• សុក្រ, 3 មីនា 2023 04:43
  • ព័ត៌មាន

បច្ចុប្បន្នភាព៖ ណូយ វណ្ណេត បង្ហាញស្ថានភាពរបួសប្អូន និងរថយន្ដខូចខ្ទេចក្រោយជួបគ្រោះថ្នាក់ដ៏រន្ធត់

  • សុក្រ, 3 មីនា 2023 04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះបីជាមិនសូវមានឈ្មោះបោះសំឡេងខ្លាំងដូចបងប្រុស លោក ណូយ វណ្ណា ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក ណូយ វណ្ណេត នៅតែចាប់អាជីពចម្រៀងរហូតមកដល់បច្ចុប្បន្ន ដោយភាគច្រើនលោកច្រៀងនៅតាមហាង។ ជាអកុសល្យកាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ លោកបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នៅម្ដុំស្ពានអាកាសក្បាលថ្នល់ ខណៈលោកបើកឡានម៉ាក LEXUS330 ចេញពីច្រៀងនៅហាងមួយកន្លែង។

លោក ណូយ វណ្ណេត បានបញ្ជាក់ហេតុការណ៍នេះតាមរយៈSabay នៅថ្ងៃទី៣ ខែមីនា ថា តាមពិតទៅប្អូនប្រុសរបស់លោក គឺ ណូយ វណ្ណា ត្រូវរបួសជាច្រើនកន្លែង ប៉ុន្ដែមិនជាធ្ងន់ធ្ងរពេកនោះទេ ដោយបច្ចុប្បន្នលោកសម្រាកព្យាបាលរបួសកែងដៃ ខ្ទាំឆ្អឹងជំនី និងបែកមាត់ នៅផ្ទះដោយខ្លួនឯង។

លោក ណូយ វណ្ណេត៖ “ខ្ញុំអត់នៅក្នុងហេតុកាណ៍ហ្នឹងដែរ…តែវាប្រាប់ខ្ញុំថា ចេញពីចម្រៀង បើកឡើងមកដល់ស្ពានអាកាសក្បាលថ្នល់ហ្នឹង ស្រាប់តែមើលអត់ឃើញ វាដូចជាបាំងភ្នែកវាអាម៉េច ព្រោះភ្នែកវាហ្នឹងអន់ទាំងពីរវាដូរកែវទាំងពីរ ដល់អីចឹងក៏ប៉ះ(របងថ្មខណ្ឌចែកផ្លូវ)ខាងស្ដាំមួយចំហៀងទៅ។ តែឡាន ខូចខ្លាំងណាស់អូនអើយ…បើធ្វើអស់បីបួនពាន់ទៅ”។

ទាក់ទងករណីគ្រោះថ្នាក់នេះ ត្រូវបានមតិខ្លះលើកឡើងថា លោក ណូយ វណ្ណា អាចពិសាគ្រឿងស្រវឹងជ្រុល ហើយបើកបរទើបមានគ្រោះថ្នាក់ និងខ្លះលើកឡើងថាលោកទើបចេញពីកម្មវិធីហូបចុកក្នុងកម្មវិធី ទិវាវប្បធម៌ជាតិ ហើយបើកឡានតែម្នាក់ឯងទើបមានគ្រោះថ្នាក់។ ប៉ុន្ដែការលើកឡើងទាំងនេះ ត្រូវបានលោក ណូយ វណ្ណេត ច្រានចោល ហើយបញ្ជាក់យ៉ាងខ្លីថា ណូយ វណ្ណា មិនបានចូលរួមក្នុងកម្មវិធីទិវាវប្បធម៌ទេ គឺលោកទៅតែឯងប៉ុណ្ណោះ រីឯប្អូនប្រុសទៅច្រៀងនៅហាងផ្សេង។ ចំពោះមូលហេតុគ្រោះថ្នាក់នេះ អាចមកពីបញ្ហាភ្នែកច្រើនជាង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី