
- ពុធ, 1 កុម្ភៈ 2017 03:19
- ជីវិតតារា
ណូយ វ៉ាន់ណេត នាំកូនទៅសាងផ្នួសថ្ងៃនេះ
- ពុធ, 1 កុម្ភៈ 2017 03:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណូយ វ៉ាន់ណេត នាំកូនទៅសាងផ្នួសថ្ងៃនេះ
ចន្លោះមិនឃើញ
តារាចម្រៀងល្បីឈ្មោះលោក ណយ វ៉ាន់ណេត រួមជាកូនប្រុសម្នាក់ទៀត គឺលោក ណេត វ៉ាន់នាថ បានសម្រេចចិត្តសាងផ្នួសហើយនៅព្រឹកនេះ ក្នុងវត្ត គល់ទទឹង កោះក្របី។
ការសម្រេចចិត្តសាងផ្នួស របស់លោក ណយ វ៉ាន់ណេត នេះមិនដឹងថា តារាចម្រៀងរូបនេះ បួសរហូតឬ គ្រាន់តែមួយរយៈឡើយ ប៉ុន្តែតាមការឲ្យដឹងពីអ្នកស្រី សោម ធី ដែលជាភរិយា គឺចង់ឲ្យស្វាមីបួសរហូត ត្បិតអីចង់សាងបុណ្យកុសលឲ្យបានច្រើន ព្រោះលោកមានវ័យកាន់តែចាស់ហើយ។
តែយ៉ាងណាមិនដឹងថា ណូយ វ៉ាន់ណេត អាចធ្វើបានដូចការចង់បានរបស់ភរិយានៅឡើយទេ ចំណែកកូនប្រុសរបស់លោក អាចនឹងសឹកឆាប់ៗនេះវិញ ព្រោះត្រូវត្រឡប់មកចូលធ្វើការវិញ៕