• 2016-06-06 19:10:14
  • ជីវិតតារា
ហេង ពិទូ, សាន ផានិត និង ហ្សូណូ ត្រៀម​ឈរ​លក់​កន្សែង​រក​ថវិកា​ជួយ​គ្រូ​ល្ខោន​ស្បែក​ធំ ម៉ាន់ កុសល ហេង ពិទូ, សាន ផានិត និង ហ្សូណូ ត្រៀម​ឈរ​លក់​កន្សែង​រក​ថវិកា​ជួយ​គ្រូ​ល...
  • 2016-06-06 19:10:14
  • ជីវិតតារា

តារា​ចម្រៀង ហេង ពិទូ, សាន ផានិត និង ហ្សូណូ ត្រៀម​ឈរ​លក់​កន្សែង និង​ផលិតផល​នានា​របស់​ក្រុម​នគររាជ ដើម្បី​ស្វែង​រក​ថវិកា​ជួយ​លោក​គ្រូ​ល្ខោន​ស្បែក​ធំ ម៉ាន់ កុសល នៅ​ថ្ងៃ​ស្អែក​នេះ។     បើ​តាម​អ្នក​និពន្ធ កែវ សាស្ត្រា តំណាង​ឱ្យ​ក្រុម​នេះ​បាន​និយាយ​ថា ពួក​គេ​ត្រៀម​ធ្វើ​សកម្មភាព​លក់​កន្សែង និង​ផលិតផល​នានា​នៅ​ក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ជាមួយ​ក្រុម ឆាយនីស តៃប៉ិ។   “ដោយ​សារ​ពួក​យើង​ក្ដុកក្ដួល នៅ​ពេល​ដែល​ឭ​ថា អ្នក​ស្រលាញ់​អភិរក្ស​សិល្បៈ​ខ្មែរ​ម្នាក់ ធ្លាក់​ខ្លួន​ឈឺ​រក​តែ​លុយ​ទិញ​ថ្នាំ​ពេទ្យ​មិន​បាន "។ លោក កែវ សាស្ត្រា ថ្លែង​មក​កាន់ Sabay។   អ្នក​និពន្ធ​រូប​នេះ​បន្ត​ថា ដោយ​ស្នើ​ឱ្យ​សប្បុរសជន​ជួយ​ទិញ​ផលិតផល ដែល​ពួក​គេ​បាន​តាំង​លក់ នោះ​ក៏​មាន​ន័យ​ថា បាន​ចូលរួម​ជួយ​លោក​គ្រូ ម៉ាន់ កុសល ឱ្យ​លោក​មាន​ឱកាស​អាច​បន្ត​អភិរក្ស​ល្ខោន​ស្រមោល​ស្បែក​ធំ​ដូច​គ្នា ​ព្រោះ​បច្ចុប្បន្ន​គ្រូ​ស្បែក​ធំ​រូប​នេះ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ និង​ខ្វះ​ខាត​ថវិកា​យ៉ាង​ខ្លាំង សូម្បី​ជួល​កន្លែង​គេ​ដាក់​សម្ភារៈ​ល្ខោន​ស្បែក​ធំ​ក៏​មិន​មាន​ផង៕   អត្ថបទ៖ សំ ជំនាញ

  • 2016-06-06 17:24:28
  • ព័ត៌មាន
Laura Mam៖ "​​ប្រើ​ឈ្មោះ​ខ្ញុំ ដើម្បី​ជួយ​ខ្មែរ ខ្ញុំ​នឹង​ប្រើ" Laura Mam៖ "​​ប្រើ​ឈ្មោះ​ខ្ញុំ ដើម្បី​ជួយ​ខ្មែរ ខ្ញុំ​នឹង​ប្រើ"
  • 2016-06-06 17:24:28
  • ព័ត៌មាន

