• 2018-05-28 02:58:24
  • ព័ត៌មាន

ល្ខោននិយាយរឿង "ថៅកែចិត្តចោរ" អ្នកមកទស្សនាភ្លូកទឹកភ្លូកដី រកកន្លែងអង្គុយគ្មាន

  • 2018-05-28 02:58:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមសិល្បៈ សកម្មភាពសិល្បៈខ្មែរ ដឹកនាំដោយលោក សួង សុភ័ក្រ បង្កើតភាពអស្ចារ្យសម្រាប់សិល្បៈខ្មែរ ដោយបណ្តាលឱ្យមានអ្នកគាំទ្រភ្លុកទឹកភ្លុកដី មកទស្សនាពេញអគារវប្បធម៌ សហប្រតិបត្តការ កម្ពុជា កូរ៉េ CKCC។

លោក សួង សុភ័ក្រ ស្ថាបនិកក្រុមសិល្បៈ សកម្មភាពសិល្បៈខ្មែរ

ក្នុងកម្មវិធីរម្លឹកស្នាដៃសិល្បៈល្ខោននិយាយនេះបាន លោក សួង សុភ័ក្រ បង្ហាញថាសំបុត្រចូលរួមទស្សនាត្រូវបានអស់មុនថ្ងៃកំណត់ ហើយក៏ទទួលបានការគាំទ្រពីយុវជនខ្មែរភាពច្រើន គួរជាទីមោទន។ ផ្ទាំងទស្សនីយភាព រឿង "ថៅកែចិត្តចោរ" មិនបានធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រខកបំណងឡើង ដោយមានការទះដៃអបអរ ហ៊ោកញ្ជ្រាវ គ្រប់ឆាកមួយៗ ដោយសារការសម្តែង និងសាច់​រឿងចាក់ដោត ជក់ចិត្ត។ សម្រាប់ ល្ខោននិយាយនេះ មានការហ្វឹកហាក់សម្តែងអស់ជាច្រើនខែ។

ឆាករឿង «ថៅកែចិត្តចោរ»

ទម្រង់សិល្បៈល្ខោននិយាយនេះសព្វថ្ងៃមានសិស្ស និងយុវជនរៀនសូត្រពី​វាមិន​ដល់ ២០ នាក់ទេ បើសិនណាមិនមានអ្នកបន្តវេន ឬគាំទ្រទម្រង់ល្ខោននិយាយដ៏មានសក្តានុពល​របស់ខ្មែរ​មួយនេះអាចនឹងត្រូវបាត់បង់មិនខាន នេះបើតាមការបញ្ជាក់របស់​ លោក សួង សុភ័ក្រ។ លោក បន្តទៀតថា ក្រោយប្រិយមិត្តបានទស្សនាផ្ទាំងទស្សនីយភាពដ៏កម្រ​មួយ​នេះហើយ សង្ឃឹមថា មានការគាំទ្រ និងមានយុវវ័យចង់រៀនសូត្របន្ត ដើម្បីចូលរួមថែរក្សា ការពារទម្រង់សិល្បៈមួយនេះ។

ក្រុមសម្តែង

ល្ខោននិយាយ "ថៅកែចិត្តចោរ" និពន្ធរួមគ្នាដោយ លោក ពៅ យូឡេង និងលោក អ៊ុំ ឈឺន ឆ្នាំ១៩៥៦ និយាយពីភាពអយុតិ្តធម៌ ដែលថៅកែម្នាក់ចិត្តជាចោរ ជះលុយលើអ្នកបម្រើរបស់ខ្លួន ដើម្បីទៅបង្កបញ្ហាដល់គូប្រកួតផ្នែកជំនួញឡានរបស់ខ្លួន រហូតសម្លាប់មនុស្សគ្មានកំហុស៣នាក់។ រឿងរ៉ាវកើតឡើង ត្រូវបានប៉ូលិស ដែលក្នុងរឿង ហៅថា តម្រួត ឬគិញ តាមចាប់ ពូហំ ដែលជាជនបង្ករហេតុ។ ធាតុពិត ពូ ហំ ធ្វើនេះដើម្បីតែលុយ ១០​ ០០០ រៀល ដែលថៅកែឡានចិត្តចោរនោះ សន្យាថាឱ្យ ដើម្បីយកទៅឱ្យប្រពន្ធដែលមានជំងឺឈឺធ្ងន់។ ក៏បុន្តែថៅកែនោះក៏​បដិសេធមិនទទួលខុសត្រូវ ទោះបីជាគ្រប់គ្នា ដែលជាកូនចៅបានដឹងការពិត រហូតដល់នគរបាលតាមទាន់ និងមានការឆ្លើយបំភ្លឺពីកម្មករក៏ដោយ ក៏ ពូហំ នៅតែត្រូវជាប់ពិរុទ្ធ។

ខាងក្រោមនេះជារូបភាពនៃការចូលរួមទស្សនាល្ខោននិយាយរឿង "ថៅកែចិត្តចោរ" ៖

តួថៅកែ ចិត្តចោរ

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទថ្មី