/5b056f8a0dfca_1527082860_medium.jpg)
- ពុធ, 23 ឧសភា 2018 14:11
- ព័ត៌មាន
យ៉ាស់! តារាទាំង៣គូ នេះ កំពុងមានព័ត៌មានខ្សឹបខ្សៀវថា សេពគប់គ្នាស្ងាត់ៗលើសពីមិត្ត
- ពុធ, 23 ឧសភា 2018 14:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉ាស់! តារាទាំង៣គូ នេះ កំពុងមានព័ត៌មានខ្សឹបខ្សៀវថា សេពគប់គ្នាស្ងាត់ៗលើសពីមិត្ត
ចន្លោះមិនឃើញ
ក្នុងបណ្ដាអ្នកសិល្បៈជាច្រើន មានតារា៣គូដែលកំពុងល្បីថា ពួកគេកំពុងសេពគប់គ្នាលើសពីមិត្ត។ ចង់ដឹងថា មានតារាចម្រៀង តារាសម្ដែងណាខ្លះ? តោះ! តាមដានទាំងអស់គ្នា!
១. តារាចម្រៀង G-Dragon និងតារាចម្រៀង Lee Joo Yeon
ទោះជាតារាចម្រៀងមួយគូនេះ មិនទាន់ចេញប្រកាសជាផ្លូវការថា ជាគូស្នេហ៍យ៉ាងណាក៏ដោយ ក៏រូបភាពបែកធ្លាយជាច្រើនរបស់តារាមួយគូនេះ អាចឲ្យអ្នកគាំទ្រកាត់យល់ដែរ ថាពួកគេលើសពីមិត្តធម្មតា។
ជាក់ស្ដែង មានម្ដងនោះ ឡានរបស់តារាស្រី Lee Joo Yeon បានឈប់មុខផ្ទះរបស់តារាចម្រៀង G-Dragon ។ បន្តិចក្រោយពីភាគីខាងស្រីចេញពីឡាន ភាគីខាងប្រុសក៏យកឡាននោះ ហើយបើកចេញបាត់។
រឹតតែច្បាស់ នៅប្រលានយន្តហោះ បុរសដែលឈរនៅកៀកតារាស្រី Lee Joo Yeon ហើយចាំការពារនាងគឺជាតារាប្រុស G-Dragon ។
ម្យ៉ាងទៀត តារាចម្រៀង Lee Joo Yeon ក៏ធ្លាប់ត្រូវបានគេឃើញឈប់តាក់ស៊ីនៅមុខផ្ទះវិឡារបស់ G-Dragon នៅឯកោះជេជូ។
រឹតតែគួរឲ្យចាប់អារម្មណ៍ សូម្បីការចែកចាយរូបភាពនៅលើបណ្ដាញសង្គម ក៏មានលក្ខណៈជាគូស្នេហ៍ដែរ។
ជាតួយ៉ាង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ តារាចម្រៀង Lee Joo Yeon បានចែកចាយរូបភាពចង្កៀងនៅកោះជេជួ ដែលពិតជាត្រូវគ្នានឹងគំនូររបស់ភាគីប្រុស G-Dragon បានចែកចាយដែរ។
២. តារាសម្ដែង Gong Yoo និងតារាសម្ដែង Jung Yoo Mi
ក្រោយពីបញ្ចប់ការងារថតជាមួយគ្នាក្នុងរឿង Silenced និង Train to Busan តារាសម្ដែងមួយគូ ក៏ចាប់ផ្ដើមជិតស្និទ្អនឹងគ្នាខ្លាំងឡើង។
ជាក់ស្ដែង មានការបែកធ្លាយរូបភាពរបស់តារាទាំងពីរ ញ៉ាំអាហារពេលល្ងាចជាមួយគ្នា និងអង្គុយជិតគ្នាជាដើម។
រឹតតែពិសេស រាល់កិច្ចសម្ភាសន៍ តារាសម្ដែង Gong Yoo តែងនិយាយល្អៗពីតារាស្រី Jung Yoo Mi ជានិច្ច។
៣. តារាចម្រៀង Dongjun (ZE:A) និងតារាសម្ដែង Go Sung Hee
តារាមួយគូ ត្រូវបានគេសង្ស័យថា ជាគូស្នេហ៍ពិតប្រាកដ ក្រោយពីអ្នកទាំងពីរបង្ហាញខ្លួនក្នុងកម្មវិធី Master Key ដែលក្នុងកម្មវិធីនេះ តារាប្រុសស្រីមួយគូនេះ បានកាន់ដៃគ្នាយ៉ាងស្និទ្ធ ហើយសប្បាយរីករាយជាខ្លាំង៕