ឆ្លើយ​តប​នឹង​សំណួរ​ថា​តើ Laura Mam នឹង​ទៅ​អាមេរិក​វិញ​ទេ? Laura Mam ថា ​នាង​មិន​ទៅ​វិញ​ឡើយ ហើយ​បាន​​សម្ដែង​ក្ដី​​រីករាយក្នុង​ការ​រស់នៅ​នៅកម្ពុជា និង​​ប្រើ​ឈ្មោះ​របស់នាង ជួយ​​​ដល់​យុវជន វិស័យ​អប់រំ និង​សិល្បៈ​ក្នុង​ប្រទេស​កំពុង​​អភិវឌ្ឍន៍មួយ​នេះ។   នាង​ថ្លែង​​ថា៖ “ខ្ញុំ​អត់​ទៅ​វិញ​ទេ ខ្ញុំ​ស្រលាញ់​ស្រុកខ្មែរ​ពេក ដូច្នេះ​ខ្ញុំ​អត់​ទៅ​វិញ​ទេ! ...សម្រាប់​​ខ្ញុំ​ ខ្ញុំ​នៅ​ស្រុក​ខ្មែរ​រហូត​ហ្នឹង ខ្ញុំ​ចង់​ជួយ​ខាង​អ្វី​ក៏​បាន ពេល​ជួយ​វិស័យ​អប់រំ អូខេ! ពេល​​ជួយ​យុវជន ខ្ញុំ​នឹង​ចូលរួម"។     ពេល​បាន​ក្លាយ​ជា​តារា​ចម្រៀង Laura Mam ចូលចិត្ត​ចូលរួម​ជាមួយ​អង្គការ ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា ដូចជា ​វិស័យ​អប់រំ និង​យុវជន​ជាដើម។ មិន​តែ​ប៉ុណ្ណោះ តារា​កូនកាត់​ខ្មែរអាមេរិក​ម្នាក់​នេះ បង្ហើប​​ថា នាងក៏​​គ្រោង​ជួយអ្នក​សិល្បៈ​​​មាន​ទេពកោសល្យ ដែល​​ពួកគេ​គ្មាន​​ឱកាស​បង្ហាញ​សមត្ថភាព។   “ខ្ញុំ​ឃើញ​​ថា យុវជន​​យើង​មាន​ទេពកោសល្យ​ខ្លាំង ប៉ុន្តែ​ខ្វះ​ឧកាស។ ដូច្នេះ​សម្រាប់​​ខ្ញុំ ដោយសារ​ខ្ញុំ​បាន​ជោគជ័យ​​តិចតួច​នៅ​ស្រុក​ខ្មែរ ហើយ Sponsor ​ច្រើន ក៏​ស្គាល់​ឈ្មោះ​ខ្ញុំ​ដែរ ពេល​​ប្រើ​ឈ្មោះ​ខ្ញុំ ដើម្បី​ជួយ​ខ្មែរ ខ្ញុំ​នឹង​ប្រើ ចា៎!"។ នាង​បន្ថែម។   ឆ្នាំ​នេះ Laura Mam ត្រូវ​បាន​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ PSE តែង​តាំង​ជា​ទូត​សុច្ឆន្ទៈ នៃ​គម្រោង Mission Muoy Roy  ដែល​ជា​គម្រោង​​ប្រមូល​ថវិកា ​១០០រៀល រយៈពេល​ ១០០ថ្ងៃ ដើម្បី​ជួយ​គាំទ្រ​ឱ្យ​កុមារ​អាយុ​ចាប់​ពី ១០-១៤ ឆ្នាំ​ត្រឡប់​ចូល​រៀន​វិញ។ គម្រោង​នេះ​ជួយ​លើ​ការ​ចំណាយ​អាហារូបត្ថម្ភ សកម្មភាព ការ​ថែទាំ​សុខភាព ការ​ថែទាំ​សាលារៀន ការ​គាំទ្រ​សង្គម និង​អង្ករ​សម្រាប់​គ្រួសារ​របស់​ពួកគេ​ផង​ដែរ៕     ចុចអាន៖ ឡូរ៉ា ម៉ម បង្កើត​កម្មវិធី​លើក​ស្ទួយ​ការ​តែង​និពន្ធបទ​ចម្រៀង ចុចអាន៖ ឡូរ៉ា​ ម៉ម ចំណាយ​ពេល​រៀន​ខ្មែរ ៤​ឆ្នាំ​នៅ កាលីហ្វ័រញ៉ា អត្ថបទ៖ អ៊ុំ សុភក្តិ

