- 2018-06-03 04:59:45
- ព័ត៌មាន
តារាណាខ្លះ ទទួលរងរឿងអាស្រូវថាមានអត្តចរិតពិត ខុសស្រឡះពីអត្តចរិតបង្ហាញមុខអ្នកគាំទ្រ?
- 2018-06-03 04:59:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាណាខ្លះ ទទួលរងរឿងអាស្រូវថាមានអត្តចរិតពិត ខុសស្រឡះពីអត្តចរិតបង្ហាញមុខអ្នកគាំទ្រ?
ចន្លោះមិនឃើញ
ក្នុងនាមជាមនុស្សដែលមានការទទួលស្គាល់ពីសំណាក់មហាជនទូទៅ តារាល្បីៗតែងតែរៀបចំអត្តចរិតរបស់ពួកគេឲ្យបានល្អ ស្មោះត្រង់ ទន់ភ្លន់ដូចជាទេពធីតាដូច្នោះដែរ។ ប៉ុន្តែ ការពិត អត្តចរិតពីធម្មជាតិ ទោះបីជាខំប្រឹងប្រែងបិទបាំងយ៉ាងណា ក៏នៅតែលេចធ្លោយម្ដងម្កាលដែរ។
១. តារាចម្រៀង Ariana Grande
តារាចម្រៀង សំឡេងពីរោះរូបនេះ ត្រូវបានឲ្យដឹងថាមានបុគ្គលិកលក្ខណៈមិនល្អដូចដែលនាងបានបង្ហាញជាសាធារណៈនោះទេ។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៤ មានព័ត៌មានមួយបានបញ្ជាក់ថា តារាចម្រៀងស្រីរូបនេះបានធ្វើឲ្យគ្រូបង្វឹករបស់នាងបានលាលែងឈប់ ព្រោះអត្តចរិតមិនល្អរបស់នាង។
តារាចម្រៀង Ariana Grande ថែមទាំងបានធ្វើឲ្យអ្នកគាំទ្ររបស់នាងម្នាក់មានការឈឺចាប់ នៅពេលដែលនាងត្រូវបានគេចាប់បានថានិយាយជូនពរអ្នកគាំទ្ររូបនោះឲ្យឆាប់ស្លាប់ ក្រោយធ្វើកិច្ចសម្ភាសន៍មួយជាមួយប៉ុស្តិ៍វិទ្យុ។
ចំណែកព័ត៌មានអាស្រូវមួយទៀត គឺតារាស្រីរូបនេះត្រូវបានគេរិះគន់ធ្ងន់ៗថា នាងជាមនុស្សគ្មានទំនួលខុសត្រូវ ខណៈនៅពេលមួយ នាងបានលិទ្ធនំដូណាត់ក្នុងហាងមួយ ប៉ុន្តែនាងមិនបានទិញនោះទេ។
២. តារាសម្ដែង Angelina Jolie
តារាសម្ដែង Angelina Jolie បានចំណាយពេលរបស់នាងជាច្រើនទៅលើកម្មវិធីសប្បុរសធម៌។ ប៉ុន្តែការពិតរបស់តារាស្រីរូបនេះ នៅពេលដែលនាងចង់ឈ្នះអ្វីមួយនោះ នាងគឺត្រូវតែតស៊ូធ្វើឲ្យបាន។ ជាក់ស្ដែង ដូចជាការចែកផ្លូវគ្នារវាងតារាសម្ដែង Brad Pitt និង Jennifer Aniston គឺមានពាក្យចចាមអារ៉ាមថា តារាសម្ដែង Angelina គឺជាមនុស្សទី៣ក្នុងការបែកបាក់គ្នានោះ។
