• 2018-05-24 09:33:30
  • ព័ត៌មាន

បទ​ថ្មី​ពូ​ឃ្លាំង ​អត្ថន័យឡើងអេម តែ​ត្រូវ​មហាជនរិះ​គន់​ចំ​ៗ​រឿង​យក​ល្ខោន​ខោលថៃធ្វើ​​ផ្ទៃ Background

  • 2018-05-24 09:33:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​របស់​ពូ​ឃ្លាំង​ មាន​ចំណង​ជើង​ថា "​វា​មិន​អាច​ទេ"​ ត្រូវ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មិន​សប្បាយ​ចិត្ត ហើយ​​​រិះ​គន់​រឿង​យក​ល្ខោន​ខោលថៃ​មក​ធ្វើ​ផ្ទៃ​រូប​ភាព​ខាង​ក្រោយ (Background)។

​បទ​ចម្រៀង​ថ្មី​ដែល​ទើប​ចេញ​ជា Audio ក្តៅ​ថ្មីៗ ​មាន​រូបតួ​អង្គ​យក្ស​២​ជា​ផ្ទៃ​ Background ត្រូវ​អ្នក​គាំទ្រ​រិះ​គន់​ថា "ម្ដេច​យក​ល្ខោន​ខោលថៃ​មក​ធ្វើ​ជា​ផ្ទៃ​ខាង​ក្រោយ​ទៅ​វិញ​?​” និង​ថែម​ទាំង​សំណូម​ពរ​ឲ្យ​ប្តូរ​រូប​នោះ​ចេញ​ទៀត​ផង ដោយ​សម្អាង​ថា​ជា​ល្ខោន​ខោលថៃ​​​ មិន​មែន​រូប​ល្ខោន​ខោល​ខ្មែរ​​នោះ​ទេ ។

ឆ្លើយ​​តប​នឹង​មតិ​រិះ​គន់​ ពូ​ឃ្លាំង​ បាន​សុំ​ទោស​ពុក​ម៉ែ​បង​ប្អូន​ចំពោះ​កំហុស​ឆ្គង​ដោយ​អចេតនា​នេះ។ លោក​និយាយ​ថា ​ដំបូង​ឡើយ​លោក​មិន​បាន​ដឹង​ថា​នេះ​ជា​ល្ខោន​របស់​ថៃ​នោះ​ទេ។ ក្រោយ​មាន​ការ​រិះ​គន់​​ផ្ទុះ​ឡើង លោក​រួម​ទាំង​ក្រុម​ការងារ​សម្រេច​មតិ​គ្នា​ថា​ត្រូវ​តែ​កែ​តម្រូវ។

តារា​ចម្រៀង​បាន​រៀប​ការ​ជាមួយ​កូន​ស្រី​អ្នក​ជំនួញ​នៅខេត្តព្រះសីហនុប្រាប់​ថា៖ “​ខាង​ផ្ទៃ Background បង​បាន​ឲ្យ​ខាង​គេ​ជួយ​ធ្វើ​រូប​ឲ្យ ហើយ​មិន​ដឹង​ថា​មាន​កំហុស​នោះ​ទេ។ បទ​ចម្រៀង​កូនខ្មែរ​ជា​អ្នក​ច្រៀង​ ដូច្នេះ​មិន​អាច​យក​រូប​ថៃ​មក​ដាក់​បាន​ទេ"។

​​​​​​បទ"វា​មិន​អាច​ទេ​" ​និពន្ធ​ទំនុក​ច្រៀង​ដោយ​ពូ​ឃ្លាំង​ផ្ទាល់ និង​និពន្ធ​ទំនុក​ភ្លេង​ដោយ HELIUM ​។ បទ​នេះ​មាន​ចង្វាក់ភ្លេង និងអត្ថន័យ​ប្លែក​ពី​បទ​សព្វ​មួយ​ដង​របស់​លោក​ ដោយ​រៀប​រាប់​ពី​សង្គម​រស់​នៅ​របស់​មនុស្ស​បច្ចុប្បន្ន ដែល​ចង់​ដាស់​តឿន​ឲ្យ​គ្រប់​គ្នា​ប្រឹង​រស់​ដោយ​ខ្លួន​ឯង កុំ​គិត​ថា​វា​មិន​អាច​ទេ៕​​​​​​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទថ្មី