  • 2016-05-09 17:29:08
  • ព័ត៌មាន
ស្ត្រី​ស្អាត Virginia Prak កូន​ខ្មែរ​សញ្ជាតិ​អាមេរិក រាំ​របាំ​ជូនពរ​ មិន​ចាញ់​អ្នក​រាំ​​អាជីព ស្ត្រី​ស្អាត Virginia Prak កូន​ខ្មែរ​សញ្ជាតិ​អាមេរិក រាំ​របាំ​ជូនពរ​ ម...
  • 2016-05-09 17:29:08
  • ព័ត៌មាន

បវរ​កញ្ញា Miss Global 2015 ចំនួន៣នាក់ ដែល​មាន​ម្នាក់​ឈ្មោះVirginia Prak​ ជា​កូន​ខ្មែរ​សញ្ជាតិ​អាមេរិក បាន​មក​ចូល​រួម​តន្ត្រី​សប្បុរស​ធម៌​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​នោះ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង នៅ​សាល​មហោស្រព​ចតុមុខ ពេល​ដែល​ឃើញ​​កូន​ខ្មែរ​រូប​នេះ​ រាំ​របាំ​ជូនពរ​បាន​ល្អ​ មិន​ចាញ់​អ្នក​រាំ​​អាជីព។     ពិធី​ករ​ ពិធី​ការិនី​បាន​ប្រកាស​ថា ក្រុម​​ដែល​រាំ​របាំ​ជូនពរ​​បើក​ក្បាលដំបូង​ដែល​មាន​សមាជិក​៦នាក់​នោះ មាន​ម្នាក់​ជា​កូន​ខ្មែរ​សញ្ជាតិ​អាមេរិក ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​អញ្ជើញ​​​មក​ទស្សនា​ភ្ញាក់​ផ្អើល ព្រោះ​ក្រុម​អ្នក​រាំ​របាំ​នេះ រាំ​បាន​ល្អ​​ដូច​ជា​អ្នក​រាំង​អាជីព​តែ​ម្ដង។ Virginia Prak ដែល​អាច​និយាយ​ខ្មែរ​បាន​តិចៗ ​បាន​ប្រាប់​ថា នាង​មាន​ចិត្ត​ស្រលាញ់​​របាំ​ប្រពៃណី​ខ្មែរ​តាំង​ពី​ខ្លួន​ដឹង​ក្ដី ដូច្នេះ​ហើយ​ ក៏​បាន​រៀន​​រាំ​របាំ​បាន​ចេះ​ចាំ​មួយ​ចំនួន។   Miss Global 2015 ទាំង​​៣នាក់​ចូល​រួម​ការ​ប្រគំតន្ត្រី​សប្បុរសធម៌​យប់​មិញ​នេះ មាន​កញ្ញា Jessica Peart, Virginia Prak, Lorna Murphy , ហើយ​ពួក​គេ​​ នឹង​ទៅ​​ទស្សនា​ប្រាសាទ​អង្គរ​វត្ត ក្នុង​ថ្ងៃ​នេះ៕     ការ​ប្រគំតន្ត្រី​សប្បុរសធម៌​យប់​មិញ​នេះ មាន​ថ្នាក់​ដឹក​នាំ​​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​បាន​ចូល​រួម  ដោយ​​បាន​ឧបត្ថម្ភ​ប្រាក់​ជា​ច្រើន ដល់​កម្មវិធី​នេះផង។ ថវិកា​១០០% ​បាន​ពី​ការ​ប្រគំ​តន្ត្រី​ចូល​រួម​ដោយ  បវរ​កញ្ញា Miss Global 2015 នឹង​បែង​ចែក​ជា​២​ផ្នែក គឺ​ទី​១​ផ្ដល់​ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង​ទី​២​ផ្ដល់​ជូន​ទៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀម​រាប។   ក្រៅ​ពី  Miss Global 2015 ទាំង៣នាក់ ក៏​មាន​តារា​ចម្រៀង និង ក្រុម​សិល្បៈ​កម្ពុជា​ច្រើន​អ្នក​ផង​ដែរ​បាន​ចូល​រួម ដែល​មាន​ដូច​ជា លោក អ៊ុក ណារីម អ្នកនាង ឆោម ឆពុំ អ្នកនាង ម៉េង កែវពេជ្ជតា លោក រ័ត្ន មករា អ្នកស្រី ហ៊ឹម ស៊ីវន លោក ហួរ ឡាវី កញ្ញា មាស សុខសោភា លោក ម៉ា ចន្ទ័បញ្ញា ក្រុម​កំប្លែង​នាយ​កុយ ជាដើម៕           កញ្ញា Jessica Peart ជយលាភី Miss Global 2015         កញ្ញា Lorna Murphy ជយលាភី​លេខ​៣ Miss Global 2015                         អត្ថបទ៖ ខុត សីហា​

