• 2018-06-06 00:25:00
  • ព័ត៌មាន

ណូយ​ វ៉ាន់​ណេត ងាក​មក​ច្រៀង​ចម្រៀង​បែប​​ព្រះ​ធម៌​ ក្រោយ​បាត់​ទី​ផ្សា​រតាម​ផលិតកម្ម

  • 2018-06-06 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រោយ​បាត់​ទីផ្សារ​ចម្រៀង​ក្នុង​ផលិត​កម្ម​ តារា​ចម្រៀង​ជើង​ចាស់ លោក​ ណូយ​ វ៉ាន់​ណេត ងាក​មក​ច្រៀង​ចម្រៀង​បែប​ព្រះ​ធម៌​អប់​រំ​ចិត្ត​យុវជន​កុំ​ឲ្យ​ដើរ​ផ្លូវ​ខុស​ ដែល​ខាង​វត្ត​អារាម​បាន​រៀប​ចំ​វិញ។​​

​លោក​ បញ្ជាក់​ថាបើ​គិត​មក​ទល់​បច្ចុប្បន្ន គឺ​ពុំ​មាន​បទ​ថ្មី​ចេញ​តាម​ផលិត​កម្ម​ដូច​មុន​នោះ​ទេ ម្ល៉ោះ​ហើយ​​ខាង​វត្ត​អារាម​នានា​បាន​ទាក់​ទង​តារា​កើត​ឆ្នាំ​១៩៦៤​ រូប​នេះ​ ច្រៀង​ចម្រៀង​បែប​អប់​រំ​ផ្លូវ​ចិត្ត​​ដល់​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី​ ​​បាន​ប្រមាណ​១០​​បទ​ហើយ​។​ ​

ម្ចាស់​បទ​ "​ចំប៉ី​ព្រៃ​​នប់"​ រៀប​រាប់​ថា កាល​ពី​លោក​នៅ​ល្បី​ ​​តាម​ផលិត​កម្ម​យ៉ាង​​ហោច​ណាស់​ក្នុង​មួយ​ខែ ក៏​ចេញ​បទ​ថ្មី​ពី​១០ទៅ​១៥​បទ​ដែរ​។ ​តែ​ក្រោយ​មក ១ឆ្នាំ​ចេញ​បាន​២​បទ​ប៉ុណ្ណោះ គឺ​ខុស​គ្នា​ដូច​មេឃ​និង​ដី។ លុះ​បច្ចុប្បន្ន គឺ​មិន​មាន​ចេញ​បទ​ថ្មី​​តែ​ម្ដង​។

​បើ​ទោះ​គ្មាន​បទ​ចម្រៀង​ច្រៀង​តាម​ផលិត​កម្ម​ដូច​មុន​ក្ដី​ តារា​ចម្រៀង​និយម​ច្រៀង​ចង្វាក់​បែបប្រជាប្រិយ​​ ប្រាប់​ថា ចំពោះ​ប្រាក់​ចំណូល​វិញ គឺ​អាច​រក​បាន​ច្រើន​មិន​សូវ​ខុសគ្នា​ប៉ុន្មាន​ទេ ព្រោះ​ខាង​វត្ត​អារាម​បាន​ផ្ដល់​បទ​ចម្រៀង​បន្តបន្ទាប់​ដល់​លោក និង​ជួន​កាល​លោក​ត្រូវ​បាន​គេ​អញ្ជើញ​ចេញ​ច្រៀង ​Concert តាម​ខេត្ត។ ម្យ៉ាង​ទៀត ទំនេរ​ពី​ច្រៀង​ តារា​ជើង​ចាស់​រូប​នេះ​ឆ្លៀត​​ធ្វើ​ចម្ការ​​ដាំ​ស្វាយកែវ​រមៀត​ ដែល​លោក​ដាំ​នៅ​ខេត្ត​កំពង់ស្ពឺ​​​លើ​ផ្ទៃ​ដី​២៧​ហិក​តា៕

​​

អត្ថបទ៖ លឹម សុនា

មតិយោបល់