- 2016-12-20 23:44:00
- ជីវិតតារា
បាន៣៥លានរៀលហើយ តាវ៉ិចទ័រ គ្រោងសុំឲ្យគ្រប់ ២០ម៉ឺនដុល្លារ យកទៅជួយគន្ធបុប្ផា
- 2016-12-20 23:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាន៣៥លានរៀលហើយ តាវ៉ិចទ័រ គ្រោងសុំឲ្យគ្រប់ ២០ម៉ឺនដុល្លារ យកទៅជួយគន្ធបុប្ផា
ចន្លោះមិនឃើញ
គិតមកដល់ថ្ងៃនេះ យុទ្ធនាការដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋរបស់ក្រុមកំប្លែងCTN ដែលដឹកនាំដោយលោក សុវណ្ណ រិទ្ធី ហៅ តាវ៉ិចទ័រ ដើម្បីយកជួយមន្ទីរពេទ្យគន្ធបុប្ផា ទទួលបានចំនួន៣៥លានរៀលហើយ តាមការរំពឹងទុកអ្នកដឹកនាំកម្មវិធីកម្សាន្តល្បីឈ្មោះរូបនេះ នឹងរកឲ្យបានរហូតដល់២០ម៉ឺនដុល្លារ។
យុទ្ធនាការខាងលើធ្វើបានចំនួន២ខេត្តមកហើយគឺ ខេត្ត កំពង់ចាម និង ខេត្ត បាត់ដំបង ដោយទទួលបានប្រាក់ ៣៥លានរៀល ។ យុទ្ធនាការដដែលនេះនឹងបន្តទៅខេត្តចំនួន២ទៀតមាន ខេត្ត ពោធិ៍សាត់ និង ខេត្ត សៀមរាប ហើយចុងបញ្ចប់នៅរាជធានីភ្នំពេញ។
តាវ៉ិចទ័រ បានប្រាប់ថា នៅខេត្ត សៀមរាប ក្រុមកំប្លែងCTN នឹងដើររៃអង្គាសប្រាក់តាមផ្សារនិងតំបន់សំខាន់ៗចំនួន៣ថ្ងៃ គឺថ្ងៃទី១ ដល់ ថ្ងៃទី៣ ខែ មករា ឆ្នាំ ២០១៧។ ចំពោះ ខេត្ត ពោធិ៍សាត់វិញ គឺធ្វើតែ១ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃ ២៧ ខែ មករា ឆ្នាំ ២០១៧។
តាមគម្រោងយុទ្ធនាការដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ ដើម្បីយកជួយមន្ទីរពេទ្យគន្ធបុប្ផា គ្រោងបញ្ចប់នៅសប្ដាហ៍ទី២នៃខែ កុម្ភៈ ឆ្នាំ ២០១៧។ នៅថ្ងៃបញ្ចប់ និងមានការប្រគំតន្ត្រីដ៏ធំមួយ ដោយមានការលក់សំបុត្រ ប៉ុន្តែទីតាំងនិងតម្លៃសំបុត្រ នៅមិនទាន់កំណត់នៅឡើយ ព្រោះក្រុមការងារកំពុងតែពិភាក្សាគ្នាមិនទាន់សម្រេច។
អ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះរូបនេះ បានថ្លែងអំណរគុណជាខ្លាំងដល់សប្បុរសជនទាំងអស់ដែលបាន បរិច្ចាគថវិកាដល់មូលនិធិCTN ដើម្បីយកទៅ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងតែខ្វះខាត។លោកបញ្ជាក់ប្រាប់ថា សប្បុរសជនទាំងអស់សូមកុំមានការបារម្ភពីការបាត់បង់ ព្រោះក្រុមការងាររបស់លោកមិនប៉ះពាល់ប្រាក់ដែលរៃអង្គាសបានឡើយ រាល់ការចំណាយក្រុមហ៊ុនCBSជារ៉ាប់រងទាំងអស់ ទាំងការធ្វើដំណើរ ហូបចុក ក៏ដូចជាការស្នាក់នៅជាដើម។
នេះជាលើកទី២ហើយដែលក្រុមកំប្លែងCTN បានធ្វើយុទ្ធការរៃអង្គាសប្រាក់បែបនេះ កាលពីឆ្នាំ ២០១៤ ក្រុមកំប្លែងខាងលើបានធ្វើយុទ្ធនាការស្រដៀងគ្នានេះ ហើយទទួលបានប្រាក់រហូតដល់ទៅ២៤ ម៉ឺនដុល្លារ៕