  • 2016-04-05 21:49:39
  • ជីវិតតារា
តារា​មួយ​ក្រុម​យក​អំណោយ​ជួយ​កុមារ​​ក្រីក្រ ​លើ​គំនរ​សំរាម​ស្ទឹង​មានជ័យ តារា​មួយ​ក្រុម​យក​អំណោយ​ជួយ​កុមារ​​ក្រីក្រ ​លើ​គំនរ​សំរាម​ស្ទឹង​មានជ័យ
  • 2016-04-05 21:49:39
  • ជីវិតតារា

នំ​ប៉័ង​សាច់​ចំនូន៥០០​កំណាត់ ទឹក​ផ្លែឈើ ថ្នាំ​ពេទ្យ និង​សម្ភារៈ​សិក្សា​មួយ​​ចំនួន ត្រូវ​បាន​​សិល្បករ សិល្បការិនី​​​មួយ​ក្រុម​យក​ទៅ​ចែក​ជូន​ដល់​កុមារ​​ក្រីក្រ​នៅ​អង្គការ​​មួយ​ មាន​ទីតាំង​នៅ​លើ​គំនរ​សំរាម​ស្ទឹង​មានជ័យ។     បើ​តាម​ការ​ដឹង​ពី​លោក ជួន សុវណ្ណ​វាសនា ដែល​ដឹក​នាំ តារាៗ​យក​អំណោយ​ទៅ​ចែក​នោះ​ បាន​ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​​ថា ភាព​​ខ្វះ​ខាត​របស់​កុមារ គ្រា​ដែល​ក្រុម​របស់​លោក​ចុះ​ផលិត​វីដេអូ​រឿង​ខ្លី និង​MV មួយ ពួក​លោក​​ក៏​បាន​ចូល​ប្រាក់​គ្នា​ទិញ​សំភារៈ​ដូច​បាន​រៀបរាប់​ខាង​លើ​យក ទៅ​ចែក​ក្មេង​ទាំង​នោះតែ​ម្ដង។ អំណោយ​ទាំង​អស់​នោះ ត្រូវ​បាន​ចែក​កាល​ពី​​ល្ងាច​ម្សិល​មិញ នៅ​អង្គកា​លោក Scott Nelson  ដែល​សរុប​ជា​ប្រាក់​ប្រហែល​ជា​​ជិត​១ពាន់​ដុល្លារ។   លោក ជួន សុវណ្ណ​វាសនា បាន​ឲ្យ​ដឹង​ទៀត​ថា តារា​​បាន​ចូល​រួម​ជា​មួយ​ក្រុម​លោក មាន​ដូច​ជា  លោក ណាត់ បូរី លោក អ៊ុល ចំរ៉ុង លោក ស្បាយ សាណាកា ព្រម​ទាំង​តារាសម្តែង គីម ចន្ទ័បរមី និងកញ្ញា ដួង ម៉ានិច ជា​​ដើម ដោយ​ពួក​គេ​បាន​ចូល​ប្រាក់​គ្នា​ទៅ​តាម​លទ្ធភាព។ បន្ថែម​លើ​ការ​ចែក​អំណោយ​នេះ ម្ចាស់​ជំនួយ​ខាង​លើ ក៏​បាន​ច្រៀង​ឲ្យ​ក្មេងៗ​​​ប្រមាណ​ជា៥០០នាក់​​​ បាន​ស្ដាប់​ផង​ដែរ៕       អត្ថបទ៖ ខុត សីហា រូបថត៖ ផ្ដល់ឲ្យ

  • 2016-03-11 00:51:27
  • ជីវិតតារា
សន វិជ្ជបុត្រ ឡើង​យន្ត​ហោះ​ទៅ​ច្រៀង​រក​លុយ​ជួយ​គន្ធ​បុប្ផា​មុន​នេះ សន វិជ្ជបុត្រ ឡើង​យន្ត​ហោះ​ទៅ​ច្រៀង​រក​លុយ​ជួយ​គន្ធ​បុប្ផា​មុន​នេះ
  • 2016-03-11 00:51:27
  • ជីវិតតារា

