រង​ការ​ធ្វើ​ទុក្ខ​របស់​កូវីដ១៩ ស្រប​ពេល​ដែល​គេ​ឃើញ​ថា ឌីជេ​មាឌ​ល្អិត​រូប​នេះ មាន​អាការ​ហត់​ខ្លាំង និង​និយាយ​ខ្សាវ​ស្ទើរ​ស្ដាប់​មិន​លឺ។

នៅ​ប៉ុន្មាន​ថ្ងៃ​មុន មាន​លេច​ព័ត៌មាន​ថា ឌីជេ ក្ដិប ដែល​មាន​ឈ្មោះ​ពិត​ថា ចាន់ សំណាង បាន​ជិះ​រថយន្តផ្ទាល់ខ្លួនចូលមកដល់ក្នុងក្រុងសៀមរាប កាល​ពីថ្ងៃទី ១៨ ខែមីនាឆ្នាំ២០២១កន្លងទៅ ដោយស្នាក់នៅផ្ទះបងប្អូននៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប។ លុះ​នៅ​ថ្ងៃ​ទី ២៨ នាយ​បាន​ចេញ​អាការ ក្អក ហត់ និង​អស់​កម្លាំង ហើយ​លោក​បាន​ជិះ​ម៉ូតូ​កង់បី ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀម ជាមួយ​ការ​សង្ស័យ​អំពី​មេរោគ​កូវីដ១៩។

ប៉ុន្តែ​ចាប់​ពី​ពេល​នោះ​មក ឌីជេ ក្ដិប បាន​បាត់​ដំណឹង​ឈឹង ដោយ​ទើប​តែ​ព្រឹក​នេះ គេ​បាន​ឃើញ​នាយ បាន​ចេញ​មុខ​តាម​រយៈ​វីដេអូ​ខ្លី​មួយ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។ ពាក់​អាវ​លឿង ទឹក​មុខ​ស្លេកស្លាំង និង​មាន​បំពាក់​ឧបករណ៍​ខ្នាត​តូច​ជំនួយ​ដង្ហើម​ផង ក្ដិប បាន​បញ្ជាក់​ប្រាប់​ប្រិយមិត្ត​របស់​ខ្លួន​ថា នៅ​ពេល​នេះ ខ្លួន​មិន​ទាន់​រក​ឃើញ​មេរោគ​កូវីដ​នៅ​ក្នុង​ខ្លួន​នៅ​ឡើយ​ទេ។ លោក​ថ្លែង​ថា "ខ្ញុំ​អត់​ទាន់​មាន​កូវីដ​ទេ​បង​ប្អូន យក​សំណាក​២​ដង​ហើយ អត់​ទាន់​មាន​កូវីដ​ទេ គ្រាន់​តែ​សុខភាព​ខ្ញុំ​ហ្នឹង រលាក​សួត​មិន​ដឹង អី​ដឹង ខ្ញុំ​មិន​ទាន់​ដឹង​ទេ អរគុណ​សម្រាប់​ការ​បារម្ភ"។

លោក ចាន់ សំណាង ចេញ​មក​បញ្ជាក់​ប្រាប់​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​ត្រឹម​ប៉ុន្មាន​ម៉ាត់​ក៏​លា​ទៅ​វិញ។ លោក​ថា ពេល​នេះ លោក​ហត់​ខ្លាំង ពិបាក​និយាយ​ណាស់ ដូច្នេះ​ហើយ​ទើប​លោក​មិន​អាច​និយាយ​បាន​ច្រើន ឬ​វែង​ទេ។ បច្ចុប្បន្ន ឌីជេ ក្ដិប បាន និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប ក្រោម​ការ​ជួយ​ព្យាបាល​ដោយ​ក្រុម​គ្រូ​ពេទ្យ​នៅ​ទី​នោះ នាយ នឹង​ត្រូវ​យក​សំណាក​លើក​ទី​៣​ទៀត ដើម្បី​ប្រាកដ​ថា លោក​មាន ឬ​មិន​មាន​កូវីដ១៩​នៅ​ក្នុង​ខ្លួន៕

អត្ថបទ៖ ទារិកា

មតិយោបល់