• 2017-01-17 09:18:17
  • ព័ត៌មាន

ឆាក​​ជីវិត​ក្មេង​កំព្រា​ដ៏​​កម្សត់​ រស់​ឥត​ទីពឹង​ កំពុង​តែ​រំជួល​ចិត្ត ​​​សាយ សៀរ៉ា និង​ប្រិយ​មិត្ត​លើ​បណ្តាញ​សង្គម

  • 2017-01-17 09:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​សម្ដែង សាយ សៀរ៉ា បាន​ប្រកាស​ថា​ខ្លួន​និឹង​ជួយ​ដល់​ក្មេង​កំព្រា ឪពុកស្លាប់ ​ម្ដាយ​រត់ចោល នៅ​ឯ​ខេត្ត កំពង់ឆ្នាំង ចំនួន៣០ ដុល្លារ បន្ទាប់​ពី​លោក​បាន​ឃើញ​វីដេអូ​ស្ដី​ពី​ជីវិត​កម្សត់​នៃ​ក្មេង​ទាំង​២នាក់​នេះ។

ការ​ប្រកាស​ជួយ​នេះ តារា​សម្ដែង​មាន​កំណើត​មក​ពី​ខេត្ត កំពង់​ចាម​រូប​នេះ ​បាន​ធ្វើ​ឡើង​តាម​រយៈ​​Facebook​ផ្ទាល់​ខ្លួន​លោក ស្រប​ពេល​ដែល​​ក្មេង​កម្សត់​ទាំង​២នាក់​បង​ប្អូន​នេះ ត្រូវ​បាន​មហាជន​​សម្ដែង​​ការ​អាណិតអាសូរ​ជា​ខ្លាំង ព្រម​ទាំង​មាន​​ការឧបត្ថម្ភ​ជា​​បន្ត​បន្ទាប់។

ក្មេង​កម្សត់​ទាំង​២នាក់​ខាង​លើ​ត្រូវ​បាន​ឪពុក​ស្លាប់​ចោល ហើយ​ម្ដាយ​រត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ចោល​២ឆ្នាំ​មក​ហើយ។ ពួក​គេ​រស់​នៅ​ក្នុង​ផ្ទះ​តូច​១ ស្ថិត​​ក្នុង  ភូមិ ដំណាកកី ឃុំ ជើងគ្រាវ ស្រុក រលាប្អៀរ ខេត្ត កំពង់ឆ្នាំង ដោយ​ពឹង​លើ​ការ​សុំទាន និង ធ្វើ​អំបោស​លក់ ចិញ្ចឹម​ជីវិត។

​បងប្អូន​សាក​ស្រមៃ​មើលថា ​ឆាក​ជីវិត​ក្មេង​កម្សត់​ទាំង​ពី​រ​អាយុ ទើប​តែ​ប្រមាណ​៦​ឆ្នាំ បែរ​ជា​មក​ជួប​រឿង​រ៉ាវអភ័ព្វ​បែប​នេះ រស់​នៅ​ខ្វះ​ទីពឹង តែល​តោល គ្មាន​ភាព​កក់​ក្តៅ​ដូច​ក្មង​ដទៃ រី​ឯ​ជម្រក​ក៏​​ធ្លុះ​ធ្លាយ​រហែក ហើយ​ពេល​មាន​ភ្លៀង​ផ្គរ​រន្ទះ​ តើ​ទាំង​ពីរ​នាក់​នឹង​វេទនា ​បែប​ណា?

​​រស់​នៅតែ​ល​តោល​មិន​ដូច​កូន​គេរិះ​រេជុំ​វិញ​ មាន​តែ​ពីរ​នាក់​បងប្អូន ងាក​ទៅ​គេ​ឃើញ​មាន​មេបា​ហៅ ខុស​អី​តែ​ឯង ​គ្មាន​ឪពុក​ម្តាយ​ហៅ​នឹង​គេ តើ​ពេល​ឈឺ​ថ្កាត់​ បាន​អ្នក​ណា​មើល​ថែ​ ទិញ​ថ្នាំ​ ឲ្យ​? វ័យ​ប៉ុននេះគួរ​ណាស់​តែ​បាន​ចូល​សាលា​សិក្សា​នឹង​គេ តែ​ក្មេង​តូច​​កម្សត់​នេះ​ បែរ​ជា​មក​ដើរ​សុំទាន ឆ្ការ​ព្រៃ​ យក​មក​ធ្វើ​អំបោស​លក់​ ដើម្បី​ចិញ្ចឹម​ក្រពះ​ទៅ​វិញ​៕

អត្ថបទ៖ ខុត សីហា

មតិយោបល់
អត្ថបទពេញនិយម