មុន​នេះ​បន្តិច​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម M សន វិជ្ជបុត្រ និង​តារា​ស្រី ២ នាក់​ទៀត ទើប​បាន​ឡើង​យន្តហោះ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ដើម្បី​ស្វែង​រក​ថវិកា​មក​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បន្ថែម​ទៀត។   ក្នុង​ឱកាស​នោះ ក៏​មាន​សិល្បករ​រួម​អាជីព​ចូលរួម​ជួន​ដំណើរ​ផង​ដែរ។ តារា​ខាង​លើ​បាន​ប្រាប់​មុន​ចាកចេញ​ថា នេះ​ជា​លើក​ដំបូង​សម្រាប់​រូប​គេ​ក្នុង​ការ​ច្រៀង​នៅ​អូស្ត្រាលី​តាម​សមាគម​នៅ​ទី​នោះ ជា​ហេតុ​មិន​ទាន់​អាច​សន្និដ្ឋាន​ពី​ភាព​ជោគជ័យ​កម្រិត​ណា​នោះ​ទេ អាស្រ័យ​លើ​ស្ថានភាព​ជាក់​ស្ដែង។ រូប​គេ​នឹង​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​រួចរាល់ ហើយ​នឹង​យក​ថវិកា​ទទួល​បាន​លៃលក​ជួយ​ដល់​ជន​ក្រីក្រ និង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​៕        

  • 2015-10-08 15:40:33
  • ព័ត៌មាន
តារា​ចម្រៀង វិជ្ជបុត្រ សប្បុរសជន​ក្រៅ​ប្រទេស​​ឲ្យ​ប្រាក់​​ជិត២ពាន់​ដុល្លារ ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំបិណ្ឌ តារា​ចម្រៀង វិជ្ជបុត្រ សប្បុរសជន​ក្រៅ​ប្រទេស​​ឲ្យ​ប្រាក់​​ជិត២ពាន់​ដុល...
  • 2015-10-08 15:40:33
  • ព័ត៌មាន

