- 2017-02-02 23:01:00
- ជីវិតតារា
មិនដល់១ខែផង សន វិជ្ជបុត្រ សុំប្រាក់គេមកជួយ អ្នកសិល្បៈបានជិត២ពាន់ដុល្លារ
- 2017-02-02 23:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនដល់១ខែផង សន វិជ្ជបុត្រ សុំប្រាក់គេមកជួយ អ្នកសិល្បៈបានជិត២ពាន់ដុល្លារ
ចន្លោះមិនឃើញ
មិនបាន១ខែផង តារាចម្រៀងចិត្តធម៌លោក សន វិជ្ជបុត្រ យកប្រាក់ទៅជួយដល់អ្នកសិល្បៈ អស់ជិត២ពាន់ដុល្លារ ដោយប្រាក់ទាំងនោះ គឺបានមកពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសផ្ញើមកឲ្យតាមរយៈខ្លួន។
តារាចម្រៀងរូបនេះបានឲ្យដឹងថា ជិត១ខែមកនេះ ខ្លួនបានធ្វើការងារធំៗចំនួន៣ ជួយដល់អ្នកសិល្បៈរួមអាជីព។
ទី១ ការរៀបចំបាយសាមគ្គីជូន តារាចម្រៀងចាប៉ី ជាមួយសប្បុរសជនផ្សេងទៀតនៅក្នុងខេត្ត តាកែវ ព្រមទាំងមានការជូនអំណោយមួយចំនួន ដែលសរុបជាទឹកប្រាក់អស់ខ្ទង់ជាង១ពាន់ដុល្លារ។
ទី២ យកអំណោយជូន តាចេក ដែលកំពុងតែខ្វះខាត ដោយប្រពន្ធធ្លាក់ខ្លួនឈឺ ចំនួន២០៥ ដុល្លារ។
ទ៣ យកអំណោយជូនប្រពន្ធ តារាចម្រៀង រិន សាវ៉េត ដែលកំពុងធ្លាក់ខ្លួនឈឺ ដោយជំងឺមហារីកសុដន់ ចំនួន២០០ ដុល្លារ។
ការជួយដល់អ្នកសិល្បៈដែលបានរៀបរាប់ខាងលើ មិនមែនជាលើកទី១របស់តារាចម្រៀង មានកំណើតមកពី ស្រុក បាភ្នំ ខេត្ត ព្រៃវែងរូបនេះឡើយ។ ជាការពិតលោក សន វិជ្ជបុត្រ ធ្លាប់បានជួយដល់អ្នកសិល្បៈជាច្រើនទៀតកន្លងមក ដូចជាជួយដល់អ្នកនាង ស្វែង សុជាតា យាយណាង និង សិល្បករចាស់ៗជាច្រើនរូបទៀតតាមរយៈសមាគមសិល្បករខ្មែរកន្លងមក។
ទន្ទឹមគ្នានោះដែរ លោកក៏ធ្លាប់ជួយប្រជាជនក្រីក្រជាច្រើនរូបទៀត ដូចជាជួយសង់ផ្ទះឲ្យជនគ្មានទីពឹងជាដើម។ និយាយដោយមិនលាក់លៀមប្រាក់ដែលខ្លួនបានយកទៅជួយដល់អ្នកសិល្បៈក៏ដូចជាជនក្រីក្រផ្សេងទៀត លោក សន វិជ្ជបុត្រ ប្រាប់ថា មិនមែនជាប្រាក់របស់លោកទាំងអស់ឡើយ ភាគច្រើនបានមកពីសប្បុរសជនខ្មែរនៅក្រៅប្រទេស និង សប្បុរសជនក្នុងស្រុក។ ជាមួយកិច្ចការសប្បុរសធម៌នេះ លោកបានប្ដេជ្ញាថា នៅតែបន្តសកម្មភាពនេះជារៀងរហូត៕