• 2015-05-20 21:14:51
  • Road Safety
ណូយ វ៉ាន់​ណេត វិល​ចូល​ហង្ស​មាស​វិញ​បាន​៤​បទ​បន្ទាប់​ពី​ស្ងាត់​អស់​៣​ឆ្នាំ​ ណូយ វ៉ាន់​ណេត វិល​ចូល​ហង្ស​មាស​វិញ​បាន​៤​បទ​បន្ទាប់​ពី​ស្ងាត់​អស់​៣​ឆ្...
  • 2015-05-20 21:14:51
  • Road Safety

​បន្ទាប់​ពី​បាត់​មុខ​៣​ឆ្នាំ តារា​ចម្រៀង​ជើង​ចាស់​ ណូយ វ៉ាន់​ណេត បាន​វិល​មក​កាន់​ហង្សមាស​វិញ ដោយ​ទទួល​បាន​ចំណង​ដៃ​បទ​ចម្រៀង​៤បទ​រួម​គ្នា​ជាមួយ​នឹង​អ្នកចម្រៀង​រួម​ដំបូល​ក្នុង​ផលិត​កម្ម​។   "បាទ​ខ្ញុំ​បាន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​វិញ​ហើយ​ក្នុង​នោះ​ខ្ញុំ​​ក៏​មាន​បទ​ចម្រៀង​៤បទ​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​ដែរ"។ ណូយ វ៉ាន់ណេត ប្រាប់​ក្នុង​ថ្ងៃ​ខួប​កំណើត​កូន​ស្រី អ៊ិត ស្រីពីន។ បទ​ទាំង​នោះ មាន​ដូច​ជា "វាសនា​បុប្ផា​ស្វាយ​រៀង" បទ "ក្រមុំ​ខ្មែរ​អង្គរ" ច្រៀង​ជា​មួយ ផន ស្រី​ខួច និង​បទ "អានិសង្ឃ​ពូន​ភ្នំ​ខ្សាច់" ច្រៀង​ជាមួយ ហ៊ឹម ស៊ីវន ជា​ដើម។     ត្រលប់​ទៅ​មួយ​រយៈកាល​មុន បើ​គិត​ទៅ​​៣​ឆ្នាំ​ហើយ​តារា​ចម្រៀង​ជើង​ចាស់ ណូយ វ៉ាន់ណេត បាន​ផ្អាក​វិស័យ​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម។ បើ​តាម​សាមី​ខ្លួន ដោយ​សារ​លោក​រវល់​នឹង​ជំនួញ​ក្រៅ​សិល្បៈ ​៖“ជា​ការ​ពិត​ដែល​រូប​ខ្ញុំ​បាន​ផ្អាក​ពី​សិល្បៈ​អស់​រយៈ​កាល៣​ឆ្នាំ​ហើយ​ដោយ​សារ​តែ​រូប​ខ្ញុំ​មាន​ការ​រវល់​ជាមួយ​នឹង​ការ​រកស៊ី​ផ្ទាល់​ខ្លួន​"។   ថ្វីត្បិត​តែ​មិន​បាន​ច្រៀង​ឲ្យ​ផលិត​កម្ម​ក្ដី ប៉ុន្តែ​លោក​ថា លោក​នៅ​តែ​ច្រៀង​តាម​បណ្ដា​ពិធី​រៀប​អាពាហ៍ពិពាហ៍​​ឬ​តាម​ពិធី​ជប់​លៀង​ផ្សេងៗ​​ជាដើម​រហូត​មក។ ក្រៅ​ពី​នេះ ការងារ​ផ្ទាល់​ខ្លួន​រវល់​ពេក​ស្ទើរ​តែ​ដក​ឃ្លា​មិន​បាន​ហើយ​នឹង​ច្រៀង​នៅ​តាម​កម្មវិធី​ផ្សេងៗ​ទៀត​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​មិន​ចង់​ចូល​ច្រៀង​នៅ​ក្នុង​ផលិតកម្ម បើ​ទោះ​ជា​មាន​ការ​កោះ​ហៅ​ក៏​ដោយ។   ​ម្ចាស់​បទ​ "សម្រស់​បុប្ផា​កំពង់ធំ​"​ រូប​នេះ​​បាន​បញ្ជាក់​ផង​ដែរ​ថា​៖"​ហេតុ​ផល​នោះ​គ្មាន​អី​ធំ​ដុំ​ទេ គឺ​ខ្ញុំ​មិន​ចង់ ប៉ុន្តែ​ដោយសារ​មាន​ការ​ទទូច​ពី​ប្រជា​ពលរដ្ឋ​ចង់​ស្ដាប់​នូវ​បទ​ចម្រៀង​របស់​ខ្ញុំ​ចេញ​​ថ្មី និង​មាន​លក់​នៅ​លើ​​ទីផ្សារ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ចូល​ច្រៀង​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​វិញ"។     ទាក់ទង​នឹង​មុខ​របរ​រកស៊ី​ផ្ទាល់​ខ្លួនវិញ លោក​ ណូយ វ៉ាន់ណេត បាន​បើក​ក្រុម​ហ៊ុន "ណួយ​ វ៉ាន់​ណេត ម៉ានី​ Co.​Ltd” កាលពីចុងឆ្នាំ២០០៩ ដោយ​ក្រុមហ៊ុន​បាន​ធ្វើ​ការ​ចែកចាយ​ឱសថ​បំប៉ន​សុខភាព​ដែល​បាន​នាំ​ចូល​មក​ពី​​ក្រៅ​ប្រទេស ​ក្នុង​នោះ​​លោក​ចំណាយ​ជិត​១០​ម៉ឺន​ដុល្លារ​មុន​នឹង​ឈាន​ទៅ​ដល់​ការ​ពង្រាយ​ចែកចាយ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​។   ​ណូយ វ៉ាន់ណេត តារា​ចម្រៀង​ស្ថិត​នៅ​គ្រប់​ស្រទាប់​មហាជន​រូប​នេះ ល្បីល្បាញ​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩០ មក​ម្ល៉េះ ពោល​គឺ​មុន​ពេល​លោក​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​ផលិតកម្ម​រស្មី​ហង្ស​មាស​ទៅ​ទៀត។ ក្នុង​រយៈ​កាល​នោះ លោក វ៉ាន់ណេត មាន​បទ​ចម្រៀង​ល្បី​ៗ​ជា​ច្រើន លោក​បាន​ច្រៀង​រួមគ្នា​ជាមួយ​អ្នកនាង ម៉េង កែវ​ពេជ្ជតា ហឹម ​ស៊ី​វន​ និង ​ទូច ​ស៊ុន​និច៕   អត្ថបទ៖ ទី​បំផុត ចន ច័ន្ទលក្ខិណា ព្រម​ទទួល​ស្គាល់​ចំណង​ស្នេហ៍​ជាមួយ​បុរស​ពោះ​ម៉ាយ   អត្ថបទ៖ ថា ម៉ា​លីដា