តារា​ចម្រៀង របស់​ផលិតកម្ម M លោក វិជ្ជបុត្រ បាន​ប្រាប់ Sabay ថា លោក​ត្រូវ​បាន​បងប្អូន​ខ្មែរ​រស់​នៅ​​ក្រៅ​ប្រទេស​ផ្ដល់​ប្រាក់​ឲ្យ​ជិត២ពាន់​ដុល្លារ ដើម្បី​យក​មក​ធ្វើ​បុណ្យ​បន្ត​នៅ​រដូវ​ភ្ជុំបិណ្ឌ​នេះ។     ការ​ទុក្ខ​ចិត្ត​របស់​បងប្អូន​ខ្មែរ​រស់​នៅ​​ក្រៅ​ប្រទេស​មក​លើ លោក វិជ្ជបុត្រ រហូត​ដល់​​ផ្ដល់​ប្រាក់​រាប់​ពាន់​ដុល្លារ​នេះ ត្រូវ​បាន​តារា​ចម្រៀង​រូប​នេះ ប្រាប់​ថា ក៏​ព្រោះ​តែ​សប្បុរសជន​ទាំង​នោះ ឧស្សាហ៍​បាន​ឃើញ​សកម្មភាព​​​របស់​លោក​ តាម​បណ្ដាញ​សង្គម ក្នុង​ការ​ជួយ​ជន​ក្រីក្រ​ជា​បន្តបន្ទាប់​កន្លង​មក។ លោក វិជ្ជបុត្រ បន្ត​​ថា ទឹក​ប្រាក់​ដែល​លោក​ទទួល​បាន​មាន​ចំនួន​១៨៥០ ដុល្លារ ដោយ​នៅ​ក្នុង​នោះ មួយ​ចំណែក លោក​ត្រូវ​យក​ទៅ​ជួសជុល ​និង​កសាង​សាលារៀន​មួយ​នៅ​ក្នុង​ខេត្ត​ក្រចេះ និង​មួយ​​ចំនួន​ទៀត សម្រាប់​ទុក្ខ​ធ្វើ​បុណ្យ​ដាក់​ទាន់​ដល់​ជន​ក្រីក្រ ក៏​ដូច​ជា​សិល្បករ​សិល្បការិនី ដែល​កំពុង​ធ្លាក់​ខ្លួន​​ឈឺ​ជា​ដើម។   ម្ចាស់​បទ "នឹក​មនុស្ស​ម្នាក់​ដែល​មិន​អាច​វិល​វិញ" ប្រាប់​ថា ទឹក​ប្រាក់​​ខាង​លើ​លោក​ទើប​តែ​ចំណាយ​អស់​មួយ​ផ្នែក​តូច​តែ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​នេះ​លោក​កំពុង​តែ​សម្លឹង​មើល​​ជន​ក្រីក្រ​ផ្សេងៗ​ទៀត ជាពិសេស​សិល្បករ​សិល្បៈ​ការិនី ដែល​​កំពុង​ជួប​​បញ្ហា​ជីវភាព​ខ្លាំង​តែ​ម្ដង។ "ខ្ញុំ​ទើប​តែ​ធ្វើ​បាយ​ម្ហូប​និង ចែក​លុយ​ដល់​​ជន​ក្រីក្រ​​នៅ​ភ្នំ​តាម៉ៅ​​អស់​មួយ​ចំនួន តែ​ឥលូវ​ហ្នឹង​ចង់​ធ្វើ​បន្ត​ទៀត ជា​ពិសេស​​អ្នក​សិល្បៈ​តែ​ម្ដង មាន​អ្នក​ដឹង​ពួក​គាត់​ខ្វះ​ខាត​ជួយ​ប្រាប់​ផង" វិជ្ជបុត្រ ថ្លែង​​បន្ថែម។    រូប​ទី​១   រូប​ទី​២ តាម​ការ​លើក​ឡើង​របស់ លោក វិជ្ជបុត្រ ប្រាក់​​ខាង​លើ​ដែល​បងប្អូន​ខ្មែរ​រស់​នៅ​​ក្រៅ​ប្រទេស​ផ្ដល់ឲ្យ​លោក មិន​មែន​ជា​លើក​ទី១​ឡើយ តារា​ចម្រៀង​រូប​នេះ​ធ្លាប់​ត្រូវ​បាន​សប្បុរសជន​នៅ​ក្រៅ​ប្រទេស​ផ្ដល់​ ប្រាក់​ច្រើន​ជាង​នេះ​ទៅ​ទៀត ។ លោក វិជ្ជបុត្រ ប្រាប់​ថា កាល​ពី​ពេល​កន្លង​ទៅ លោក​ធ្លាប់​ដើរ​ធ្វើ​សាលារៀន និង​ចែក​អំណោយ​ដល់​ជន​ក្រីក្រ អស់​ជាង៣ពាន់ ដុល្លារ​មក​ហើយ តាម​រយៈ​ការ​ផ្ដល់​ពី​សប្បុរសជន​នៅ​ក្រៅ​ប្រទេសដូច​គ្នា​ដែរ។   កាល​ពី​ថ្ងៃ​អាទិត្យ ​កន្លង​ទៅ វិជ្ជបុត្រ ក៏​​ធ្លាប់​បាន​នាំ​​ទូរសព្ទ១​គ្រឿង និង​ប្រាក់​មួយ​ចំនួន​ទៅ ជូន​តារា​សម្ដែង​ជើង​ចាស់ អ្នក​នាង ស្វែង សុជាតា ដែល​កំពុង​ជួប​បញ្ហា​​សុខភាព និង សេដ្ឋកិច្ច ផង​ដែរ។   យុទ្ធការ​សប្បុរសធម៌​នេះ ម្ចាស់​បទ​"គេ​ស្រលាញ់​អូន​គ្រាន់​តែ​ចង់​ឡូយឆាយ" លើក​ឡើង​ថា លោក​នឹង​ធ្វើ​ជា​បន្តបន្ទាប់​ទៀត ជា​មួយ​គ្នា​នោះ​ លោក​បាន​ស្នើ​ទៅ​ទស្សនិកជន​ប្រសិន​បើ​ឃើញ​ជន​ក្រីក្រ​គ្មាន​ទី​ពឹង សូម​ផ្ដល់​ដំណឹង​ឲ្យ​លោក​ផង ដើម្បី​លោក​​ពិនិត្យ​មើល​ទៅ​លើ លទ្ធភាព​ដែល​អាច​ជួយ​ទៅ​បាន៕     រូប​ទី​៣     រូប​ទី​៤      រូប​ទី​១,២,៣,៤ និង​ទី​៥(ផ្ដល់​ដោយ វិជ្ជបុត្រ)   អត្ថបទ៖ ខុត សីហា