ការបែកបាក់របស់ស្វាមីនាងគឺមិនទាន់គ្រប់គ្រាន់នោះទេ តារាសម្ដែងរូបនេះក៏ធ្លាប់រោយអំបិលបន្ថែមលើមុខរបួសរបស់តារាសម្ដែង Jennifer ផងដែរ។ នៅពេលមួយ តារាសម្ដែង Angelina បានកក់បន្ទប់សណ្ឋាគារមួយដើម្បីស្នាក់នៅជាមួយតារាសម្ដែង Brad Pitt។ ហើយបន្ទប់ដែលបានកក់នោះដែរ គឺធ្លាប់ជាបន្ទប់មួយដែលចាត់ទុកជាផ្ទះទី២របស់តារាសម្ដែង Jennifer។ បើតាមប្រភពមួយបានឲ្យដឹងថា លោកស្រី Angelina មិនចូលចិត្តបន្ទប់នោះទេ ប៉ុន្តែនាងជួលវាក្នុងបំណងឌឺដង តារាសម្ដែង Jennifer តែប៉ុណ្ណោះ។
៣. តារាចម្រៀង Beyonce
តារាចម្រៀង Beyonce គឺជាតារាល្បីមួយរូបប្រចាំសហរដ្ឋអាមេរិក និងថែមទាំងមានអ្នកគាំទ្រច្រើនទៀតផង។ ទោះជាយ៉ាងណាក៏ដោយ អំឡុងពេលធ្វើដំណើរកម្សាន្តទៅប្រទេសអេហ្ស៊ីបក្នុងឆ្នាំ ២០០៩ តារាស្រីរូបនេះត្រូវបានហាមឃាត់មិនឲ្យចូលទស្សនាប្រាសាទ ពីរ៉ាមីត។
បើតាមអ្នកណែនាំដំណើរកម្សាន្តរបស់នាងបានឲ្យដឹងថា តារាចម្រៀង Beyonce បានមកដល់កន្លែងយឺតយ៉ាវ នៅពេលដែលដំណើរកម្សាន្តបានចាប់ផ្ដើមហើយនោះ។ មិនត្រឹមតែប៉ុណ្ណឹង នាងមិនបានសុំទោស ហើយថែមទាំងនិយាយ និងធ្វើមិនល្អដាក់អ្នកណែនាំរូបនោះទៀតផង។ អ្នកណែនាំរូបនោះ បានហៅនាងថា "មនុស្សឆ្កួត" និងហាមនាងមិនឲ្យចូលលេងប្រាសាទ ពីរ៉ាមីត។
៤. តារាចម្រៀង Taylor Swift
តារាចម្រៀង Taylor Swift គឺតែងតែជាតារាស្រីមួយរូបដែលមានអត្តចរិតរួសរាយមិនថា ចំពោះអ្នកគាំទ្ររបស់នាង រួមទាំងមិត្តភ័ក្ដិជិតស្និទ្ធ និងមិត្តរួមអាជីពរបស់នាងទៀតផង។ ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួល ក្រោយរឿងអាស្រូវពីអត្តចរិតពិតរបស់នាងត្រូវបានលើកយកមកជជែកនោះ។
តារាចម្រៀងរូបនេះ បានប្រកាសប្រាប់គ្រប់គ្នា នៅពេលដែលនាងអះអាងថា តារាចម្រៀង Kanye West បានប្រើប្រាស់រូបនាងក្នុងបទចម្រៀង "Famous" ដោយគ្មានការសុំអនុញ្ញាតពីនាង។ ប៉ុន្តែ តារាចម្រៀង Kanye West បានស្បថបញ្ជាក់ថាលោកពិតជាបានសុំការអនុញ្ញាតពីនាងពិតមែន។ រឿងរ៉ាវមួយនេះ ធ្វើឲ្យគ្រប់គ្នាមិនមានការជឿជាក់លើ Kanye West រហូតដល់តារាទូរទស្សន៍ Kim Kardashian បង្ហាញខ្សែអាត់ដែលបានថតទុកជាភស្តុតាងថាKanye West ពិតជាបានតេទៅសុំការអនុញ្ញាតពី Taylor Swift ពិតមែន។ ចាប់តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់នាងត្រូវបានធ្លាក់ចុះ និងគ្រប់គ្នាបានផ្ញើរូបសត្វពស់លើគណនី Instagram នាងគ្រប់គ្នា៕