  • 2016-06-06 19:10:14
  • ជីវិតតារា
ហេង ពិទូ, សាន ផានិត និង ហ្សូណូ ត្រៀម​ឈរ​លក់​កន្សែង​រក​ថវិកា​ជួយ​គ្រូ​ល្ខោន​ស្បែក​ធំ ម៉ាន់ កុសល

តារា​ចម្រៀង ហេង ពិទូ, សាន ផានិត និង ហ្សូណូ ត្រៀម​ឈរ​លក់​កន្សែង និង​ផលិតផល​នានា​របស់​ក្រុម​នគររាជ ដើម្បី​ស្វែង​រក​ថវិកា​ជួយ​លោក​គ្រូ​ល្ខោន​ស្បែក​ធំ ម៉ាន់ កុសល នៅ​ថ្ងៃ​ស្អែក​នេះ។     បើ​តាម​អ្នក​និពន្ធ កែវ សាស្ត្រា តំណាង​ឱ្យ​ក្រុម​នេះ​បាន​និយាយ​ថា ពួក​គេ​ត្រៀម​ធ្វើ​សកម្មភាព​លក់​កន្សែង និង​ផលិតផល​នានា​នៅ​ក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ជាមួយ​ក្រុម ឆាយនីស តៃប៉ិ។   “ដោយ​សារ​ពួក​យើង​ក្ដុកក្ដួល នៅ​ពេល​ដែល​ឭ​ថា អ្នក​ស្រលាញ់​អភិរក្ស​សិល្បៈ​ខ្មែរ​ម្នាក់ ធ្លាក់​ខ្លួន​ឈឺ​រក​តែ​លុយ​ទិញ​ថ្នាំ​ពេទ្យ​មិន​បាន "។ លោក កែវ សាស្ត្រា ថ្លែង​មក​កាន់ Sabay។   អ្នក​និពន្ធ​រូប​នេះ​បន្ត​ថា ដោយ​ស្នើ​ឱ្យ​សប្បុរសជន​ជួយ​ទិញ​ផលិតផល ដែល​ពួក​គេ​បាន​តាំង​លក់ នោះ​ក៏​មាន​ន័យ​ថា បាន​ចូលរួម​ជួយ​លោក​គ្រូ ម៉ាន់ កុសល ឱ្យ​លោក​មាន​ឱកាស​អាច​បន្ត​អភិរក្ស​ល្ខោន​ស្រមោល​ស្បែក​ធំ​ដូច​គ្នា ​ព្រោះ​បច្ចុប្បន្ន​គ្រូ​ស្បែក​ធំ​រូប​នេះ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ និង​ខ្វះ​ខាត​ថវិកា​យ៉ាង​ខ្លាំង សូម្បី​ជួល​កន្លែង​គេ​ដាក់​សម្ភារៈ​ល្ខោន​ស្បែក​ធំ​ក៏​មិន​មាន​ផង៕   អត្ថបទ៖ សំ ជំនាញ

  • 2016-06-06 17:24:28
  • ព័ត៌មាន
Laura Mam៖ "​​ប្រើ​ឈ្មោះ​ខ្ញុំ ដើម្បី​ជួយ​ខ្មែរ ខ្ញុំ​នឹង​ប្រើ"

ឆ្លើយ​តប​នឹង​សំណួរ​ថា​តើ Laura Mam នឹង​ទៅ​អាមេរិក​វិញ​ទេ? Laura Mam ថា ​នាង​មិន​ទៅ​វិញ​ឡើយ ហើយ​បាន​​សម្ដែង​ក្ដី​​រីករាយក្នុង​ការ​រស់នៅ​នៅកម្ពុជា និង​​ប្រើ​ឈ្មោះ​របស់នាង ជួយ​​​ដល់​យុវជន វិស័យ​អប់រំ និង​សិល្បៈ​ក្នុង​ប្រទេស​កំពុង​​អភិវឌ្ឍន៍មួយ​នេះ។   នាង​ថ្លែង​​ថា៖ “ខ្ញុំ​អត់​ទៅ​វិញ​ទេ ខ្ញុំ​ស្រលាញ់​ស្រុកខ្មែរ​ពេក ដូច្នេះ​ខ្ញុំ​អត់​ទៅ​វិញ​ទេ! ...សម្រាប់​​ខ្ញុំ​ ខ្ញុំ​នៅ​ស្រុក​ខ្មែរ​រហូត​ហ្នឹង ខ្ញុំ​ចង់​ជួយ​ខាង​អ្វី​ក៏​បាន ពេល​ជួយ​វិស័យ​អប់រំ អូខេ! ពេល​​ជួយ​យុវជន ខ្ញុំ​នឹង​ចូលរួម"។     ពេល​បាន​ក្លាយ​ជា​តារា​ចម្រៀង Laura Mam ចូលចិត្ត​ចូលរួម​ជាមួយ​អង្គការ ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា ដូចជា ​វិស័យ​អប់រំ និង​យុវជន​ជាដើម។ មិន​តែ​ប៉ុណ្ណោះ តារា​កូនកាត់​ខ្មែរអាមេរិក​ម្នាក់​នេះ បង្ហើប​​ថា នាងក៏​​គ្រោង​ជួយអ្នក​សិល្បៈ​​​មាន​ទេពកោសល្យ ដែល​​ពួកគេ​គ្មាន​​ឱកាស​បង្ហាញ​សមត្ថភាព។   “ខ្ញុំ​ឃើញ​​ថា យុវជន​​យើង​មាន​ទេពកោសល្យ​ខ្លាំង ប៉ុន្តែ​ខ្វះ​ឧកាស។ ដូច្នេះ​សម្រាប់​​ខ្ញុំ ដោយសារ​ខ្ញុំ​បាន​ជោគជ័យ​​តិចតួច​នៅ​ស្រុក​ខ្មែរ ហើយ Sponsor ​ច្រើន ក៏​ស្គាល់​ឈ្មោះ​ខ្ញុំ​ដែរ ពេល​​ប្រើ​ឈ្មោះ​ខ្ញុំ ដើម្បី​ជួយ​ខ្មែរ ខ្ញុំ​នឹង​ប្រើ ចា៎!"។ នាង​បន្ថែម។   ឆ្នាំ​នេះ Laura Mam ត្រូវ​បាន​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ PSE តែង​តាំង​ជា​ទូត​សុច្ឆន្ទៈ នៃ​គម្រោង Mission Muoy Roy  ដែល​ជា​គម្រោង​​ប្រមូល​ថវិកា ​១០០រៀល រយៈពេល​ ១០០ថ្ងៃ ដើម្បី​ជួយ​គាំទ្រ​ឱ្យ​កុមារ​អាយុ​ចាប់​ពី ១០-១៤ ឆ្នាំ​ត្រឡប់​ចូល​រៀន​វិញ។ គម្រោង​នេះ​ជួយ​លើ​ការ​ចំណាយ​អាហារូបត្ថម្ភ សកម្មភាព ការ​ថែទាំ​សុខភាព ការ​ថែទាំ​សាលារៀន ការ​គាំទ្រ​សង្គម និង​អង្ករ​សម្រាប់​គ្រួសារ​របស់​ពួកគេ​ផង​ដែរ៕     ចុចអាន៖ ឡូរ៉ា ម៉ម បង្កើត​កម្មវិធី​លើក​ស្ទួយ​ការ​តែង​និពន្ធបទ​ចម្រៀង ចុចអាន៖ ឡូរ៉ា​ ម៉ម ចំណាយ​ពេល​រៀន​ខ្មែរ ៤​ឆ្នាំ​នៅ កាលីហ្វ័រញ៉ា អត្ថបទ៖ អ៊ុំ សុភក្តិ

  • 2016-05-09 17:29:08
  • ព័ត៌មាន
ស្ត្រី​ស្អាត Virginia Prak កូន​ខ្មែរ​សញ្ជាតិ​អាមេរិក រាំ​របាំ​ជូនពរ​ មិន​ចាញ់​អ្នក​រាំ​​អាជីព